CamNews

ព័ត៌មានជាតិ 

ម៉ូតូធុនធំ បុកម៉ូតូសេ១០០ ជិះលើផ្លូវទិសដៅ ចរារណ៍ របួសធ្ងន់ ស្រាល ៣នាក់

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរមួយ ដែលបង្កឡើង ដោយម៉ូតូធុនធំ ម៉ាក CBR  ពណ៌ខ្មៅ ជិះលើផ្លូវ
បញ្រ្ចាសទិស ដៅចរាចរណ៍ ជិះទៅបុកម៉ូតូសេ១០០ ស៊េរី៩៣ ពណ៌ក្រហម ចំពីហៀងកង់ ក្រោយ
ប៉ើង របួសធ្ងន់ម្នាក់ និងស្រាល៣នាក់ កាលពីវេលាម៉ោង២ និង១៥នាទី រំលងអធ្រាត្រឈាន
ចូលថ្ងៃ ទី២៨ ខែធ្នូ ឆ្នាំ២០១២ តាមផ្លូវលេខ៦៣ កែង ១៥៤ ក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ។

សាក្សីឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ ម៉ូតូធុនធំម៉ាក CBR  ពណ៌ខ្មៅ ជិះគ្នា
២នាក់ តាមផ្លូវលេខ៦៣ ពីជើងទៅត្បូង ដោយជិះលើផ្លូវបញ្រ្ចាសទិស ដៅចរាចរណ៍ ចំណែកម៉ូតូ
សេ១០០ ស៊េរី៩៣ ពណ៌ក្រហម ជាអ្នករត់ម៉ូតូឌុប បើកដឹកម៉ូយម្នាក់ តាមផ្លូវលេខលេខ១៥៤ ពីលិច
ទៅកើត ខណៈ មកដល់ចំណុចផ្លូវកែងម៉ូតូ CBR បានជិះទៅបុកចំហៀងកង់ក្រោយ ខាងស្តាំរបស់
ម៉ូតូសេ១០០ បណ្តាលឲ្យដួលខ្ទាតចេញពីគ្នា ធ្វើឲ្យអ្នកបើកម៉ូតូសេ១០០រងរបួសធ្ងន់ ៣នាក់ទៀត
រងរបួសស្រាល ។

សាក្សីបានបន្តទៀតថា ក្រោយពេលកើតហេតុ ម៉ូតូធុនធំម៉ាក CBR ប្រុងលើកម៉ូតូជិះរត់គេចតែត្រូវ
អ្នកឃើញហេតុការណ៍ ចាប់មិនឲ្យជិះចេញទៅ ។ ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវរថយន្តសង្គ្រោះ
ដឹកយកទៅព្យាបាលនៅ គ្លីនិកឯកជន ។ ចំណែកម៉ូតូទាំងពីរគ្រឿង យកទៅរក្សាទុក នៅអធិការដ្ឋាន
ខណ្ឌដូនពេញ រង់ចាំធ្វើការដោះស្រាយ តាមផ្លូវច្បាប់ ៕

ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: national new khmer cambodia