ភ្នំពេញេ ៖ សាលាដំបូង រាជធានីភ្នំពេញ កាលពីថ្ងៃ អង្គារ៍ទី១៥ ខែតុលា ឆ្នាំ២០១៤បានប្រកាស សាលក្រម ផ្តន្ទាទោស បុរសជាប់ចោទ៣នាក់ ដាក់គុកម្នាក់ៗ១៧ឆ្នាំ ពាក់ព័ន្ធនឹងករណីប្លន់ និងបាញ់ សម្លាប់ស្រ្តីម្នាក់ ប្រព្រឹត្តនៅក្នុង ភូមិបឹងរមាស ឃុំអង្គស្នួល ស្រុកអង្គស្នួល ខេត្តកណ្តាល ពី ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៣ ។
លោក ហេង កេសរោ ប្រធានចៅក្រម ប្រឹក្សាជំនុំជម្រះ នៃសាលាដំបូង រាជធានីភ្នំពេញ បានឲ្យដឹងថា ជនជាប់ចោទ ទាំង៣នាក់ខាងលើនេះ មានឈ្មោះ ទី១-ឈ្មោះ វ៉ែន ចាន់ថា ហៅ ទុំ សុផល ភេទប្រុស អាយុ៣៤ឆ្នាំ ទី២-ឈ្មោះ ប៊ូ សំណាង ភេទប្រុស អាយុ ២៨ឆ្នាំ និង ទី៣-ឈ្មោះ សួន មឿន ភេទប្រុស អាយុ៣១ឆ្នាំ ។
ជនជាប់ចោទទាំង៣នាក់ ត្រូវបានតំណាងអយ្យការចោទ ប្រកាន់ពីបទ «លួចមានស្ថាន ទម្ងន់ទោស និងការប្រើប្រាស់អាវុធ ដោយគ្មានការអនុញ្ញាត » និង ចាប់ខ្លួនជាបន្តបន្ទាប់កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៣ ៕
ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល