Chen Guangbiao ដែលជាសេដ្ឋីវាល់លាននិងជាអគ្គនាយកក្រុមហ៊ុន Jiangsu ដែលជាក្រុមហ៊ុននាំ
មុខលើការឆ្នៃសំរាម ហើយក៏ជាជនសប្បុរសនិងជាបុគ្គលម្នាក់ដែលស្រលាញ់បរិស្ថាននោះបានធ្វើ
ការងារសប្បុរសធម៌ទៀតដែលកាលពីដើមសប្ដាហ៍មកនេះលោកបានបរិចាកកង់ចំនួន ២០០០ កង់
ដល់ប្រជាជនក្រុង Beijing ដើម្បីអោយអ្នកទាំងអស់គ្នារៀនរស់នៅក្នុងមជ្ឈដ្ឋានកាត់បន្ថយរថយន្ត
កាត់បន្ថយផ្សែងពុលនិងកាបូនពុល។
នេះមិនមែនជាលើកទីមួយទេដែលលោក Chen បានឆ្វើការងារសប្បុរសធម៌និងជាពីសេសគឺដើម្បី
បង្ហាញនិងជំរុញអោយមហាជនចេះស្រលាញ់បរិស្ថាន។ កាលពីឆ្នាំទៅមិញលោក Chen បានវាយ
កំទេចរថយន្ត Mercedes Benz ដ៏ប្រណិតរបស់លោកនៅទីសាធារណៈដើម្បីបង្វែរការគំនិតក្នុងការ
ជួយរក្សាបរិស្ថានរបស់មនុស្សទូទៅ។
កាលពីថ្ងៃទី ១ មេសាដើមសប្ដាហ៍មកនេះលោក Chen បានប្រារព្ភពិធីចែកកង់របស់លោកនៅទី-
លានកីឡា Yuetan Sports Center នៃទីក្រុង Beijing និងបានបង្ហាញពីភាពប៉ិនប្រសព្វនៃការជិះកង់
របស់លោកផងដែរ។
ដោយ៖ វឌ្ឍនា
ប្រភពពី៖ chinabuzz