ព្រះសីហនុៈ មន្រ្តីនគរបាលម្នាក់ បានប្រើកាំភ្លើង ខ្លីបាញ់ក្បាលខ្លួនឯងស្លាប់ភ្លាមៗ នាវេលា
ម៉ោង ៩ និង១០នាទី យប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៣ នៅរមណីយដ្ឋានថ្មរូង ក្នុងឃុំអូរបាក់
រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ដែលមូលហេតុ នៃការបាញ់នេះ សមត្ថកិច្ចសង្ស័យថា
បណ្តាលមកពីញៀនថ្នាំ។
លោកអនុសេនីយ៍ទោ ទេព ណារិទ្ធ នាយប៉ុស្តិ៍នគរបាលឃុំអូរបាក់រទេះ បានឲ្យមជ្ឈមណ្ឌល
ព័ត៌មានដើមអម្ពិល ដឹងថា មន្រ្តីនគរបាល ហង្ស រិទ្ធា ហៅហុក អាយុ ៣២ឆ្នាំ ឋានៈពលបាល
ទោ បម្រើការងារនៅអធិការដ្ឋាននគរ បាលស្រុកកំពង់សិលា បានប្រើកាំភ្លើង K59 បាញ់ក្បាល
ខ្លួនឯង ចំសៀតផ្កាខាងស្តាំ។ មន្រ្តីនគរបាលដែលធ្វើអត្តឃាតខ្លួនឯងនេះ មានអាស័យដ្ឋាននៅ
រាជធានីភ្នំពេញ។
ពាក់ព័ន្ធនិងការបាញ់ក្បាលធ្វើអត្តឃាតខ្លួនឯង របស់មន្រ្តីនគរបាលរូបនេះ គេនៅមិនទាន់ដឹងពី
មូលហេតុពិតប្រាកដយ៉ាងណា នៅឡើយទេ តែបើតាមប្រភពពីមន្រ្តីនគរបាលនៅកន្លែងកើត
ហេតុ សង្ស័យថា បណ្តាលមកពី ញៀនថ្នាំ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល