១. វិមាន Neuschwanstein ក្នុងប្រទេសអាល្លឺម៉ង់
វិមាន Neuschwanstein ត្រូវបានគេចាត់ទុកថាគឺជាវិមានមួយដែលស្រស់ស្អាតនិងទាក់ទាញ
បំផុតក្នុងពិភពលោក។ វិមាន Neuschwanstein នេះបានកសាងសាងឡើងក្នុងរជ្ជកាលព្រះ
មហាក្សត្រ Ludwig II ក្នុងសតវត្សរ៍ទី ១៩ និងមានទីតាំងស្ថិតនៅលើផ្ទាំងថ្មយ៉ាងធំមួយស្ថិត
នៅផ្នែកខាងមុខនៃជួរភ្នំ Allgau នៅឯ Navaria ក្បែរទីក្រុង Fussen ចុងដងវិថី Romantic ។
Neuschwanstein បានកសាងឡើងតាមគំរូរចនាបថ Romanesque Revival មានរូបរាងខ្ពស់ៗ
មូលទ្រវែង ហើយត្រូវបានគេចាត់ទុកថាគឺជាស្តង់ដាររបស់ រ៉ូមែនទិកនិយម ដែលបានយក
ផ្នត់គំនិតពីវិមាណ Sleeping Beauty នៅឯ Disneyland ។ នៅក្នុងទិដ្ឋភាពជាក់ស្តែងវិមាននេះ
ត្រូវបានកសាងឡើងដើម្បីធ្វើការបំពេញបន្ថែមក្នុងទិសដៅធ្វើការទាក់ទាញដល់បណ្តាភ្ញៀវ
ទេសចរទាំងឡាយអោយមកទស្សនាកាន់តែមានចំនួនច្រើនឡើងផងដែរ។
មហាក្សត្រ Ludwig II រស់នៅក្នុងវិមានដ៏ធំស្កឹមស្កៃនេះបានតែរយៈពេល ១៧២ ថ្ងៃប៉ុណ្ណោះ
ព្រះអង្គក៏សោយទីវង្គត់នៅក្នុងឆ្នាំ ១៨៨៦ នៅមុនពេលដែលវិមាននេះកសាងរួចរាល់។ វិមាន
នេះបានបើកទ្វារទទួលស្វាគមន៍ដល់សាធារណៈជនទូទៅចូលទស្សនាក្រោយរយៈពេលនោះ
៦ សប្តាហ៍។ មានភ្ញៀវទេសចរចំនួន ៦០លាននាក់បានចូលទៅទស្សនានៅវិមាននោះបើគិត
ចាប់តាំងពីពេលដែលវិមានបានបើកទ្វារស្វាគមន៍ជាលើកដំបូងរហូតមកដល់ពេលបច្ចុប្បន្ន
នេះ និងក្នុងមួយឆ្នាំៗមានភ្ញៀវទេសចរប្រហែល ១,៣លាននាក់ចូលទៅទស្សនាទីនោះជាប្រ
ចាំផងដែរ។
២. វិមាន Mont Saint-Michel ប្រទេសបារាំង
វិមាន Mont Saint-Michel មានទីតាំងស្ថិតនៅលើកោះមួយមានរាងជាសាជី និងកសាងឡើង
ពីថ្មក្រានីតនៅឯឈូងសមុទ្រ Normandy ក្នុងប្រទេសបារាំង។ វិមាននេះបានសាងសង់នៅ
លើផ្ទាំងថ្មដ៏ធំខ្ពស់និងបែរមុខទៅរកឈូងសមុទ្រ។ ដំបូងឡើយវិមាននេះគឺជាវិហារនិងជា
កន្លែងរស់នៅរបស់ក្រុមអ្នកកាន់សាសនាគ្រឺស្តក្នុងដំណាក់កាលនៃការធ្វើធម្មយាត្រា។ និង
បច្ចុប្បន្ននេះ Mont- Saint Michel គឺជាទីកន្លែងកំសាន្តមួយដែលមានទេសភាពយ៉ាងស្រស់
ស្អាតនិងមានឈ្មោះល្បីបំផុតក្នុងប្រទេសបារាំង។
៣.វិមាណ Ch�teau de Chambord ក្នុងប្រទេសបារាំង
Chateau de Chambord មានទេសភាពយ៉ាងស្រស់ស្អាតនិងមានឈ្មោះល្បីបំផុត។ វិមាននេះ
បានកសាងឡើងតាំងពី ៥០០ឆ្នាំមុនមកម្ល៉េះ។ Chateau de Chambord គឺជាកន្លែងរស់នៅ
របស់មហាក្សត្របារាំងឈ្មោះ Louis XIV និងក៏ជាប្រភពផ្នត់គំនិតច្នៃប្រឌិតសំរាប់វិចិត្រករ
ដែលពោរពេញដោយទេពកោសល្យឈ្មោះ Leonardo di Vinci និងអ្នកនិពន្ធរឿងល្ខោនឈ្មោះ
Moliere ផងដែរ។ ជាមួយសួនច្បារយ៉ាងស្រស់ស្អាតនិងដោយមានការថែរក្សាយ៉ាងខ្ជាប់ខ្ជួន
វិមាន Chateau de Chambord បានក្លាយជាកន្លែងកំសាន្តមួយក្នុងចំណោមកន្លែងកំសាន្តល្បី
ឈ្មោះនិងស្រស់ស្អាតបំផុតក្នុងទ្វីបអឺរ៉ុប។
សំណង់ស្ថាបត្យកម្មដ៏ល្អអស្ចារ្យបំផុតមួយនេះត្រូវបានកសាងឡើងដោយកម្មករចំនួនជិត
២០០០នាក់។ វិមាននេះមានបន្ទប់ទាំងអស់ចំនួន ៤៤០បន្ទប់,ជើងក្រានកំដៅផ្ទះចំនួន ៣៦៥
ក្រោលសេះអាចដាក់បានរហូតដល់ ១២០០ក្បាល។
៤.វិមាន Hohenzollern ប្រទេសអាល្លឺម៉ង់
វិមាន Hohenzollern នេះត្រូវបានកសាងឡើងសំរាប់រាជវង្សរបស់រាជាធិរាជ Hohenzollern
ដែលជាព្រះចៅអធិរាជចុងក្រោយបង្អស់របស់អាល្លឺម៉ង់ក្នុងសតវត្សរ៍ទី ១១។ ក្រោយមកវិមាន
នេះត្រូវបានបំផ្លាញខូចខាតទាំងស្រុងចំនួនពីរលើកហើយក៏បានសាងសង់ឡើងវិញចំនួនពីរ
លើកផងដែរ។ វិមាននេះបានកសាងឡើងនៅលើកំពូលភ្នំ Hohenzollern មានកំពស់ ៨៥៥
ម៉ែត្រនិងមានចំងាយ ៥០គីឡូម៉ែត្រភាគខាងត្បូងនៃរាជធានី Stuttgart ។
៥.វិមាន Chillon ប្រទេស Switzerland
Chillon គឺជាវិមានដែលមានឈ្មោះល្បីបំផុតក្នុងទីក្រុងទេសចរណ៍ដ៏ស្រស់ស្អាតឈ្មោះថា
Montreux របស់ Switzerland ។ វិមាននេះត្រូវបានកសាងឡើងនៅលើកោះមួយដ៏ធំនៅក្បែរ
ច្រាំងភាគខាងកើតនៃបឹង Geneva ក្នុងសតវត្សរ៍ទី ១៣។ វិមានដ៏ស្រស់ស្អាតបំផុតរបស់ប្រ
ទេស Switzerland នេះគឺជាកន្លែងដែលផ្តល់នូវផ្នត់គំនិតជាច្រើនសំរាប់បណ្តាកវីនិពន្ធល្បីៗ
ជាច្រើនក្នុងពិភពលោករួមមានដូចជា Jean-Jacques Rousseau រឺ Victor Hugo ជាដើម។ កវី
ដ៏ល្បីឈ្មោះម្នាក់ជាជនជាតិអង់គ្លេសឈ្មោះថា Byron បាននិវិពន្ធនូវអត្ថបទដ៏ល្បីឈ្មោះមួយ
នៅទីនេះមានចំណងជើងថា "អ្នកទោសរបស់ Chillon " កាលពីឆ្នាំ ១៨១៦ ។
លើសពីនេះ វិមាន Chillon នេះមានឈ្មោះល្បីខាងផ្នែកវប្បធម៌ និងប្រវត្តិសាស្រ្តផងដែរ។ វា
គឺជាបន្ទាយការពារមួយយ៉ាងសំខាន់បំផុតនៅក្នុងមជ្ឈឹមសម័យ។
៦.វិមាន Segovia ប្រទេសអេស្ប៉ាញ
មានទីតាំងស្ថិតនៅក្នុងទីប្រជុំជនមានវ័យចំណាស់បំផុតមួយរបស់ Segovia ក្នុងប្រទេស
អេស្ប៉ាញ។ ដំបូងឡើយវិមាននេះប្រៀបបាននឹងបន្ទាយការពារមួយយ៉ាងសំខាន់នៅក្នុង
សតវត្សរ៍ទី ១២។ ចូលមកដល់ពាក់កណ្តាលសតវត្សរ៍ Alcazar វិមាននេះគឺជាបន្ទាយការពារ
យ៉ាងសំខាន់បំផុតដើម្បីការពារប្រទេសជាតិ។ ក្រោយមកវាក្លាយជាកន្លែងរស់នៅរបស់រាជ
វង្ស Castile ពេញមួយសម័យកាលមជ្ឈឹមសម័យ ។ បច្ចុប្បន្នវិមាន Segovia នេះបានក្លាយ
ជាកន្លែងទេសចរណ៍ដ៏ល្បីឈ្មោះបំផុតក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសអេស្ប៉ាញ ហើយវិមាន
នេះក៏គឺជាប្រភពនៃផ្នត់គំនិតច្នៃប្រឌិតសំរាប់វិមានជាច្រើនរបស់ Walt Disney ទៀតផង។
៧. វិមាន Pena National ក្នុងប្រទេសព័រទុយកាល់
វិមាន Pena National ត្រូវបានកសាងឡើងនៅលើកំពូលភ្នំនៅឯ Sintra ប្រទេសព័រទុយកាល់
ដែលមានព្រៃឈើហ៊ុំព័ទ្ធពណ៌ខៀវស្រងាត់។ វិមាននេះកសាងឡើងក្រោមការបង្គាប់បញ្ជារ
របស់មហាក្សត្រ Ferdinand II ,ក៏សាងរួចរាល់នៅក្នុងឆ្នាំ ១៨៥៤ និងត្រូវបានប្រើប្រាស់ដោយ
រាជវង្សមហាក្សត្ររហូតដល់ឆ្នាំ ១៨៨៩។ ក្រោយមកវិមាននេះត្រូវបានរាជរដ្ឋាភិបាលព័រទុយ
កាលទិញបន្ត។ បច្ចុប្បន្នវិមាននេះបានក្លាយជាសម្បតិ្តបេតិកភ័ណ្ឌមួយដ៏សំខាន់និងមានអ្នក
ចូលទស្សនាមានចំនួនច្រើនបំផុតក្នុងមួយឆ្នាំៗ។ ដោយឡែកវិមាននេះក៏គឺជាទីកន្លែងសំរាប់
ស្ថាប័នមន្ត្រីរាជការព័រទុយកាល់ប្រើប្រាស់សំរាប់ពិធីបុណ្យពិសេសៗទៀតផង។
៨.វិមាន Edinburgh (Scotland ,អង់គ្លេស)
Edinburgh គឺជាវិមានមួយដែលយោងតាមប្រវត្តិសាស្រ្ត វិមាននេះត្រូវបានប្រើប្រាស់ដើម្បីធ្វើ
ជាបន្ទាយការពារមហាក្សត្រ Scotland មានទីតាំងស្ថិតនៅលើ Castle Rock ដែលជាតំបន់ថ្ម
នៃភ្នំភ្លើងដែលបានផុសឡើងគួរអោយទាក់ទាញបំផុតនៅកណ្តាលទីក្រុង Edinburgh (ក្នុងប្រ
ទេសអង់គ្លេស) ។ វិមាននេះគេអាចសំឡឹងមើលឃើញពីចំងាយបានយ៉ាងច្បាស់បំផុតចេញ
ពីទីកន្លែងណាមួយក្នុងទីក្រុង។ វិមាននេះមានអាយុកាលតាំងពីរជ្ជកាលគ្រប់គ្រងរបស់មហា
ក្សត្រ James IV របស់អង់គ្លេសនៅចុងសតវត្សរ៍ទី ១៥ និងដើមសតវត្សរ៍ទី ១៦។ បច្ចុប្បន្ន
វិមាននេះត្រូវបានបើកទ្វារស្វាគមន៍ទទួលភ្ញៀវចូលទស្សនាជាមួយទស្សនីយភាពសំដែងការ
ប្រគុំតន្ត្រីវាយស្គរនិងឧបករណ៍ផ្លុំសំរាប់ពួកយោធាដែលមានបញ្ចាំងភ្លើងហ្វានិងដែលគេហៅ
ឈ្មោះថា Edinburgh Military Tattoo ។
៩. វិមាន Bran ប្រទេសរ៉ូម៉ានី
វិមាន Bran ត្រូវបានគេចាត់ទុកថាគឺជាសំណង់ស្ថាបត្យកម្មដ៏ល្បីឈ្មោះបំផុតមួយក្នុងមជ្ឈឹម
សម័យរបស់ប្រទេសរ៉ូម៉ានី និងត្រូវបានភ្ញៀវទេសចរជាច្រើននៅទូទាំងពិភពលោកស្គាល់
ឈ្មោះថាជា" វិមាន Dracula" ។
វិមាននេះបានកសាងឡើងនៅក្នុងឆ្នាំ ១២១២ ដោយក្រុមអ្នកធ្វើជំនួញមួយក្រុមមកពីទីក្រុង
Brasov នៅក្បែរនោះ។ ហើយភារកិច្ចដំបូងរបស់វិមាននេះគឺប្រើប្រាស់សំរាប់ការពារក្រុមអ្នក
ដឹកទំនិញធ្វើដំណើរឆ្លងកាត់ភ្នំ Ruca Bran និងភ្នំ Carpathian ។
មកដល់ឆ្នាំ ១៩២០ ទីក្រុង Brasov បានថ្វាយវិមាននេះទៅក្សត្រីយានី Maria របស់រ៉ូម៉ានដើម្បី
បង្ហាញពីការដឹងគុណដែលព្រះនាងបានចូលរួមចំណែកយ៉ាងធំធេងសំរាប់ប្រទេសជាតិ។
ក្សត្រីយានីបានធ្វើការកែលំអរឡើងវិញនូវផ្នែកខ្វះនៃវិមាននេះ និងបានផ្ទេរមរតកទាំងអស់
ទៅអោយបុត្រីឈ្មោះ Ileana ។ ប៉ុន្តែមកដល់ឆ្នាំ ១៩៨៤ ព្រះរាជវង្សានុវង្សត្រូវបាននិរទេស
ចេញដោយកងទ័ពរបស់សហភាពសូវៀត,វិមាននេះក៏បានក្លាយជាទ្រព្យសម្បត្តិរបស់រដ្ឋា
ភិបាល។ ឆ្នាំ ១៩៥៦ វិមាននេះក៏ត្រូវបានចាប់ផ្តើមបើកទ្វារជាលើកដំបូងទទួលស្វាគមន៍
សាធារណៈជនចូលទស្សនា ដែលមួយផ្នែករបស់វិមាននោះត្រូវបានប្តូរទៅជាសារមន្ទីរ
សិល្បៈមជ្ឈឹមសម័យទៀតផង៕
ប្រភព៖ Yume
ដោយ៖ រដ្ឋា