យោងតាមសេចក្តីជូនដំណឹងមួយរបស់សហព័ន្ធខ្មែរ កីឡាហែលទឹកស្ម័គ្រចិត្តបានឲ្យ
ដឹងថា នៅឆ្នាំនេះសហព័ន្ធនឹងរៀបចំនូវការប្រកួតមួយដែលមានឈ្មោះថា ពានរង្វាន់
ក្រុមហ៊ុន កំពតស៊ីម៉ង់លើកទី៤ឆ្នាំ២០១២ ដែលនឹងចាប់ផ្តើមក្នុងពេលឆាប់ៗនេះ។
លោក ហែម ថុន អគ្គលេខាធិការសហព័ន្ធខ្មែរ កីឡាហែលទឹកស្ម័គ្រចិត្ត បានមានប្រ សាសន៍
ថា«ឆ្នាំនេះជាលើកទី៤ ដែលសហព័ន្ធ ខ្មែរ កីឡាហែលទឹកស្ម័គ្រចិត្ត បានរៀបចំការ ប្រកួត
នេះឡើង ដើម្បើជ្រើសរើសជើងឯកហែលទឹកយុវជន ដែលនឹងប្រព្រឹត្តិទៅ ពីថ្ងៃ ទី២៣ ដល់
ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១២នៅអាងហែលទឹកពហុកីឡាដ្ឋានជាតិ»។
លោកបានបន្តថា«ការប្រកួតរបៀបនេះធ្វើឡើងតាំងពីឆ្នាំ២០០៨មកម្ល៉េះ បើរាប់ទាំង លើក
នេះផងគឺមានចំនួន៤ដងហើយៗ សង្ឃឹមថា នឹងមានកីឡាករ កីឡារិនីមិនតិចជាង ២០០
នាក់ឡើយ ក្នុងន័យយកមកទុកបន្តវេនអ្នកជំនាន់មុនដេលមានវ័យកាន់តែច្រើន និងសម្រាប់
ចូលរួមប្រកួតផ្សេងៗជាអន្តរជាតិផងដែរ»។
លោក ហែម ថុន អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកស្ម័គ្រចិត្ត
សម្រាប់កម្រិតអាយុដែលអាចចូលរួមត្រូវបានសេចក្តីជូនដំណឹងប្រាប់ថា
-យុវជនដែលមានអាយុលើសពី១៦ឆ្នាំ
-យុវជនដែលមានអាយុពី១៤ ទៅ១៦ឆ្នាំគិតត្រឹមថ្ងៃប្រកួត
-កុមារា កុមារីដែលមានអាយុពី១២ ដល់ក្រោម១៤ឆ្នាំ គិតត្រឹមថ្ងៃប្រកួត
-កុមារា កុមារីដែលមានអាយុពី៩ដល់ក្រោម១២ឆ្នាំ គិតត្រឹមថ្ងៃប្រកួត
ឯវិញ្ញាសាប្រកួតរួមមាន
ជនពិការ:១០០ម៉ែត្រ ដល់២០០ម៉ែត្រ ហែលដោយរបៀបសេរី
កីឡាករជំនាញ អាយុលើស ១៦ឆ្នាំ
១.១០០ម៉ែត្រ ដល់២០០ម៉ែត្រ ហែលរបៀបដោយសេរី
២.១០០ម៉ែត្រ ហែលរបៀបកង្កែប
៣.១០០ម៉ែត្រ ហែលរបៀបផ្ងារ
៤.១០០ ហែលរបៀបមេអំបៅ
៥.៤០០ម៉ែត្រ ហែល៤របៀបឯកត្តជន
យុវជនអាយុពី១៤ ដល់ ១៦ឆ្នាំ
១. ៥០ម៉ែត្រ- ១០០ម៉ែត្រ-២០០ម៉ែត្រ ហែលរបៀបដោយសេរី
២.១០០ម៉ែត្រ-២០០ម៉ែត្រហែលរបៀបកង្កែប
៣.១០០ម៉ែត្រ-២០០ម៉ែត្រហែលរបៀបផ្ងារ
៤.១០០ម៉ែត្រ-២០០ម៉ែត្រហែលរបៀបមេអំបៅ
៥.១០០ម៉ែត្រ-២០០ម៉ែត្រហែល៤របៀបឯកត្តជន
៦.១០០ម៉ែត្រ x៤ដង ហែលបណ្តាក់៤របៀបឯកត្តជន
កុមារា កុមារី អាយុ១២ឆ្នាំ ទៅក្រោម១៤ឆ្នាំ
១. ៥០ម៉ែត្រ- ១០០ម៉ែត្រហែលរបៀបដោយសេរី
២.៥០ម៉ែត្រ-១០០ម៉ែត្រហែលរបៀបកង្កែប
៣.៥០ម៉ែត្រហែលរបៀបផ្ងារ
៤.៥០ម៉ែត្រហែលរបៀបមេអំបៅ
៥.១០០ម៉ែត្រ x ៤ដង ហែលបណ្តាក់របៀបដោយសេរី
កុមារា កុមារី អាយុពី ៩ឆ្នាំ ទៅក្រោម១២ឆ្នាំ
១. ៥០ម៉ែត្រ ហែលរបៀបដោយសេរី
២.៥០ម៉ែត្រ ហែលរបៀបកង្កែប
ក្នុងសេចក្តីជូនដំណឹងដដែលបានបញ្ជាក់ទៀតថា សមាគមហែលទឹកទាំងអស់នៅ ទូទាំង
ប្រទេស និងកីឡាករ កីឡាការិនី កុមារា កុមារីហែលទឹកណា ដែលគ្មានសមាគម ក៏អាច ដាក់
ពាក្យចូលរួមប្រកួតបានដែរ តែត្រូវមានការទទួលខុសត្រូវពីឪពុកម្តាយ ឬ អាណាព្យាបាល ពី
ថ្ងៃជូនដំណឹងទី៣ ដល់ថ្ងៃទី១៩តុលា នៅទីស្នាក់ការសហព័ន្ធខ្មែរកីឡាហែលទឹក ខាងជើង
អាងហែលទឹកក្នុងព ហុកីឡាដ្ឋានជាតិ។
ដោយ ៖ សូរីយ៉ា
ប្រភព ៖ NOCC