CamNews

ព័ត៌មានជាតិ 

ខឹងស្រឡាញ់យក​ ធ្វើជាប្រពន្ធ មិនបាន ពេលឃើញអូន កំពុងក្រាបផ្ទឹម ចូលទៅវាយ កូនកំលោះ

ព្រះសីហនុ ៖  អំណាចនៃក្ដីស្រឡាញ់ ពេញបេះដូង និងចង់បាននាងមកនេបនិត្យ អោបនឹងដើម
ទ្រូងអស់មួយជីវិត ប៉ុន្ដែបរាជ័យ ហើយបែរជាឃើញនារីដែលខ្លួនស្រឡាញ់ ដើរចូលរោងការជា
មួយប្រុសផ្សេងនោះ បាន ធ្វើឱ្យបុរសម្នាក់ក្លាយជាអ្នកទោសស្នេហា ដោយទប់ចិត្ដមិនបានទប់
ប្រាណមិននឹង ក៏ស្ទុះ ទៅក្នុងរោងការ ចាប់វាយកូនកំលោះ ដែល កំពុងក្រាបផ្ទឹមជាមួយកូនក្រមុំ ។

ហេតុការណ៍ដែលផ្ដើមចេញពីកំហឹងស្នេហ៍ ដោយសារតាមស្រឡាញ់យកធ្វើប្រពន្ធមិនបាននេះ
ហើយ ធ្វើឱ្យបុរសម្នាក់ក្លាយ ជាអ្នកទោសស្នេហានោះ បានកើតឡើងកាល ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ
២០១៣កន្លងទៅ ស្ថិតនៅក្រុមទី២៤ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ធ្វើឱ្យ
មាន ការភ្ញាក់ផ្អើលនិងហួសចិត្ដយ៉ាងខ្លាំងពីសំណាក់ ភ្ញៀវនិងសាច់ញាតិរបស់កូនក្រមុំកូនកំលោះ ដែលកំពុងចូលរួមអបអរសាទរថ្ងៃមង្គលការ របស់ពួកគេទាំងពីរនាក់នេះ ។ ប៉ុន្ដែជនបង្ក ដែលបាន
ចួលទៅវាយកូនកំលោះបណ្ដាលឱ្យ ហើមមុខហើមមាត់ខាងលើនេះ ត្រូវបាន កម្លាំងសមត្ថកិច្ចឃាត់
ខ្លួន ហើយកសាងសំណុំ រឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ រួចហើយ ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងថា ជនដៃដល់ដែលបង្កការរំខាន នៅក្នុងពិធីរៀប
អាពាហ៍ពិពាហ៍របស់កូន កំលោ្ញះកូនក្រមុំខាងលើនេះ មានឈ្មោះ អាំង សុភក្ដិ អាយុ២៨ឆ្នាំ មុខរបរ
ជាកម្មករ សំណង់ ហើយមានទីលំនៅក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ។ ដោយ ឡែកកូនកំលោះដែលជាជនរងគ្រោះខាងលើ មានឈ្មោះប៉ែន សីហា អាយុ៣៧ឆ្នាំ ជាបុគ្គ លិកក្រុម
ហ៊ុនកាំមិនកូ រីឯកូនក្រមុំដែលជា អនាគតភរិយាពេញសិទ្ធិរបស់ខ្លួនឈ្មោះអ៊ិន ចាន់នី អាយុ២៥ឆ្នាំ
មុខរបរជានិស្សិត ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា នៅពេលដែលពិធីរៀបអាពាហ៍ពិពាហ៍របស់ កូនកំលោះកូន
ក្រមុំ ត្រូវបានប្រារឰធ្វើឡើង យ៉ាងអធិកអធម ដោយមានការចូលរួមពី ភ្ញៀវនិងសាច់ញាតិរបស់កូន
កំលោះកូនក្រមុំ ជាច្រើននាក់នោះ ស្រាប់តែខណៈដល់ពិធី សែនផ្ទឹមនោះ ជនបង្កក៏ស្ទុះចូលមកក្នុង
រោង ការ ហើយចាប់កូនកំលោះវាយនឹងដៃទៅ លើផ្ទៃមុខ បណ្ដាលឱ្យហើមមុខមាត់ធ្វើឱ្យ កម្មវិធីទាំង
មូលដែលសប្បាយប្រែក្លាយជា ភាពរញ៉េរញ៉ៃទៅវិញតែម្ដង ។

ទាក់ទិនករណីប្រើអំពើហិង្សាដោយផ្ដើម ឡើងពីក្ដីស្រឡាញ់មិនបានសម្រេចនោះ ស្នងការរងនគរ
បាល ទទួលបន្ទុកព្រហ្មទណ្ឌ លោក កុល ផល្លី បានប្រាប់មជ្ឈមណ្ឌលព័ត៌ មានដើមអម្ពិល តាមទូរ
ស័ព្ទកាលពីរសៀល ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៣ថា ជនបង្ករូប នេះ ត្រូវបានកម្លាំងសមត្ថកិច្ចរបស់
លោក បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ដព្រះសីហនុ ហើយ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។

បើតាមលោកកុល ផល្លី មូលហេតុដែល នាំឱ្យជនសង្ស័យរូបនេះ ចូលទៅបង្កការអុក ឡុកនិងចាប់
វាយកូនកំលោះហើមមុខហើម មាត់ ព្រោះតែរូបគេតាមស្រឡាញ់កូនក្រមុំ មិនបានយកធ្វើជាប្រពន្ធ
ប៉ុន្ដែនៅពេលដែល តាមស្រឡាញ់នោះ គឺមិនដែលបានចូលសួរ នាំដល់ឪពុកម្ដាយខាងស្រីឡើយ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ