CamNews

ព័ត៌មានជាតិ 

បញ្ជូនអង្គរក្ស ឧកញ៉ា ដួង ងៀប ទៅតុលាការ ក្រោយវាយ និងបាញ់បោះសេរី លើប្រជាពលរដ្ឋ នៅតាមផ្លូវ

ភ្នំពេញៈ ជនសង្ស័យពីរនាក់ ក្នុងចំណោមបក្ខពួក៤នាក់ ត្រូវបានគេដឹងថាជាក្រុមអង្គរក្ស របស់
លោក ឧកញ៉ា ដួង ងៀប ហើយត្រូវកម្លាំង នគរបាល ខណ្ឌពោធិ៍សែនជ័យរបស់លោក ប៊ន សំ
អាត សហការជាមួយ ទាហានកងពលតូច ដឹកជញ្ជូនលេខ៩៩ របស់លោក អ៊ុល សំអុន ឃាត់ខ្លួន
បាននោះ ត្រូវបានបញ្ជូនទៅកាន់ តុលាការដើម្បីកាល ពីព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៣ ចាត់
ការទៅ តាមផ្លូវច្បាប់ ក្រោយក្រុមអង្គរក្សរបស់ លោកឧកញ៉ា រូបនេះ បានវាយ និងបាញ់គំរាម ប្រ
ជាពលរដ្ឋ នៅតាមដងផ្លូវ យ៉ាងអាណាធិបតេយ្យ គ្មានខ្លាចញញើតនឹងច្បាប់នោះ ។

ក្រុមអង្គរក្សទាំងនេះ ដែលសុទ្ធជាមន្រ្តីនគរបាលក្រសួងមហាផ្ទៃ ហើយត្រូវលោកឧកញ៉ា ដួង ងៀប
ជួលមកធ្វើជា ក្រុមអង្គរក្សនោះ បានប្រើអាវុធភ្ជង់ វាយ និងបាញ់ គំរាម ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់
អ្នកជិតខាងនិង ហើយដំបូងឡើងសមត្ថកិច្ចសង្ស័យថា ជាករណីប្លន់ ប៉ុន្តែបន្ទាប់ពីធ្វើការស៊ើបអង្កេត
នោះ ទើបដឹងថា ជាករណីគំនុំ កាលពីថ្ងៃ ទី៧ខែមករា ឆ្នាំ២០១៣ ស្ថិតនៅភូមិត្រពាំងល្វា សង្កាត់កា
កាប ខណ្ឌពោធិ៍សែនជ័យ តាមបណ្តោយផ្លូវ២០០៤ ។

យ៉ាងណាក៏ដោយ បើទោះបីជាមានការ យល់ច្រឡំ នៅពេលក្រោយថា មិនមែនជារឿងប្លន់ក៏ដោយ
នោះ ប៉ុន្តែជនទំនើង ទាំងពីរនាក់ ត្រូវបានសមត្ថកិច្ច បញ្ជូនខ្លួនទៅកាន់តុលាការ កាលពីព្រឹកមិញ
ខណៈការអន្តរគមន៍ បាននិងកំពុងកើតមានឡើង យ៉ាងខ្វាត់ខ្វែងពីសំណាក់ មេកើយ និងសាច់ញាតិ
របស់ខ្លួន។

ប៉ុន្តែមជ្ឈដ្ឋាន មួយចំនួនសង្ឃឹមថា ចៅក្រមរបស់សាលាដំបូង រាជធានីភ្នំពេញរបស់លោក ជីវ កេង
នឹងមានវិធានការណ៍ តាមផ្លូវច្បាប់ ចំពោះជនទាំងនេះ ដោយគ្មានការយោគយល់ នោះឡើយ ដូច
បានធ្វើឡើងចំពោះ ជនទំនើង ទាំង៤នាក់ កាលពីប៉ុន្មានថ្ងៃមុននេះ ពីបទបាញ់ផ្អើល មួយចំហៀង
រាជធានីភ្នំពេញ។

សមត្ថចកិច្ច ខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា ម៉ូតូរបស់ជនរងគ្រោះ ដែលបាត់ ខណៈកើតហេតុ
នោះ ត្រូវបានគេប្រាប់ថា ប្រពន្ធជនរងគ្រោះ ធ្វើការជានារីបំរើ ស្រាបៀរ នៅទីនោះ អូសយកទៅ
រក្សាទុក ពេលមានភាពរញ៉េរញ៉ៃ។

បើយោងតាម មន្ត្រីនគរបាលខណ្ឌ បានបន្តថា ជនសង្ស័យដែលឃាត់ខ្លួនបាននោះ មានពីនាក់ ទី១
ឈ្មោះ ម៉ុង សាម៉ៃ ភេទប្រុស អាយុ២៧ឆ្នាំ មានមុខរបរជានគរបាលក្រសួងមហាផ្ទៃ ស្នាក់នៅក្នុង
ស្ថានីយ៍ប្រេងសាំតូតាល់ របស់លោក ឧកញ៉ា ដួង ងៀប និងទី២ ឈ្មោះ ឃីម សុភណ្ឌ ភេទប្រុសអា
យុ៣២ឆ្នាំ មានមុខរបរជានគរបាល រស់នៅក្នុង ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែន
ជ័យ ។

ក្រោយធ្វើសកម្មភាព វាយ និងបាញ់គំរាមជនរងគ្រោះ នៅតាមដងផ្លូវរួចមកនោះ សមត្ថកិច្ច បាន
ដកហូតម៉ូតូ មួយគ្រឿងម៉ាកវ៉េវ RSX ក្រហម លាយខ្មៅ ពាក់ស្លាកលេខ នប១ ៥៤៥៤ និងកាំភ្លើង
ខ្លី មួយដើមម៉ាកឡុក ចំណែកឯ ជនរងគ្រោះវិញមាន ឈ្មោះ អ៊ិត សុវណ្ណារ៉ា ភេទប្រុស អាយុ១៩ឆ្នាំ
ស្នាក់នៅក្រុមទី១០ ភូមិចំកាឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។ ក្នុងហេតុការណ៍នេះ ជន
រងគ្រោះ រងរបួសលើចិញ្ចើម ឆ្វេងដោយសារតែជនដៃ ដល់វាយនិងកាំភ្លើង ។

មន្ត្រីនគរបាល ដដែលបានបន្តទៀតថា ភ្លាមៗនោះដោយសារ សកម្មភាពជនសង្ស័យ ធ្វើមកលើ
ជនរងគ្រោះប្រហាក់ប្រហែល នឹងជាអំពើប្លន់នោះ ទើបធ្វើឲ្យមានការភាន់ច្រឡំថា ជាករណីប្លន់
ប៉ុន្តែបន្ទាប់ពីធ្វើការ សាកសួរ និងធ្វើការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ ពីមន្ត្រីនគរបាលនោះ
ទើបដឹងថា ជាករណីគំនុំ បង្ករបួសស្នាមនិងបាញ់ បោះដោយសេរី ដោយច្រឡំមនុស្សផ្សេងទៀត
រីឯម៉ូតូជនរងគ្រោះដែលបាត់ដោយគ្មានមូលហេតុនោះក៏ទទួលដំណឹងវិញដែរ គឺប្រពន្ធជនរងគ្រោះ
ជាអ្នកយកទុក។

មន្ត្រីដដែលបានបន្តទៀតថា បន្ទាប់ពីកើតហេតុជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា មុនពេលកើត
ហេតុ រូបគេជិះមកដល់ចំណុចកើតហេតុ ខាងលើស្រាប់តែមានជនសង្ស័យ៤នាក់ ជិះម៉ូតូមកពី
ក្រោយរួចហើយអែបក្បែរ សួរស្រែកថា ឯងហ្នឹងហើយដែលវាយ មិត្តភក្តិរបស់យើងភ្លាមៗនោះ
ម្នាក់ជិះម៉ូតូមកស្ទាក់ពីមុខ និងម្នាក់ទៀតស្ទាក់ ពីក្រោយ រួចហើយម្នាក់ស្ទាក់ពី មុខអង្គុយខាងក្រោយ
នោះ ក៏ដើរសំដៅមក រកគេដកកំាភ្លើងភ្ជង់ វាយនិងបាញ់១គ្រាប់គំរាម ប៉ុន្តែជនរងគ្រោះ បានអង្វរថា
គេពុំដែលបង្ករឿងម្តង ណាឡើយ តែជនសង្ស័យមិនព្រម ឈប់នៅតែបន្ត វាយលុះក្រោយមកក៏មាន
ប្រជាពលរដ្ឋនិងសមត្ថកិច្ចចេញ មកជួយអន្តរាគមន៍ និងឈានទៅឃាត់ខ្លួនបានភ្លាមៗ តែម្តងទៅ
និង២នាក់ទៀតរត់គេចខ្លួន។

 នគរបាលបានបន្តថា បន្ទាប់ពីឃាត់ខ្លួនបានទើបថា ជនទាំងពីរដែលបង្ករបួសស្នាម និងបាញ់បោះ
សេរីនោះ គឺជា នគរបាល ដែលម្នាក់ស្នាក់នៅ ក្នុងស្ថានីយ៍ប្រេង របស់លោកឧកញ៉ា ដួង ងៀប និង
ម្នាក់ទៀតរស់ នៅក្នុងសង្កាត់ កាកាប ក្បែរកន្លែងកើតហេតុ ហើយប្រភពខ្លះនិយាយថា អ្នកទាំងពីរ
ជាអង្គរក្សរបស់លោកឧកញ៉ា ដួង ងៀប ។ យ៉ាងណាក៏ដោយ នៅមិនទាន់ដឹងថាជនទាំងនេះត្រូវបាន
តុលាការចាត់ការបែបណាឡើយ រហូតមកដល់ រសៀលថ្ងៃដដែលនេះ ។

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់បានដាក់បទបញ្ជាឲ្យចាប់ខ្លួន ជនណា ដែលបង្កការបោញ់
បោះដោយសេរី រួចបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ