CamNews

ព័ត៌មានជាតិ 

ខឹងគេសួរ ធ្វើប៉េអឹម នៅអង្គភាពណា នាំ គ្នាព្រួតវាយ រងរបួសធ្ងន់

ភ្នំពេញ ៖ ជនបង្កម្នាក់ ក្នុងចំណោមបក្ខ ពួក៣នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌ ពោធិ៍សែនជ័យ ចុះទៅចាប់ខ្លួន ក្រោយពី ទទួលបានសេចក្ដីរាយការណ៍សាច់ញាតិជន រងគ្រោះ បន្ទាប់ពីជនបង្កខាងលើ បាននាំគ្នា ព្រួតវាយជនរងគ្រោះ បណ្ដាលបាក់ដៃម្ខាង និងបែកក្បាល កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ ២០១៤កន្លងទៅ ដែលជម្លោះរហូតដល់ប្រើ បំពង់ទីបវាយសំពងគ្មានត្រាប្រណី គឺផ្ដើម ចេញ ដោយសារតែជនរងគ្រោះគ្រាន់តែសួរ ទៅជនដៃដល់ជាមិត្ដភក្ដិគ្នានោះថា ធ្វើប៉េអឹម នៅអង្គភាពណា ។

មន្ដ្រីនគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែន ជ័យ បាននិយាយថា ការឃាត់ខ្លួនជនបង្ក ខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង ៨និង១០នាទី ព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ២០១៤ ស្ថិតនៅផ្ទះជួលរបស់ ជនបង្កតែម្ដង គឺនៅក្នុងភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ ខណៈដែលជនបង្ករូបនេះ កំពុងនៅផ្ទះ ប៉ុន្ដែបក្ខពួករបស់គេពីរនាក់ ផ្សេងទៀត បាននឹងកំពុងរត់គេចខ្លួនបាត់ ។

មន្ដ្រីនគរបាលព្រហ្មទណ្ឌខាងលើ បាន និយាយថា ជនបង្កដែលត្រូវសាកសួរនិងឃុំ ខ្លួនជាបណ្ដោះ អាសន្ន នៅអធិការដ្ឋាននគរ បាលខណ្ឌពោធិ៍សែនជ័យ ដោយចោទប្រកាន់ ពីបទហិង្សាមានស្ថានទម្ងន់ និងស្លៀកឯក សណ្ឋានប៉េអឹមខុសច្បាប់ ឈ្មោះស្ដើង ចិន្ដា ហៅតក់ អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលក្នុងភូមិសង្កាត់កើតហេតុខាង លើ ។ រីឯជនបង្កពីរនាក់ផ្សេងទៀត ដែល ចូលរួមធ្វើ សកម្មភាពវាយជនរងគ្រោះបណ្ដាល ឱ្យរងរបួសធ្ងន់នោះមានឈ្មោះពឿន អាយុ ប្រហែល៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ក្នុងភូមិជម្ពូវ័ន្ដ សង្កាត់ ចោមចៅ និងម្នាក់ទៀតឈ្មោះវុធ អាយុ២៤ ឆ្នាំ មុខរបរមិនពិតប្រាកដ ហើយពួកគេទាំង ពីរនាក់ បាននឹងកំពុងរត់គេចខ្លួន ។ ដោយ ឡែកជនរងគ្រោះ ដែលរងរបួសបាក់ដៃម្ខាង និងបែកក្បាល ឈ្មោះអ៊ូ រ៉ូ អាយុ៣០ឆ្នាំ មុខ របរនៅផ្ទះ ស្នាក់នៅផ្ទះជួល ភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបាន ឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ បានជិះម៉ូតូឌុបតែ ម្នាក់ឯង ក្នុងគោលបំណង ទៅផ្ទះជួលរបស់ខ្លួន ហើយពេលធ្វើដំណើរ ដល់មុខរោងចក្រប៊ើរី ស្រាប់តែ បានជួបជា មួយជនបង្ក ដែលជាមនុស្សស្គាល់ ដោយ ពេលនោះជនបង្ក បានហៅជនរងគ្រោះឱ្យ ឈប់ ដើម្បីសុំបារីជក់ ។

សមត្ថកិច្ចមូលដ្ឋានបានបន្ដទៀតថា នៅ ពេលដែលពួកគេទាំងពីរនាក់ កំពុងតែឈរ ជជែកគ្នានោះ ជនបង្កបាននិយាយដោយចោទ ប្រកាន់ទៅលើជនរងគ្រោះថា គឺជាចោរធ្លាប់ ដើរលួចកាច់សោម៉ូតូគេ ធ្វើឱ្យជនរងគ្រោះ មានកំហឹង ហើយក៏សួរទៅជនបង្កវិញថា តើ ធ្វើការងារជាប៉េអឹម នៅអង្គភាពណា ។ គ្រាន់តែឮជនរងគ្រោះសួរយ៉ាងដូច្នេះ បានធ្វើ ឱ្យជនបង្កខឹងសម្បារ ហើយឆ្លើយមិនបាន ច្បាស់លាស់ រួចក៏ដកដែកបំពង់ទីបចេញពី ចង្កេះវាយក្បាលជនរងគ្រោះ បណ្ដាលឱ្យ បែកហូរឈាមជោគ ភ្លាមៗនោះ បក្ខពួកពីរ នាក់ របស់ជនបង្កឈ្មោះពឿន និងឈ្មោះវុធ បាននាំគ្នាជួយវាយជនរងគ្រោះ បណ្ដាលឱ្យ បាក់ដៃម្ខាង និងបែកក្បាល រួចហើយជនបង្ក ទាំងនោះ បានរត់គេចខ្លួនអស់ ។ ក្រោយពី រងនូវការវាយប្រហារយ៉ាងដូច្នេះ ជនរងគ្រោះ តាមរយៈសាច់ញាតិរបស់ខ្លួន បានដាក់ពាក្យ បណ្ដឹងទៅសមត្ថកិច្ចមូលដ្ឋាន លុះដល់ម៉ោង កើតហេតុ នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ២០១៤ មិត្ដភក្ដិរបស់ជនរងគ្រោះបានឃើញ ជនបង្ករូបនេះ កំពុងនៅក្នុងផ្ទះជួលក៏ទូរស័ព្ទ ប្រាប់ជនរងគ្រោះ រួចហើយជនរងគ្រោះបាន រាយការណ៍ទៅសមត្ថកិច្ច ចុះមកចាប់ខ្លួនតែ ម្ដង ។

បច្ចុប្បន្នជនបង្ករូបនេះ ស្ថិតក្រោមការ ឃុំខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរ បាលខណ្ឌពោធិ៍ សែនជ័យ ដើម្បីកសាងសំណុំ រឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំ ពេញ ដើម្បីចាត់ការតាមផ្លូវ ច្បាប់ រីឯបក្ខពួក ដែលនៅសេសសល់ទាំងពីរនាក់ ស្ថិតក្រោម ការតាមចាប់ខ្លួនរបស់សមត្ថកិច្ច ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ