CamNews

ទេសចរណ៍ 

អាងទឹកបិសាច នៅ ទឹកជ្រោះVictoria

អាងទឹកបិសាចគឺជាតំបន់មួយសិ្ថតនៅលើទឹកជ្រោះVictoria ដែលមានទីតំាង ជិតទន្លេ
Zambezi ដែលជាព្រំប្រទល់រវាង Zambia និង Zimbabwe។ នៅរដូវប្រំាង​តំបន់នេះអាច​
បង្កជាលក្ខណៈងាយស្រួល និងមានសុវត្ថិភាព ដោយអាចអោយភ្ញៀវជាតិ និង​អន្តរជាតិ​
អាចមើលហែលទឹកលេងកំសាន្ត នៅក្នុងទឹកយ៉ាងត្រជាក់នេះ។

មូលហេតុដែលគេហៅថាអាងទឹកបិសាច ព្រោះតែនៅទីនេះសំបូរទៅដោយថ្មធំ ប៉ុន្តែ
នៅ​ត្រង់កន្លែងទឹកជ្រោះដែលធ្លាក់ទៅខាងក្រោមចំនួន៩១ម៉ែត្រនេះគឺមាន​កន្លែងហែល
ទឹក និងអាចងូតទឹកលេងកំសាន្តបាន ប៉ុន្តែវាហាក់បីដូចជាប្រថុយទៅនឹង​គ្រោះថ្នាក់ យ៉ាងខ្លំាងដោយសារតែវាជិតទៅនឹងជ្រោះពេក ប្រសិនជាទឹកបុកមកច្រើន​នោះ រឺបាក់
ផ្ទំាងថ្ម ណាមួយដែលនៅទប់ទឹកនោះ ប្រាកដជាអាចបង្កគ្រោះថ្នាក់ជាក់ជាមិនខាន។

នៅពេលដែលហែលទឹកនោះ អ្នកមគ្គុទេ្ទសបានប្រាប់លោកអ្នកអំពីកន្លែងដែលសុវត្ថិភាព
ព្រោះថានៅទីនេះគឺមានមនុស្សស្លាប់យ៉ាងតិចណាស់មួយនាក់ជារៀងរាល់ឆ្នាំ។


ដោយ ខេមរៈ
amusingplanet

Tags: victoriafallpooldevilswimmingedge