CamNews

ព័ត៌មានជាតិ 

បង្ហាញមុខ ក្រុមចោរប្លន់ ប្រដាប់ អាវុធ និងបក្ខពួក ៦នាក់ ដែលធ្វើសកម្ម ភាពដ៏កក្រើក នៅភ្នំពេញ

ភ្នំពេញ ៖ ក្រុមចោរប្លន់ប្រដាប់អាវុធដ៏ សកម្ម និងកក្រើកនៅក្នុងរាជធានីភ្នំពេញ រយៈពេល
កន្លងទៅ ហើយត្រូវចាប់ខ្លួនបាន ជាបន្ដបន្ទាប់ ចំនួន ៥នាក់ ត្រូវបានបង្ហាញ មុខជាសាធារណៈ
ខណៈដែលបក្ខពួកម្នាក់ ទៀត កំពុងជាប់ពន្ធនាគារព្រៃស ។

ការបង្ហាញមុខ ក្រុមប្លន់ប្រដាប់អាវុធ និងបក្ខពួក ដែលភាគច្រើនធ្វើសកម្មភាព ប្លន់ម៉ូតូម៉ាកស្កុប
ពី ខាងលើនេះ ត្រូវបាន បង្ហាញមុខនៅក្នុងសន្និសីទកាសែតមួយនា ព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ
២០១៣ ក្រោម វត្ដមានរបស់លោកវរសេនីយ៍ឯក ជួន ណារិន្ទ ស្នងការរងនគរបាល និងជាប្រ
ធាន ការិយាល័យកណ្ដាលយុត្ដិធម៌ នៃស្នងការ ដ្ឋាននគរបាល រាជធានីភ្នំពេញ ។

ការបង្ហាញ មុខក្រុមចោរប្លន់ប្រដាប់អាវុធខាងលើនេះ បានធ្វើឡើង បន្ទាប់ពីពួកគេត្រូវបានកម្លាំង
នគរបាល ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ រាជធានីភ្នំពេញ កម្លាំងនគរបាលខណ្ឌឫស្សីកែវ និង
កម្លាំងនគរបាលខណ្ឌ ៧មករា ក្រោមការដឹកនាំបញ្ជាផ្ទាល់ ពីស្នងការនគរ បាល រាជធានីភ្នំពេញ
លោកឧត្ដមសេនីយ៍ ជួន សុវណ្ណ និងស្នងការរង ជួន ណារិន្ទ ចាប់ ខ្លួនបានជាបន្ដបន្ទាប់ ក្នុងប្រតិ
បត្ដិការរយៈ ពេល ៣-៤ថ្ងៃកន្លងមកនេះ ទាំងយប់ទាំង ថ្ងៃ រហូតដល់មានការផ្ទុះអាវុធទៀតផង។

នៅក្នុងសន្និសីទកាសែតមួយ លោក ជួន ណារិន្ទ បានមានប្រសាសន៍ថា ជនសង្ស័យទាំង ៦នាក់
ខាងលើនេះ គឺជាមុខសញ្ញាប្លន់ ម៉ូតូ និងបង្កបទល្មើសផ្សេងៗជាច្រើននា ពេលកន្លងទៅ ក្នុងរាជ
ធានីភ្នំពេញ ហើយ មុខសញ្ញាទាំងនេះ ក៏ជាមុខសញ្ញាចាស់ធ្លាប់ ជាប់ពន្ធនាគារផងដែរ ។

លោក ជួន ណារិន្ទ បានបញ្ជាក់ថា ក្រោយពីមានករណីប្លន់ប្រដាប់អាវុធ ហើយ ករណីខ្លះក្រុម
ចោរ បានបាញ់ជនរងគ្រោះ បណ្ដាលឱ្យស្លាប់ និងរងរបួសផងនោះ ស្នង ការនគរបាល រាជ
ធានីភ្នំពេញ លោកឧត្ដម សេនីយ៍ ជួន សុវណ្ណ បានដាក់បទបញ្ជាឱ្យ កម្លាំងនគរបាលការិយា
ល័យជំនាញ និង កម្លាំងនគរបាលទាំង ៩ខណ្ឌ បើកការស្រាវ ជ្រាវជាបន្ទាន់ ដើម្បីស្វែងរក
ការចាប់ខ្លួន ក្រុមចោរប្លន់ទាំងនេះ ក្នុងគោលបំណងកាត់ បន្ថយបទល្មើស ក្នុងរាជធានីភ្នំពេញ
ក៏ដូច ជារក្សាសន្ដិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ។ តាមរយៈជំនាញ និងការ
ស្រាវជ្រាវដោយយកចិត្ដទុកដាក់ ពីនគរ បាលជំនាញនោះ ប្រតិបត្ដិការដែលធ្វើចាប់ ពីថ្ងៃទី
២៦ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ ២០១៣ កន្លងទៅនេះ ក្រុមចោរប្លន់ ប្រដាប់អាវុធ និងបក្ខពួក
ចំនួន ៦នាក់ ត្រូវ បានចាប់ខ្លួនជាបន្ដបន្ទាប់ ហើយរឹបអូស កាំភ្លើងខ្លីចំនួនមួយដើម និងម៉ូតូ
ស្កុបពីចំនួន ៣គ្រឿង រួចប្រគល់ម៉ូតូទាំងនេះទៅឱ្យជន រងគ្រោះវិញ ។

យោងតាមរបាយការណ៍ របស់សមត្ថ កិច្ចព្រហ្មទណ្ឌបានឱ្យដឹងថា ជនសង្ស័យទាំង ៦នាក់នេះ
រួមមាន ទី១-ឈ្មោះ ជា សំណាង អាយុ ១៦ឆ្នាំ មុខរបរ ជាសិស្ស វិទ្យាល័យបាក់ទូក ស្នាក់នៅ
ផ្ទះលេខ ៥ EC2 ផ្លូវលេខ ១៣៤ ភូមិ៧ សង្កាត់មនោ រម្យ ខណ្ឌ ៧មករា ទី២-ឈ្មោះ និមល
សុគន្ធ ហៅ ម៉ង់ អាយុ ២១ឆ្នាំ រស់នៅផ្ទះ លេខ ២ ផ្លូវលេខ ៤៧ សង្កាត់ស្រះចក ខណ្ឌ ដូន
ពេញ មុខរបរ មិនពិតប្រាកដ ទី៣- ឈ្មោះ សេង ពិក្សាក់បញ្ញា អាយុ ២១ឆ្នាំ ស្នាក់នៅផ្ទះជួល
ផ្លូវកម្ពុជាក្រោម សង្កាត់ មនោរម្យ ខណ្ឌ ៧មករា មុខរបរ មិនពិត ប្រាកដ ទី៤-ឈ្មោះ ប្រាក់
ច័ន្ទដារាវុទ្ធី ហៅ ដេត អាយុ ២១ឆ្នាំ រស់នៅផ្ទះជួល ភូមិ សាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សី
កែវ មុខរបរមិនពិតប្រាកដ ទី៥-ឈ្មោះ សូវ ចន្ថា ហៅ ទូច អាយុ ៣០ឆ្នាំ រស់នៅភូមិ ផ្សារក្រាំង
ចេក ឃុំក្រាំងចេក ស្រុកឧត្ដុង្គ ខេត្ដកំពង់ស្ពឺ មុខរបរ កាត់កញ្ចក់ និងទី៦ ឈ្មោះ យឿន សុខ
ហេង អាយុ ២១ឆ្នាំ រស់ នៅភូមិប៉ែលហាល សង្កាត់សុពណ៍ទេព ក្រុងច្បារមន ខេត្ដកំពង់ស្ពឺ
មុខរបរ ជាអ្នក លក់-ទិញម៉ូតូ ។

បើតាមលោក ជួន ណារិន្ទ ប្រតិបត្ដិការ បង្ក្រាបក្រុមចោរប្លន់ដ៏កក្រើក និងសាហាវ ខាងលើនេះ
បានផ្ដើមចេញ បន្ទាប់ពីមាន ករណីប្លន់ប្រដាប់អាវុធមួយ កាលពីរសៀល ថ្ងៃទី២៦ ខែមីនា នៅ
សង្កាត់ទួលសង្កែ ខណ្ឌ ឫស្សីកែវ ដោយប្លន់យកម៉ូតូស្កុបពីបាន សម្រេច បង្កឡើងដោយជន
សង្ស័យចំនួន៣ នាក់ ជិះម៉ូតូធ្វើសកម្មភាពម៉ាក និច ។ ក្រោយពីមានសកម្មភាព ប្លន់ម៉ូតូដោយ
បាញ់ទៅលើជនរងគ្រោះខុស ខាងលើនេះ កម្លាំងនគរបាល ផ្នែកព្រហ្មទណ្ឌទាំង ២ ការិយា
ល័យ និងកម្លាំងនគរបាលខណ្ឌឫស្សី កែវ បានដេញតាម និងឡោមព័ទ្ធឈានទៅ ដល់ការ
ឃាត់ខ្លួន ជនសង្ស័យជាជំហាន ដំបូង ជាង ១០នាក់ ប៉ុន្ដែ ក្រោយពីការ ស្រាវជ្រាវ និងសួរនាំ
រួចមក គឺមានតែជន  ដៃដល់ម្នាក់ប៉ុណ្ណោះ គឺឈ្មោះ ជា សំណាង នេះឯង ។

លោក ជួន ណារិន្ទ បានបន្ដថា ក្រោយពី ការឃាត់ខ្លួនជនសង្ស័យរូបនេះ កម្លាំង សមត្ថកិច្ច
ជំនាញ បានធ្វើការស្រាវជ្រាវ និង សួរនាំ ហើយឈានទៅដល់ការចាប់ខ្លួន ជន សង្ស័យម្នាក់
ទៀត កាលពីយប់ថ្ងៃទី២៧ ខែ មីនា ឆ្នាំ ២០១៣ នៅសង្កាត់ស្រះចក ខណ្ឌ ដូនពេញ រួចហើយ
ទើបឈានទៅដល់ការ ចាប់ខ្លួនមេខ្លោង ឈ្មោះ សេង ពិក្សាក់បញ្ញា  នៅក្នុងខណ្ឌ ៧មករា រួម
ទាំងអាវុធខ្លីមួយ ដើម ។ បើតាមស្នងការរងនគរបាលរូបនេះ មេខ្លោងឈ្មោះ បញ្ញា ជាមុខ
សញ្ញាដ៏សា ហាវ និងប្លន់យ៉ាងកក្រើក ក្នុងរាជធានីភ្នំ ពេញ កាលពីពេលកន្លងទៅ ក្នុងនោះ
មាន នៅក្នុងខណ្ឌមានជ័យ ខណ្ឌទួលគោក និង ករណីប្លន់ម៉ូតូ និងសម្ភារៈជាច្រើនផ្សេង
ទៀត ។

ចំពោះប្រតិបត្ដិការ បង្ក្រាបក្រុមចោរ ប្លន់ ដោយមានការចូលរួមសហការពី នាយកដ្ឋានព្រហ្ម
ទណ្ឌ ក្រសួងមហាផ្ទៃ និង មានការឯកភាពពីព្រះរាជអាជ្ញារង អម សាលា ដំបូង រាជធានីភ្នំពេញ
លោក មាស ច័ន្ទពិសិដ្ឋ ខាងលើនេះ លោក ជួន ណារិន្ទ បានហៅថា ជាប្រតិបត្ដិការមួយចំឫស
គល់ ដែលបង្ក្រាបបានមេខ្លោង និងជាមុខសញ្ញា ចាស់ ធ្លាប់ធ្វើសកម្មភាពដ៏សាហាវ និង សកម្ម
ក្នុងរាជធានីភ្នំពេញ កាលពីពេល កន្លងទៅ ។

បើទោះបែបនេះក្ដី លោកស្នងការរង បានបញ្ជាក់ថា ចំពោះករណីប្លន់បាញ់ជន ជាតិជប៉ុន និង
ករណីបាញ់លោកវេជ្ជបណ្ឌិត ម្នាក់ នៅក្បែរផ្សារទួលគោក ប្លន់យកលុយ ជិត ២ម៉ឺនដុល្លារនោះ
គឺសមត្ថកិច្ចបាន និង កំពុងធ្វើការស្រាវជ្រាវ តាមជំនាញរបស់ ខ្លួនបន្ដទៀត ដើម្បីឈានទៅ
ដល់ការចាប់ ខ្លួនពួកគេ ។ សម្រាប់ជនសង្ស័យទាំង ៥ នាក់ ដែលត្រូវបង្ហាញមុខជាសាធារណៈ
ក្នុង សន្និសីទកាសែតខាងលើនេះ ត្រូវបានបញ្ជូន ខ្លួន ទៅកាន់សាលាដំបូង រាជធានីភ្នំពេញ
នៅថ្ងៃទី០១ ខែមេសា ឆ្នាំ ២០១៣ ដើម្បី ផ្ដន្ទាទោសទៅតាមផ្លូវច្បាប់ ។ យ៉ាងណាក៏ ដោយ
មជ្ឈដ្ឋានមួយចំនួន មានជំនឿថា ក្រោយពីការតាមចាប់ខ្លួនជាបន្ដបន្ទាប់ ចំពោះក្រុមប្រដាប់
អាវុធប្លន់ ខាង លើនេះ ហើយពេលបញ្ជូនទៅកាន់តុលាការ ពេល នោះខាងស្ថាប័នតុលាការ
គួរដាក់ទោស ទណ្ឌ ឱ្យបានធ្ងន់ធ្ងរដើម្បីចូលរួមកាត់ បន្ថយ បទល្មើសឧក្រិដ្ឋ ក្នុងរាជធានីភ្នំ
ពេញ ក៏ដូច ជាតាមបណ្ដាខេត្ដ ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ