CamNews

គម្រោងសប្បុរសធម៌ គម្រោងបណ្ណាល័យចល័ត របស់​ក្លឹបយុវជនករុណា និង Camnews

ជាដំបូង Camnews សូមថ្លៃងអំណរគុណចំពោះមិត្តអ្នកអានជាទីស្រឡាញ់ ដែលបានគាំទ្រ
Camnews ក្នុងរយៈពេលកន្លងមក។ ថ្ងៃនេះ Camnews សូមជូនដំណឹងដល់មិត្តអ្នកអាន
ទាំងអស់អោយបានជ្រាបថា Camnews បានសហការជាមួយក្លឹបយុវជនករុណាដើម្បីបង្កើត
គម្រោងសប្បុរសធម៌មួយ ដោយ Camnews សង្ឃឹមថា នឹងទទួលបានការជួយគាំទ្រពីមិត្ត
អ្នកអានកាន់តែច្រើនថែមទៀត។


ប្រភពរូបថត៖ ក្លឹបយុវជនករុណា
ក្លឹបយុវជនករុណាគឺជាក្លឹបដែលបានបង្កើតឡើងដោយក្រុមយុវជនដើម្បីជួយដល់យុវជន
និងកុមារក្រីក្រ ដទៃទៀត តាមរយះការចែករំលែកចំណះដឹង និងបទពិសោធន៍ រួមមាន​ជំនាញភាពជាអ្នកដឹកនាំ សហការក្រុម ការងារសង្គម ក៏ដូចជាចំណេះដឹងទូទៅជាច្រើន
ទៀត។ ក្រៅពីការបណ្តុះបណ្តាលចំណេះដឹង ក្លឹបយុវជនករុណា ក៏នៅមានគម្រោងសប្បុរស
ធម៌ ដូចជាការចូលរួមជួយឧបត្ថម្ភសម្ភារៈសិក្សា និងសំលៀកបំពាក់ ដល់ប្រជាជនក្រីក្រ
ដែលកំពុងត្រូវការជំនួយ ។
រយះពេលជាង៥ខែ នៃដំណើរការក្លឹបយុវជនករុណា ក្លឹបយុវជនករុណាបានចូលរួម
សកម្មភាពមនុស្សធម៌ និងសង្គម ជាច្រើនតាមកម្លាំងធនធាន ដែលយើងបានទទួលពី អង្គការពង្រឹងយុវជននៅកម្ពុជា សប្បុរសជន និងសមាជិកក្លឹប ដើម្បីដំណើរការ​នូវ​
គម្រោងនានារបស់ក្លឹប។ យ៉ាងណាមិញនៅដើមឆ្នាំ២០១២ Camnews.com.kh បាន​ធ្វើកិច្ចសហការណ៍ជាមួយនឹងក្លឹបយុវជនករុណា បង្កើតនូវ គម្រោងថ្មីៗមួយចំនួន ក្នុង
នោះ​គម្រោងបណ្ណាល័យចល័ត គឺជាគម្រោងមួយដែលមានគោលបំណងក្នុងការ
លើក កំពស់វិស័យអប់រំនៅក្នុងប្រទេសកម្ពុជា ជាពិសេសគឺជម្រុញ និងលើកទឹកចិត្ត​
ទម្លាប់​ក្នុងការអានសៀវភៅដល់កុមារ និងយុវជនខ្មែរ។


ប្រភពរូបថត៖ ក្លឹបយុវជនករុណា

ដើម្បីចូលរួមចំណែកជួយ វិស័យអប់រំ ព្រមទាំងយុវជន និងកុមារក្រីក្រ ក្លឹបយុវជន​ករុណា
សូមអំពាវនាវ ដល់សប្បុរសជនគ្រប់រូប មេត្តាជួយចូលរួមបរិច្ចាគសៀវភៅរឿងនិទាន ឬសៀវភៅចំណេះដឹងទូទៅនានា ដល់គម្រោង ថ្មីមួយនេះ។ យើងខ្ញុំសង្ឃឹ​ម​យ៉ាងមុតមាំ
ថា ករុណាធម៌របស់លោកអ្នក នឹងជម្រុញឲ្យគម្រោងបណ្ណាល័យចល័តរបស់ យើងខ្ញុំ​
អាចដំណើរការបានយ៉ាងរលូន។


លោកអ្នកអាចបរិច្ចាគសៀវភៅដល់ក្លឹបយុវជនករុណា តាមរយះទីតាំងមួយចំនួនដូច
ខាងក្រោម៖
១. ការិយាល័យ CamNews ដែលស្ថិតនៅក្នុងមជ្ឈមណ្ឌលភ្នំពេញ (Phnom Penh Center)
Block A ជាន់ទី១ បន្ទប់ ១១១ មហាវិថីសុធារសកែងមហាវិថីព្រះសីហនុ ខណ្ឌចំការមន រាជធានីភ្នំពេញ។

២. សាលាសិល្បះតន្ត្រី (Music Art School) ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ២៩A ផ្លូវលេខ
៣៧០ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

៣. សាលាលេកសាយ (Lakeside school) ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ៤៨B ផ្លូវរថភ្លើង
សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

៤. ផ្ទះលេខ១១៧ ផ្លូវលេខ ១៣២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ខាង​
ក្រោយសណ្ឋាគារ ស្រែលាភ, វត្តនាគវ័ន្ត)។

ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមរយះលេខទូរស័ព្ទក្លឹបយុវជនករុណា ០៧៧ ៩០៦១២០/
០៩៧ ៩៤០២៧៧៩ ឬតាមរយះ អាស័យដ្ឋាន អ៊ីម៉េល kyclub.info@ymail.com ឬអាស័យដ្ឋានប្លក់ www.ky-club.blogspot.com

សូមអរគុណ!