កំពតៈ ក្មេងស្រីម្នាក់ត្រូវ បានឃាតករប្លន់សម្លាប់ ដោយច្របាច់ក រួចទម្លាក់សាកសពចូលទៅក្នុង
ព្រែក ដោះយក ក្រវិលមាស ចំនួន២ហ៊ុន ពាក់ជាប់នឹងត្រចៀក របស់កុមារីរងគ្រោះ ។
ហេតុការណ៍នេះបានកើតឡើងនៅចន្លោះពីម៉ោង៩ព្រឹក ដល់ម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី១២
ខែកុម្ភៈ ឆ្នាំ២០១៣ ហើយត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅចំណុចស្ពានចឹកម៉ា ឆ្លងព្រែកកំពង់
សំរោង ស្ថិតក្នុងភូមិ កំពង់សំរោង ឃុំកំពង់សំរោង ស្រុកទឹកឈូ ខេត្តកំពត។
នគរបាលព្រហ្មទណ្ឌ ខេត្តបានឲ្យដឹងថា សពក្មេងស្រីរងគ្រោះមានឈ្មោះ ណ បូរមី អាយុ៨ឆ្នាំ មាន
ឪពុកឈ្មោះ កឹម សុគន្ធ អាយុ២៨ឆ្នាំ មុខរបរកសិករ និងម្តាយឈ្មោះសៅ ស៊ីណា អាយុ២៥ឆ្នាំ មុខ
របរកសិករ ទាំងអស់គ្នា រស់នៅភូមិឃុំកើតហេតុ។ រីឯជនដៃដល់ជាអនីតិជន មានឈ្មោះ ឃៀង សុ
វណ្ណ ភេទប្រុស អាយុ១៤ឆ្នាំ មានទីលំនៅ ក្នុងបន្ទុកគ្រួសារ ក្នុងភូមិឃុំកើតហេតុដែរ។
នគរបាលដដែលបានឲ្យដឹងបន្តទៀតថា ក្មេងប្រុសដែលជាឃាតករនោះ បានធាក់កង់ម្នាក់ឯង មក
បបួលក្មេងស្រីរងគ្រោះ ឲ្យឡើងជិះកង់ជាមួយខ្លួននៅខណៈដែលក្មេងស្រីរងគ្រោះ បានដើរចេញ
ពីផ្ទះរបស់ខ្លួនបានចំងាយប្រហែល១០ ម៉ែត្រ។ ជិះរហូតដល់ចំណុចកើតហេតុខាងលើ ក៏ទុកកង់
ចោលក្បែរ ស្ពាន ហើយនាំក្មេងស្រីរងគ្រោះចុះទៅមាត់ច្រាំង ហើយធ្វើសកម្មភាពច្របាច់ក សម្លាប់
តែម្តងហើយដោះយកក្រវិលមាស បានសម្រេច រួចក៏រុញក្មេងស្រីរងគ្រោះទម្លាក់ទៅក្នុងទឹកព្រែក
ដោយក្បាលសាកសពធ្លាក់ចូលទៅក្នុងទឹកព្រែក ។
នៅម៉ោង១០ និង៣០នាទីថ្ងៃដដែល សពក្មេងស្រីរងគ្រោះត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ហើយ
បានរាយ ការណ៍ ជូននគរបាលប៉ុស្តិ៍រដ្ឋបាលឃុំខាងលើ។ នគរបាលធ្វើការស្រាវជ្រាវឈាន ទៅ
ឃាត់ខ្លួនជនល្មើស បាននៅវេលាម៉ោង៤រសៀល ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៣ រួចបញ្ជូនមកស្នងការ
ដ្ឋានខេត្តភ្លាមៗ។
តាមចម្លើយសារភាពរបស់ជនដៃដល់បានឲ្យដឹងថា ខ្លួនពិតជាបានប្រព្រឹត្តក្នុងអំពើឃាតកម្មខាងលើ
នេះមែន។ ក្រវិលម្ខាងយកទៅឲ្យម្តាយ និងក្រវិលម្ខាងទៀតយកទៅលក់នៅផ្សារបានលុយចំនួន៦
ម៉ឺនរៀល។
បច្ចុប្បន្ននគរបាលជំនាញព្រហ្មទណ្ឌខេត្តកំពុងកសាងសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តនៅ
ថ្ងៃនេះ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល