CamNews

ព័ត៌មានជាតិ 

បុរសម្នាក់ស្លាប់ ដោយសារអ្នកស្រវឹង បើករថយន្តបុកម៉ូតូចំ ពីមុខ ពេញទំហឹង

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរមួយ ដែលបង្កឡើងដោយសារ អ្នកបើករថយន្ត WINGLE ពណ៌
ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2P-9767 ប្រភេទរថយន្ត២កឹប ម្នាក់បើកបរ ទាំងជាតិស្រវឹងបើក
ទៅបុកម៉ូតូចំពីមុខពេញទំហឹង បណ្តាលឲ្យបោកក្បាល នឹងថ្នល់ស្លាប់បាត់បង់ជីវិត កាលពី
វេលាម៉ោង៩យប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១២ តាមបណ្តោយ ផ្លូវជាតិលេខ៥ ក្រុមទី៤ ភូមិផ្សារ
តូច សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។

ប្រភពព័ត៌មានពីសាក្សីឃើញ ហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត
WINGLE ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2P-9767 ជាប្រភេទរថយន្ត ២កឹប បើកបរដោយ
បុរសម្នាក់រេពេញផ្លូវ ក្នុងស្ថានភាពស្រវឹង ហើយលឿន បើកពីជើងទៅត្បូង ចំណែកម៉ូតូអេកា
ណូពណ៌ក្រហម បើកបរដោយបុរស ម្នាក់ ពីត្បូង ទៅជើង ក្នុងទិសដៅបញ្រ្ចាសទិសគ្នា ខណៈ
មកដល់ចំណុចខាងលើ ម៉ូតូរបស់ជនរងគ្រោះក៏បានបត់ ឆ្វេង ស្រាប់តែរថយន្តបុកចំពីមុខពេញ
ទំហឹង បណ្តាលឲ្យ មនុស្សខ្ទាតបោកក្បាល នឹងថ្នល់ស្លាប់ ចំណែកម៉ូតូនៅ ជាប់ក្រោមរថយន្ត
អូសទៅដល់មុខផែកាណូតទីតានិច ក្នុងសង្កាត់ វត្តភ្នំ ខណ្ឌដូនពេញ ទើបសមត្ថកិច្ចដេញ តាម
ឃាត់រថយន្តបង្ក រួមជាមួយអ្នកបើកបរ រថយន្តយកទៅ សាកសួរនៅប៉ុស្តិ៍ទួលសង្កែ ។

មន្រ្តីនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះដែលបាត់បង់ជីវិត មានឈ្មោះ គា សូលី ភេទ
ប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ អ៊ីស្លាម ស្នាក់នៅផ្ទះលេខ៥៥០ ផ្លូវជាតិលេខ៥ ក្រុម៧ សង្កាត់
ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ ។ សពជនរងគ្រោះត្រូវក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃ
ណី ។ ចំណែកអ្នកបើកបររថយន្ត រួមជាមួយរថយន្ត និងម៉ូតូ ត្រូវសមត្ថកិច្ចយកទៅរក្សាទុក នៅ
ការិយាល័យនគរបាល ចរាចរណ៍ផ្លូវ គោក ៕

ដោយ ៖ សីហា
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: accident គ្រោះថ្នាក់ ចរាចរណ៍