CamNews

ព័ត៌មានជាតិ 

គ្រូកីឡាប្រដាល់​ នៅបក្សីស្លាបដែក គេចមិន ផុតពី រថយន្ដពីរបាំងកន្លះ

ភ្នំពេញ  ៖ គ្រូកីឡាប្រដាល់ នៅក្លឹបបក្សី ស្លាបដែក បានសន្លប់ស្ដូកស្ដឹងរងរបួសធ្ងន់ នៅលើផ្លូវ
បន្ទាប់រថយន្ដមួយគ្រឿង ដែល ត្រូវបានសាក្សីអះអាងថា ប្រភេទពីរបាំង កន្លះបានបុកចំពីក្រោយ
ពេញមួយទំហឹង ខណៈ ដែលជនរងគ្រោះកំពុងជិះម៉ូតូតែម្នាក់។ ប៉ុន្ដែ ក្រោយកើតហេតុ រថយន្ដ
បង្កបានគេចដោយ សុវត្ថិភាព គ្មានសមត្ថកិច្ចណាតាមចាប់បាន នោះឡើយ ។

គ្រោះថ្នាក់ចរាចរដែលធ្វើឱ្យលោកគ្រូ កីឡាប្រដាល់ក្លឹបបក្សីស្លាបដែក គេចមិនផុត ពីរថយន្ដពីរ
បាំងកន្លះខាងលើនេះ បានកើត ឡើង កាលពីវេលាម៉ោង១១និង៣០នាទី យប់ថ្ងៃទី៥ ខែកុម្ភៈ
ឆ្នាំ២០១៣ ស្ថិតនៅលើ កំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិមិត្ដភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច មូលដ្ឋាន ដែលចុះទៅវាស់វែងនៅកន្លែង កើតហេតុនិងមាន
ការបញ្ជាក់ពីសាក្សីមួយ ចំនួននោះ បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះសួន ប៊ុន
សូត អាយុជាង ៤០ឆ្នាំ មានមុខរបរជាគ្រូកីឡាប្រដាល់នៅ ក្លឹបបក្សីស្លាបដែក ជិះម៉ូតូម៉ាកបេស
ពណ៌ ក្រហម ពាក់ស្លាកលេខ ប-៨២១៥ភព១ ក្នុងទិសដៅពីត្បូងទៅជើង លុះបើកដល់ ចំណុច
កើតហេតុ ក៏ត្រូវរថយន្ដបុកពីក្រោយ ពេញមួយទំហឹង បណ្ដាលឱ្យលោកគ្រូប្រដាល់ សន្លប់ស្ដូក
ស្ដឹងនៅលើផ្លូវ ។

ប្រភពព័ត៌មានបានបន្ដថា បន្ទាប់ពីមាន គ្រោះថ្នាក់ចរាចរខាងលើនេះកើតឡើងជន រងគ្រោះ ត្រូវ
បានសមត្ថកិច្ចជួយដឹកបញ្ជូន ទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយឡែកម៉ូតូ របស់ជនរងគ្រោះយកទៅ
រក្សាទុកជាបណ្ដោះ អាសន្នសិន ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ