CamNews

ទេសចរណ៍ 

ឡូយមែន! សណ្ឋាគារបណ្ដែតលើទឹក

 
ស្វីស៖ Swedish គឺជាបឹងមួយដ៏ធំ ដែលមានទេសភាពស្រស់ស្អាត​បំផុត ក្នុងប្រទេសស្វីស។
បឹងនេះមានផ្ទៃទឹកដ៏ធំល្វឹងល្វែង ថ្លាឈ្វេង​ និងត្រជាក់ស្រិបដល់បេះដូង។ ថ្មីៗនេះ ដោយ
សារកំណើតភ្ងៀវទេសចរណ៏ មានការកើនឡើង ប្រជាពលរដ្ឋក្នុងតំបន់នោះ ក៏បានច្នៃផ្ទះ
តូចមួយ សម្រាប់អោយភ្ងៀវទេសចរណ៏បណ្ដែតខ្លួនកំសាន្ដលេង លើផ្ទៃទឹកបឹងនោះ។



តាមការអោយដឹងពីលោក Utter Inn ដែលមានគំនិតច្នៃប្រឌិត​ផ្ទះ ឬសណ្ឋាគារបណ្ដែតទឹក
នេះ បាននិយាយថា ផ្ទះតូចនេះ គឺមានទំហំ 10 feets វាអាចផ្ទុកគ្រែគែងបានចំនួនពីរ។ ក្នុង
ផ្ទះនោះទៀតសោត ក៏មានបន្ទប់ទឹកផងដែរ។ លោក Utter បាននិយាយថា សណ្ឋាគារតូច
នេះ គឺល្អណាស់សម្រាប់គូរស្នេហ៍ថ្មីៗ ដែលទើបតែរៀបអាពាហ៍ពិពាហ៍រួច។



ផ្នែកខាងក្នុងផ្ទះ ឬសណ្ឋាគារបណ្ដែតលើទឹក

គួររំលឹកផងដែរថា សណ្ឋាគារបណ្ដែតលើផ្ទៃទឹក លោកអ្នកក៏អាចជួលសម្រាប់ដំណើរកំសាន្ដ
ពេលរាត្រីផងដែរ។ ទិដ្ឋភាពបែបនេះ រ៉ូមែនទិកបែបនេះ រកឯណាមាន?

 

ដោយ៖ នារី
ប្រភព៖ dailymail


Tags: tourism Floating hotel Swedish