ភ្នំពេញ ៖ តារាកំប្លែង លោក ពាក់មី នឹងកូនស្រីឈ្មោះថា ស្រីខួច បានចេញវីឌីអូអរគុណដ៏អ្នកទស្សនារឿង ចិញ្ចៀនខ្មោច របស់ផលិតកម្ម អិលឌី ដែលជាស្នាដៃនិពន្ធរបស់លោកផ្ទាល់ ហើយបានលើកពីផលវិបាករបស់កូនស្រីរបស់ខ្លួនក្នុងពេលថតរឿង
ចិញ្ចៀនខ្មោច ។
-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!
នៅក្នុងនោះផងដែរ តារាកំប្លែងកំពុងតែរីកមុខរីកមាត់នៅក្នុងវិស័យសិល្បៈរូបនេះបានលើកឡើងថា ការសម្តែងកូនស្រីរបស់ជួបការលំបាកច្រើន ប៉ុន្តែឈុតដែលពិបាកខ្លាំងបំផុតគឺត្រូវថតដល់ជិតភ្លឺ ចុះទឹកទាំងខែត្រជាក់ ព្រមទាំងឈុតចង ក ជាដើម ។ យើងសង្កេតឃើញថា នៅក្មេងសោះមិននឹកស្មានថា កូនស្រីលោក ពាក់ មី មានសម្ថតភាពខ្ពស់យ៉ាងនេះសោះ ជាពិសេសឈុតចង ក និងឈុតពិបាកជាច្រើនថែមទៀតផង ៕
ដោយ ៖ គន្ធា