CamNews

ទេសចរណ៍ 

ទស្សនាតំបន់ទឹកធ្លាក់ស្រស់ស្អាតបំផុតនៅជុំវិញ ពិភពលោក (ភាគ១)

នៅលើពិភពលោកយើងនេះមានតំបន់ទឹកធា្លក់ធម្មជាតិជាច្រើនដែលទទួលបានការទាក់
ទាញបំផុតដល់ភ្ញៀវទេសចរណ៍ទាំងឡាយពីបណ្តាប្រទេសផ្សេងៗនៅជុំវិញពិភពលោក
ទៅកំសាន្តទីនោះនៅគ្រប់រដូវកាលមិនដែលខាន ព្រោះតែតំបន់ទាំងនោះជាតំបន់ធម្មជាតិ
មានទេសភាពយ៉ាងស្រស់ស្អាតនិងមិនអាចកាត់ថ្លៃបានឡើយ។ យ៉ាងណាម៉ិញតំបន់ទាំង
នោះទៀតសោតក៏ត្រូវបានធ្វើការអភិរក្សយ៉ាងម៉ត់ចត់បំផុត និងថែមទាំងមានតំបន់ខ្លះក៏
ត្រូវបានស្ថាប័នអន្តជាតិដាក់បញ្ចូលទៅក្នុងបញ្ជីសម្បត្តិបេតិកភ័ណ្ឌរបស់ពិភពលោកទៀត
ផងដែរ។

១.ទឹកធ្លាក់ Havasu, Arizona


ជ្រោះទឹកធ្លាក់នេះមានឈ្មោះថា Havasu មានទីតាំងស្ថិតនៅក្នុងសួនឧទ្យានជាតិ Grand
Canyon នៅឯ Arizona ក្នុងប្រទេសអាមេរិក និងត្រូវបានគេចាត់ទុកថាគឺជាឋានសួគ៌ធម្មជាតិ
មួយនៅលើផែនដីនេះផងដែរ។ ជ្រោះទឹកធ្លាក់ Havasu ហូរចុះដោយសេរីពីផ្ទាំងថ្មដ៏ចោត
មានកំពស់ប្រហែល ៣៧ម៉ែត្រ។ ដោយសារតែទឹកនេះមានផ្ទុកនូវសារធាតុរ៉ែក្នុងកំរិតមួយ
ខ្ពស់ គួបផ្សំនឹងកំលាំងហូរកកិតមានកំលាំងខ្លាំង ជាហេតុធ្វើអោយមានការពុះចែកទឹកធ្លាក់
នោះបានជាទឹកធ្លាក់ពីរតូចៗផ្សេងគ្នា និងជាពិសេសនោះគឺបង្កើតបានជាបឹងទឹកក្តៅពណ៌
ខៀវស្រងាត់ដែលមានសីតុណ្ហភាពស្ថេរគឺប្រហែល ៧០ អង្សាសេនៅផ្នែកខាងក្រោមនៃ
ជ្រោះនោះទៀតផង។

២. ទឹកធ្លាក់ Jog ប្រទេសឥណ្ឌា



ទឹកធ្លាក់ Jog រឺឈ្មោះហៅផ្សេងមួយទៀតគឺទឹកធ្លាក់ Gersoppa មានទីតាំងស្ថិតនៅក្នុងរដ្ឋ
Karnataka ជារដ្ឋមួយដែលមានទឹកធ្លាក់ស្ថិតនៅភាគនិរតីប្រទេសឥណ្ឌា។ ទឹកធ្លាក់នេះកើត
ឡើងពីខ្សែទឹកហូរចំនួនបួនផ្សេងគ្នា ហូរកាត់ទន្លេ Sharavathi។ Jog គឺជាជ្រោះទឹកធ្លាក់ដែល
មានរយៈកំពស់ខ្ពស់បំផុតមួយនៅក្នុងប្រទេសឥណ្ឌាជាមួយរយៈកំពស់ ២៥៣ ម៉ែត្រ។

៣. ទឹកធ្លាក​ Angel, Venezuela

ទឹកធ្លាក់នេះត្រូវបានប្រជាជនក្នុងតំបន់ហៅឈ្មោះថា "Kerepakupai mer� " ដែលមានន័យថា
គឺជាទឹកធ្លាក់ដែលមានទីកន្លែងជ្រៅបំផុត។ ទឹកធ្លាក់ Angel មិនត្រឹមតែជាទឹកធ្លាក់ដែលមាន
កំពស់ខ្ពស់បំផុតនៅឯ Venezuela នោះទេ តែថែមទាំងជាទឹកធ្លាក់ដែលមានកំពស់ខ្ពស់បំផុត
នៅលើពិភពលោកទៀតផងជាមួយរយៈកំពស់ ៩៧៩ម៉ែត្រ។ ទឹកធ្លាក់នេះមានទីតាំងស្ថិតនៅ
ក្នុងតំបន់សួនឧទ្យានជាតិ Canaima រដ្ឋ Bolivar ភាគអាគ្នេយ៍ Venezuala ។ ទឹកធ្លាក់នេះហូរ
ចុះពីកំពូលភ្នំ Auyan Tepui (កំពូលភ្នំបិសាច) មានទីតាំងស្ថិតនៅតំបន់ដែលមានរយៈកំពស់
ខ្ពស់ La Gran Sabana ។ ដោយសារតែមានរយៈកំពស់ដ៏ខ្ពស់នេះហើយជាហេតុធ្វើអោយទឹក
ដែលហូរចុះនោះរងការវាយបក់ពីកំលាំងខ្យល់ និងបានប្រែក្លាយជាផ្សែងពពកយ៉ាងស្រស់
ស្អាតគួរជាទីគយគន់។

៤. ទឹកធ្លាក់ Tugela អាហ្វ្រិកខាងត្បូង
គឺជាទឹកធ្លាក់មានរយៈកំពស់ខ្ពស់បំផុតលំដាប់ទីពីរក្នុងពិភពលោក ជាមួយរយៈកំពស់រហូត
ដល់ ៩៤៨ ម៉ែត្រ។ ទឹកធ្លាក់ Tugela នេះមានទីតាំងស្ថិតនៅក្នុងតំបន់សួនឧទ្យានជាតិ
Royal Natal ក្នុងខេត្ត KwaZulu - Natal ប្រទេសសាធារណរដ្ឋអាហ្វ្រិកខាងត្បូង។ ទឹកធ្លាក់
Tugela នេះមានប្រភពពីតំបន់ខ្ពង់រាបកំពស់ ៣.០០០ម៉ែត្រ និងមានលំហូរឡើងរហូតដល់
រាប់សិបគីឡូម៉ែត្រទៀតផង។ សូរសន្ធឹកហូរតាមផ្ទាំងថ្មដែលឈរត្រង់កំពស់ប្រហែល ២គី
ឡូម៉ែត្រ ហូរតាមចង្កេះភ្នំសំដៅទៅកាន់ជ្រលងភ្នំ។

៥. ទឹកធ្លាក់ Gocta, Peru



Gocta រឺ Catarata del Gocta គឺជាទឹកធ្លាក់ធំបំផុតលំដាប់ទីបីនៅក្នុងពិភពលោកបន្ទាប់ពីទឹក
ធ្លាក់ Angle នៅ Venezuela និងទឹកធ្លាក់ Tugela នៅអាហ្វ្រិកខាងត្បូង។ ទឹកធ្លាក់នេះត្រូវបាន
គេរកឃើញនៅឆ្នាំ ២០០៥ ដោយក្រុមអ្នកស្រាវជ្រាវអាល្លឺម៉ង់ ដែលដឹកនាំដោយឈ្មោះ
Stefan Ziemendorffa ។ Gocta មានខ្សែទឹកចំនួនពីរហូរធ្លាក់ពីកំពូលភ្នំនិងមានរយៈកំពស់
៧៧១ ម៉ែត្រ។


៦. ទឹកធ្លាក់ Waireinga, New Zealand
ទឹកធ្លាក់ Waireinga ជាឈ្មោះតាមភាសា Maori (ភាសាស្រុកដើមនៅ New Zealand) នៃទឹក
ធ្លាក់ Bridal Veil ,ស្ថិតតាមបណ្តោយទន្លេ Pakoka នៅ New Zealand ។ ទឹកធ្លាក់នេះមាន
កំពស់ ៥៥ម៉ែត្រ។

៧. ទឹកធ្លាក់ Iguza, អាមេរិកខាងត្បូង


ទឹកធ្លាក់ Iguza មានទីតាំងស្ថិតនៅព្រំប្រទល់រវាងប្រទេសពីរគឺ Argentina និង Brazil គឺជា
លទ្ធផលដែលកើតឡើងពីបន្ទុះភ្នំភ្លើងបង្កើតបានជាក្រហែងដ៏ធំ មានប្រវែងជិត ២គីឡូម៉ែត្រ
និងមានជាង ២៧៥ ខ្សែទឹកតូចៗហូរចុះទៅកាន់បឹងដ៏ធំមួយស្ថិតនៅចន្លោះជ្រលង។ ទេស
ភាពដ៏ស្រស់ស្អាតរបស់ទឹកធ្លាក់ Iguazu នេះធ្លាប់បានបង្ហាញវត្តមាននៅក្នុងខ្សែភាពយន្ត
ល្បីៗជាច្រើនដូចជា Moonraker (១៩៧៩) James Bond, Miami Vice (២០០៦) ...ជាដើម។
ដើម្បីអាចទស្សនាបានទាំងស្រុងនៃទេសភាពរបស់ទឹកធ្លាក់ Iguazu នេះ វិធីដែលល្អបំផុត
គឺជិះឧទ្ធម្ភាគចក្រ យន្តហោះ រឺក៏អាចអ៊ុំទូកចូលទៅចន្លោះទឹកធ្លាក់នោះតែម្តង។


៨. ទឹកធ្លាក់ Victoria


ទឹកធ្លាក់ Victoria រឺអាចហៅបានម្យ៉ាងទៀតថា Mosi-oa-Tunya មានទីតាំងស្ថិតនៅលើច្រាំង
ទន្លេ Zambezi នៃព្រំប្រទល់រវាងប្រទេស Zambia និង Zimbabwe នៅភាគខាងត្បូងនៃទ្វីប
អាហ្វ្រិក។ Victoria មានរយៈកំពស់ ១០៨ម៉ែត្រ និងមានផ្ទៃរហូតដល់ ១៧០៨ ម៉ែត្រ។ ឆ្នាំ
១៨៥៥, David Livingstone អ្នកស្រាវជា្រវជនជាតិ Scotland ដែលត្រូវបានគេចាត់ទុកថាគឺ
ជាជនជាតិអឺរ៉ុបដំបូងគេដែលបានរកឃើញ និងបានដាក់ឈ្មោះអោយទឹកធ្លាក់នេះតាមឈ្មោះ
របស់ម្ចាស់ក្សត្រី Victoria របស់ប្រទេសអង់គ្លេស។ ទឹកធ្លាក់នេះគឺជាផ្នែកមួយនៃសួនឧទ្យាន
ជាតិប្រទេសចំនួនពីរគឺ ឧទ្យានជាតិ Mosi-oa-Tunya នៅ Zambia និងសួនឧទ្យានជាតិ
Victoria នៅ Zimbabwe និងជាតំបន់ទេសចរណ៍ដែលល្បីឈ្មោះនិងទាក់ទាញបំផុតនៅក្នុង
ទ្វីបអាហ្វ្រិក។


៩. ទឹកធ្លាក់ Langfoss ណរវ៉េស
គឺជានិមិត្តរូបដ៏ស្រស់ស្អាតមួយក្នុងចំណោមនិមិត្តរូបទាំងឡាយក្នុងទ្វីបអឺរ៉ុប។ Langfoss គឺជា
ទឹកធ្លាក់ធំលំដាប់ទី ៥ ក្នុងប្រទេសណរវ៉េស មានកំពស់ ៦១២ម៉ែត្រ និងទំហំ ៧៦,២ម៉ែត្រ។
ទឹកធ្លាក់នេះមានទីតាំងស្ថិតនៅ Horadland ភាគខាងលិចប្រទេសណរវ៉េស ផ្នែកខាងក្រោម
នៃទឹកធ្លាក់នោះគឺជាទន្លេមានឈ្មោះថា Akrafjorden។ ដោយសារតែមានដងវិថីមួយត្រូវបាន
សាងសង់កាត់ក្បែរទឹកធ្លាក់នោះ ជាហេតុធ្វើអោយអ្នកដំណើរទាំងឡាយអាចទស្សនាទិដ្ឋ
ភាពដ៏ស្រស់ស្អាតរបស់ទឹកធ្លាក់នេះបានដោយងាយស្រួលបំផុត។


១០. ទឹកធ្លាក់ Kaieteur, Guyana


Kaieteur គឺជាទឹកធ្លាក់ដែលមានបរិមាណទឹកធំបំផុតនៅក្នុងតំបន់ទន្លេ Potaro-Siparuni

ស្ថិតក្នុងតំបន់ព្រៃត្រូពិច នៃសួនឧទ្យានជាតិ Kaieteur ប្រទេស Guyana ដែលជាប្រទេស
មួយដែលមានទីតាំងស្ថិតនៅទ្វីបអាមេរិកខាងត្បូង។ នេះគឺជាទឹកធ្លាក់មួយក្នុងចំណោម
ទឹកធ្លាក់ដែលមានកំលាំងហូរខ្លាំងក្លាបំផុតនៅលើពិភពលោកជាមួយបរិមាណទឹកជា
មធ្យម ៦៦៣ម៉ែត្រគូប/វិនាទី និងមានកំពស់ ២២៦ម៉ែត្រ។ បើសំឡឹងពីលើគេសង្កេតឃើញ
ទឹកមានកំលាំងហូរយ៉ាងខ្លាំង ប៉ុន្តែនៅពេលដែលហូរធ្លាក់នោះកំលាំងត្រូវបានបន្ថយបន្តិច
ម្តងៗ និងដោយរងនូវកំលាំងខ្យល់បក់យើងក៏អាចសង្កេតឃើញទឹកប្រែក្លាយជាផ្សែងពពក
ពណ៌សយ៉ាងស្រស់សា្អតអណ្តែតត្រសែតពេញផ្ទៃវេហាផងដែរ៕


ប្រភព៖ Vozer
ដោយ៖ រដ្ឋា

Tags: amazingtraveltourtourismbeautifulnew zealandnice placevictoriavenezuelawaterfallperuhavasuarizonajoggersoppaangeltugelagoctawaireingaiguzalangfosskaieteurguyana