CamNews

ព័ត៌មានជាតិ 

ទស្សនារូបភាព លោតម៉ុងសាយ ក្នុងស្ថានទូតចិន និងមុខព្រះបរមរាជវាំង នាថ្ងៃសែនចូលឆ្នាំចិន

ភ្នំពេញ៖ នេះជាប្រវត្តិសង្ខេបខ្លះៗស្តីអំពី ពិធីបុណ្យចូលឆ្នាំចិន ឬ ហៅម្យ៉ាងទៀតថា បុណ្យនានិទាឃ រដូវ គឺថ្ងៃឈប់សម្រាកដ៏សំខាន់បំផុត សំរាប់ជនជាតិចិន។ ប្រជាជនមួយចំនួន ជាពិសេសជនជាតិចិន នៅក្រៅប្រទេស បានហៅពិធីបុណ្យនេះថា បុណ្យចូលឆ្នាំច័ន្ទគតិថ្មី ។

ជាប្រពៃណី ពិធីបុណ្យនេះចាប់ផ្ដើម នៅថ្ងៃទីមួយនៃខែទីមួយ តាមច័ន្ទគតិ ក្នុងប្រតិទិនចិន ហើយ បញ្ចប់ទៅវិញ នៅថ្ងៃទី១៥ ដែលគេហៅថ្ងៃនេះថា ពិធីបុណ្យបង្ហោះគោម ។ ពេលល្ងាច នៅថ្ងៃបុណ្យ សែនចូលឆ្នាំចិន ត្រូវបានគេឲ្យឈ្មោះថា ជូស៊ី ពាក្យនេះមានន័យថា “ពេលល្ងាចឆ្លងឆ្នាំ”។

ពិធីបុណ្យនេះ ត្រូវប្រារព្ធឡើង នៅតំបន់ដែលមាន ចំនួនប្រជាជនចិនដ៏ច្រើនសន្ធឹកសន្ធាប់ ដូចជា ប្រទេសកម្ពុជាយើងជាដើម។ ហើយពិធីបុណ្យនេះក៏មានឥទ្ធិពលលើ ប្រទេសជិតខាងផងដែរ ជា ពិសេសចំណងវប្បធម៌ ជាមួយប្រជាជន ដែលជនជាតិចិន ធ្វើអន្តរកម្មជាមួយ ។ ប្រទេស និងកោះ ទាំងនោះ រួមមានប្រជាជនដើមនៃ ជនជាតិតៃវ៉ាន់, ជនជាតិកូរ៉េ, ជនជាតិម៉ុងកូល, ជនជាតិនេប៉ាល់, ជនជាតិប៊ូតង់, ជនជាតិយួន, និងអតីតជនជាតិជប៉ុន នៅមុនឆ្នាំ១៨៧៣។ ពិធីបុណ្យចូលឆ្នាំចិន ក៏បានប្រារព្ធធ្វើផងដែរ នៅក្នុងប្រទេសសិង្ហបុរី, ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, ភីលីពីន, ថៃ, កម្ពុជា ក៏ដូចជា ប្រទេសដទៃទៀត ដែលមានប្រជាជនចិន រស់នៅដោយស្របច្បាប់ ភាគច្រើន គឺប្រទេសស្ថិតនៅក្បែរ សមុទ្រចិន៕

 

 

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ