CamNews

ភាពយន្ត 

រឿង Star Wars: Episode I, The Phantom Menace 3D

ថ្មីៗនេះ រោងភាពយន្ត លេជេន បានដាក់បញ្ចាំងលើកដំបូងនៅរឿង Star Wars: Episode I, The Phantom Menace 3D។ Star Wars: Episode I, The Phantom Menace 3D គឺជារឿងភាគអវកាស ខ្នាតវែងរបស់ សហរដ្ឋអាមេរិក តាំងពីឆ្នាំ ១៩៩៩ ដែលបាននិពន្ធ និងដឹកនាំដោយ George Lucas។


វាជារឿងមួយដែលនិយាយអំពី ភព Naboo មួយដែលពោរពេញទៅដោយសន្តិភាព ហើយត្រូវ
បានវាយលុកដោយការក្បត់ របស់ ស្តេចបីសាច ឈ្មោះ Sith និងកូនសិស្ស អាក្រក់ របស់វា។
រឿងនេះត្រូវបានចែកចាយដោយ 20th Century Fox។ រឿង 3D នេះហ្នឹងត្រូវដាក់បញ្ចាំងនៅ
ទូទាំង ពិភពលោក រួមទាំងប្រទេសកម្ពុជាផងដែរនៅថ្ងៃទី ១៦ កុម្ភះ ឆ្នាំ ២០១២ ហើយវា មិនត្រឹមតែទាក់ទាញក្មេងៗប៉ុន្នោះទេ ប៉ុន្តែវាមានការចាប់អារម្មណ៍ពីអ្នកគាំទ្ររបស់ Star Wars គ្រប់ស្រទាប់អាយុ។ រឿង Star Wars ត្រូវបានចែកចាយ ដោយក្រុមហ៊ុន Westec Media Limited នៅក្នុងប្រទេសកម្ពុជា។


ដោយ ខេមរៈ
Legend cinema