ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា បានថ្លែងនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៣
ថា ចំពោះអ្នកទោសពីរនាក់ នៅកម្ពុជា ដែលមានលោក សម រង្ស៊ី និងលោកម៉ម សូណង់ដូ មិនត្រូវ
បានដោះលែង ឲ្យមានសេរីភាព ឬបន្ធូបន្ថយទោសនោះទេ។
រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា មានប្រសាសន៍ ប្រាប់ក្រុមអ្នកសារព័ត៌មាន កាលពី
ព្រឹកថ្ងៃទី១១ ខែមករា នៅឯទីស្តីការក្រសួងថាចំពោះអ្នកទោស សម រង្ស៊ី ប្រធានគណបក្ស សម
រង្ស៊ី ដែលបាននិរទេសខ្លួន ទៅរស់នៅក្រៅប្រទេស ហើយនិងលោក ម៉ម សូណង់ដូ ប្រធានសមាគម
ប្រជាធិបតេយ្យ មិនមានឈ្មោះ នៅក្នុងបញ្ជីដោះលែង នៅក្នុងឱកាសថ្វាយព្រះភ្លើង ដល់ព្រះបរម
សពអតីតមហាវីរក្សត្រកម្ពុជា នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៣ទេ។
លោក អង្គ វង្សវឌ្ឍានា បានបញ្ជាក់ថា “ដូចអត់មានទេ ព្រោះមិនទាន់ចប់នីតិវិធីច្បាប់”៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល