CamNews

តារា 

Fans ភ្ញាក់ផ្អើលខ្លាំងក្រោយតារាស្រីល្បីឈ្មោះម្នាក់ លេចមុខក្នុងថ្ងៃខួបកំណើតរបស់នាង Woonsen

ព័ត៌មានកំសាន្ត ៖ ចាស់មួយឆ្នាំទៀតហើយ ប៉ុន្តែសម្រស់ នាង Woonsen Virithipa Pakdeeprasong នៅក្មេងនិងស្រស់ស្អាតដដែល មិនថាមុននិងក្រោយពេលលែងលះស្វាមីក៏ដោយចុះ ។ 

កាលពីថ្ងៃទី​ ០១​ ខែមេសាកន្លងផុតទៅនេះ គឺជាថ្ងៃកំណើតរបស់អតីតស្វាមី លោក Chakrit Yamnarm ដែលបានលែងលះគ្នាកាលពីចុងឆ្នាំ ២០១៦ ហើយនៅក្នុងថ្ងៃកំណើតរបស់នាង Woonsen គេសង្កេតឃើញថា គ្មានវត្តមានស្វាមីរបស់នាងចូលរួមនោះទេ គឺមានមិត្តភក្តិជិតដិត ហើយនៅក្នុងនោះក៏មានវត្តមានតារាល្បីឈ្មោះមួយដួងដែរ​ គឺនាង Mint Chalida ដែលជាតារាថៃលំដាប់ជួរមុខម្នាក់ផងដែរ ហើយអ្វីដែលធ្វើឲ្យ Fans ភ្ញាក់ផ្អើលខ្លាំងក្រោយតារាស្រីរូបនេះ (Mint Chalida) លេចមុខក្នុងថ្ងៃខួបកំណើតរបស់នាង Woonsen គឺដោយសារតែពីមុន មិនដែលឃើញតារាថៃទាំងពីរដួងនេះថតរូបស្និទ្ធស្នាលជាមួយគ្នាពីមុនមកទាល់តែសោះ ។ 

គួរបញ្ជាក់ឲ្យដឹងថា នៅក្នុងឆ្នាំនេះគឺនាង Woonsen Virithipa Pakdeeprasong មានអាយុ ៣៦ ឆ្នាំទៅហើយ ព្រមទាំងជាស្រ្តីមេម៉ាយទៀត ប៉ុន្តែក្រមុំសូមខ្មាស់ ។

 តោះទៅទស្សនារូបថតរបស់តារាប្រុសស្រីនិងអ្នកដែលមានឈ្មោះបទសម្លេងនៅក្នុងវិស័យសិល្បៈថៃ ព្រមទាំងមិត្តជិតដិតរបស់តារាស្រីរូបនេះ នៅក្នុងថ្ងៃពិសេសរបស់នាង ៕
















ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ gossipstar


Tags: Woonsen Virithipa Pakdeeprasong Chakrit Yamnarm