CamNews

តារា 

តារាស្រស់ស្អាត Hollywood បង្ហាញខ្លួន​លើទំព័រទស្សនាវដ្តី​សប្បុរសធម៌

តារាស្រ្តីស្រស់ស្អាតជាច្រើនរូប របស់ពិភពភាពយន្ត Hollywood បង្ហាញខ្លួន​លើទំព័រ
ទស្សនាវដ្ដី​សប្បុរសធម៌​ដែលមានឈ្មោះថា Beauty Book។

Scarlett Johansson
Beauty Book គឺជាទស្សនាវដ្តីរូបថតរបស់តារាបង្ហាញម៉ូដែល តារាភាពយន្ត និងតារាចម្រៀង
ល្បីៗ។ នេះជាទស្សនាវដ្តីសប្បុរសធម៌ ពិព្រោះថាចំនួនប្រាក់ទទួលបានពីការលក់ទស្សនាវដ្តី
នឹងត្រូវបានជូនឲ្យ កម្មវិធីស្រាវជ្រាវ និងព្យាបាលជំងឺមហារីកខួរក្បាល ដែលមានឈ្មោះ
SNOG​ & HEADRUSH។ ទស្សនាវដ្តីមាន៣១៣ទំព័រ និងត្រូវលក់ក្នុងតំលៃ ៣៩,៩៩ដុល្លា។

គំរោងនេះគឺជាគំនិតរបស់លោក Darren Tieste ដែលជាអ្នកជំនាញថតរូបជនជាតិអូស្រ្តាលី។
លោក Tiestie បានឲ្យដឹងថា ក្រោយពីមិត្តភ័ក្ដស្និទ្ធស្នាលរបស់គាត់បានស្លាប់​ដោយជំងឺ
មហារីក​​នាឆ្នាំ២០០៨ នៅអាយុត្រឹមតែ ៣៥ឆ្នាំ គាត់បានខិតខំអស់ពីសមត្ថភាព​ដើម្បី​បញ្ចុះ
​បញ្ចូលបណ្ដាតារា Hollywood អោយពួកគេយល់ព្រមចូលរួមកម្មវិធីនេះ ដូច្នេះ
Beauty Book បានកើតមកនៅខែកម្ភះ ឆ្នាំ២០០៩៖

Eva Longoria

Ashley Greene


Jessica Alba


Kim Kardashian

Scarlett Johansson


Lindsay Lohan


Eva Longoria

ប្រភព៖ vctnews
ដោយ៖ មិនា

Tags: starhollywoodbeautycharitymagazine