CamNews

ព័ត៌មានជាតិ 

បើករថយន្ដក្នុង ស្ថានភាពស្រវឹង បុកម៉ូតូ រងរបួសពីរនាក់

ភ្នំពេញ ៖ អ្នកបើករថយន្ដ ម៉ាកសាំយ៉ុង មួយគ្រឿង បានបង្កគ្រោះថ្នាក់ចរាចរ បន្ទាប់ ពីខ្លួនបាន
បើករថយន្ដ ទាំងអាការៈស្រវឹង ហើយទៅបុកម៉ូតូដែលជិះ គ្នាពីរនាក់ បណ្ដាល ឱ្យរងរបួស រួច
ហើយអ្នកបើក រថយន្ដត្រូវបាន សមត្ថកិច្ចមូលដ្ឋាន និងនគរបាលចរាចរណ៍ជើង គោកឃាត់ខ្លួន
ហើយកសាងសំណុំរឿងបញ្ជូន ទៅតុលាការ ។

មន្ដ្រីនគរបាលចរាចរណ៍ជើងគោកបាន ថ្លែងឱ្យដឹងថា គ្រោះថ្នាក់ចរាចរដែលបង្ក ឡើងដោយអ្នក
បើករថយន្ដ មាន ជាតិអាកុល រហូត០,៩៤មិល្លីក្រាម ក្នុងមួយលីត្រខ្យល់ ខាងលើនេះ បានកើត
ឡើងកាលពីវេលាម៉ោង ១០និង៤០នាទីយប់ថ្ងៃទី១០ ខែមករា ឆ្នាំ ២០១៣ ស្ថិតនៅលើកំណាត់ផ្លូវ
លេខ២០១៤ ក្នុងភូមិដីថ្មី សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ។

បើតាមសមត្ថកិច្ច គ្រោះថ្នាក់ចរាចរនេះ បានកើតឡើងបន្ទាប់ពីរថយន្ដម៉ាកសាំយ៉ុង ពណ៌ប៉ៃតង
ចាស់ពាក់ស្លាកលេខភ្នំពេញ2J-0931 បើកបរដោយឈ្មោះហាន ចាន់ដារា ភេទប្រុស អាយុ២៨
ឆ្នាំ រស់នៅភូមិដំណាក់ ស្នាយ ឃុំពាមជីកង ស្រុកកងមាស ខេត្ដ កំពង់ចាម បានធ្វើដំណើរលើ
កំណាត់ផ្លូវលេខ ២០១៤ លុះដល់ចំណុច កើតហេតុ ពេលបត់ ស្ដាំចូលផ្លូវបេតុង បានបុកម៉ូតូមួយ
គ្រឿងជិះ គ្នាពីរនាក់បណ្ដាលឱ្យរងរបួសទាំងពីរ រីឯ រថយន្ដនិងម៉ូតូរងការខូចខាត។

សមត្ថកិច្ចបានបន្ដថា ក្រោយគ្រោះថ្នាក់ ចរាចរបានបណ្ដាលឱ្យអ្នកបើកម៉ូតូម៉ាកហុងដា សេ១២៥
ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1S-7726  ឈ្មោះនី វុទ្ធី ភេទប្រុស អាយុ៣០ ឆ្នាំ រួមដំណើរជា
មួយឈ្មោះណា ធាវី ភេទ ស្រី អាយុ២២ឆ្នាំ រស់នៅផ្ទះលេខ៣០ ផ្លូវ លេខ៥៧៨ សង្កាត់បឹងកក់ទី២
ខណ្ឌទួលគោក រងរបួសស្រាល។
ក្រោយកើតហេតុរថយន្ដបង្កនិងម៉ូតូរបស់ ជនរងគ្រោះ ត្រូវបានស្ទូចយកទៅទុកនៅ ការិយាល័យ
ចរាចរណ៍ ជើងគោករាជធានីភ្នំពេញ ហ៊ើយអ្នកបើករថយន្ដបង្កត្រូវបានសមត្ថកិច្ច បញ្ជូនខ្លួនទៅកាន់
សាលាដំបូង រាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។

បើតាមមន្ដ្រីនគរបាលចរាចរ គ្រោះថ្នាក់ នេះ បណ្ដាលមកអ្នកបើករថយន្ដមានអាការៈ ស្រវឹង និង
គ្មានប័ណ្ណ បើកបរទៀតផង ។

ស្នងការនគរបាលរាជធានីភ្នំពេញ លោក ឧត្ដមសេនីយ៍ ជួន សុវណ្ណ បានបញ្ជាឱ្យសមត្ថ កិច្ចទាំង៩
ខណ្ឌឃាត់ ខ្លួនអ្នកបើកបរដែល មានជាតិអាកុល លើសពីការផាកពិន័យ ត្រូវ បញ្ជូនទៅកាន់សាលា
ដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ។

កាលពីព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៣ អ្នកបើកបរខាងលើនេះ ត្រូវបានសមត្ថកិច្ច ចរាចរណ៍បញ្ជូន
ខ្លួនទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធី៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ