CamNews

ព័ត៌មានជាតិ 

មូលនិធិ បាយ័នផ្តល់ ថវិកា១លានដុល្លារ ដល់មន្ទីរពេទ្យ គន្ធរបុប្ផា

ភ្នំពេញ៖ នៅល្ងាចថ្ងៃ ទី១៦ ខែធ្នូ នេះ មូលនិធិបាយ័នបាន ផ្តល់ថវិកាដល់មន្ទីរពេទ្យ គន្ធបុប្ផានូវ
ទឹក ប្រាក់ចំនួន ១លាន ដុល្លារសហរដ្ឋអាមេរិក សម្រាប់រយៈពេល៣ឆ្នាំ ក្នុងមួយឆ្នាំៗ១លានដុល្លារ
ដើម្បីព្យាបាលជំងឺ ដល់កុមារ កម្ពុជាដែលមានជីវភាព ក្រខ្សត់ ដែលកម្មវិធីនេះធ្វើឡើង នាសណ្ឋា
គារស៊ូហ្វីតែលភោគីត្រា ។

អគ្គនាយិកាវិទ្យុ និងទូរទស្សន៍បាយ័ន និងជាប្រធានមូលនិធិបាយ័ន លោកស្រី ហ៊ុន ម៉ាណា មាន
ប្រសាសន៍ នៅក្នុងពិធីប្រគល់ ប្រាក់នោះថា ការប្រគល់ប្រាក់នេះ សម្រាប់កិច្ចការងារមនុស្សធម៌
ក្នុងការជួយទ្រទ្រង ព្យាបាលដល់កុមារកម្ពុជា រាប់លាននាក់កំពុងប្រឈមមុខ នឹងជម្ងឺតម្កាត់នានា
ជាពិសេស លើកកម្ពស់ សុខមាលភាព ដល់កុមារជាច្រើនផងដែរ។

លោកស្រីបន្តថា មូលនិធិបាយ័ន នឹងនៅតែដើរតួនាទីស្នូល ជាមជ្ឈមណ្ឌលកណ្តាល សម្របសម្រួល
ប្រមែល ប្រមូលថវិកាពីសប្បុរសជនគ្រប់ច្រកល្ហក់ និងគ្រប់ពេលវេលាដើម្បីរួមគ្នាសម្រេចឲ្យបានជោគ
ជ័យក្នុងបេសកម្ម ដ៏វិសេសវិសាលថ្លៃថ្លាជួយដល់កុមារកម្ពុជា ក្រីក្រនិងអាណាថា ដែលមានជម្ងឺមក
ព្យាបាល នៅមន្ទីរពេទ្យមួយនេះ។

លោកស្រី បន្ថែមថា“យើងរួមគ្នាប្តេជ្ញានិងសូមស្វែង រកជំនួយថវិកាមនុស្សធម៌ ឧបត្ថម្ភដល់មន្ទីរពេទ្យ
នេះឲ្យ បានយ៉ាង តិច១លាន ដុល្លារក្នុង១ឆ្នាំ គិតចាប់ពីឆ្នាំ២០១៣លើមូលនិធិដែលមានស្រាប់ លើ
ជំនួយរបស់ភ្នាក់ងារ អភិវឌ្ឍន៍អន្តរជាតិនៅប្រទេសស្វីសដែលមាន៤លានដុល្លារក្នុង១ឆ្នាំ”។

ឧបនាយករដ្ឋមន្រ្តីប្រចាំការ លោកស្រី ម៉ែន សំអន ក៏បានថ្លែងនៅក្នុងវេទិការនោះដែរថា សកម្មភាព
និងទឹកចិត្ត របស់សប្បុរសជនទាំងអស់ ពិតជាបានចូលរួមចំណែកយ៉ាងធំធេង ក្នុងបេសកម្មមនុស្ស
ធម៌ដែលបាន ជួយកុមារកម្ពុជា ពិសេសធ្វើឲ្យសកម្មភាពពិនិត្យនឹងព្យាបាលកុមារក្នុងមន្ទីរពេទ្យគន្ធ
បុប្ផាមាននិរន្តរភាពនឹង រីកចំរើនកាន់តែប្រសើរឡើងជាលំដាប់ ។

លោកស្រីបន្តថា មន្ទីរពេទ្យគន្ធបុប្ផាចាប់តាំងពីដំណើរការរហូតមកដល់ពេលនេះ មន្ទីរពេទ្យបានទទួល
ការពារ ព្យាបាលកុមារកម្ពុជាមិនរើសមុខដោយឥតគិតកម្រៃ បានចំនួនរាប់លាននាក់ ហើយបច្ចុប្បន្ន
មន្ទីរពេទ្យ មានតម្រូវការថវិកាសម្រាប់ផ្គត់ផ្គងយ៉ាងច្រើនក្នុងមួយឆ្នាំៗ អំណោយសប្បុរសធម៌របស់មូល
និធិនាពេលនេះ ក៏ដូចជានាពេលកន្លងមកមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការរួមចំណែកលើកកម្ពស់
សុខមាលភាពរបស់មាតា និងទារកកុមារនៅកម្ពុជា។

មន្ទីរពេទ្យគន្ធបុប្ជា ត្រូវបានសម្ភោធ ដាក់ឲ្យដំណើរការ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ១៩៩២ ហើយគិត
មក ដល់ឆ្នាំ២០១២ មន្ទីរពេទ្យនេះ មានអាយុកាល ជាង២០ឆ្នាំ មកហើយ។

គន្ធបុប្ផា ជាមន្ទីរពេទ្យ ត្រូវបានបង្កើតឡើង ក្នុងគោលដៅមនុស្សធម៌ សម្រាប់ព្យាបាល និងផ្ដល់សេវា
សុខភាពដោយឥតគិតថ្លៃ ដល់កុមារកម្ពុជា អស់រយៈពេលជាច្រើនឆ្នាំ មកហើយ ក្រោមជំនួយថវិកា
ពីរាជរដ្ឋា ភិបាលកម្ពុជា និងរដ្ឋាភិបាលស្វីស ព្រមទាំង សប្បុរសជន ទាំងក្នុង និងក្រៅប្រទេស។ មន្ទីរ
ពេទ្យនេះ បានដើរ តួនាទី យ៉ាងសំខាន់ និងជាកន្លែងផ្ដល់ក្ដីសង្ឃឹម ដល់កុមារ នៅក្នុងប្រទេសកម្ពុជា
ជាពិសេស កុមារក្រីក្រ រាប់សែននាក់ ដែលឳពុកម្តាយ ពួកគេទាំងនោះខ្វះលទ្ធភាព ក្នុងការព្យាបាល
ដល់កូន ៗ ។

គិតមកដល់ឆ្នាំ ២០១២នេះ មន្ទីរពេទ្យគន្ធបុប្ផា បានទទួលពិគ្រោះជំងឺក្រៅចំនួន១៣,៥ លាននាក់,
ជំងឺសម្រាកនៅពេទ្យចំនួន ១,២ លាននាក់ , ម្តាយសម្រាលទារកចំនួន ១១២.០០០ នាក់ ។ ប៉ុន្តែនា
ពេលថ្មីៗនេះ មន្ទីរពេទ្យដ៏សំខាន់មួយនេះ បានជួបនូវវិបត្តិហិរញ្ញវត្ថុ ខ្លះៗ ដែលកំពុងប្រឈមមុខជា
មួយដំណើរការ នៃការងាររបស់មន្ទីរពេទ្យ ដែលជំនួយ ផ្នែកហិរញ្ញវត្ថុបន្ថែម ។

លោកវេជ្ជបណ្ឌិតBeat Richner ជាប្រធានមន្ទីរពេទ្យគន្ធបុប្ផា បានឲ្យ ដឹងថាកាលពីពេលកន្លងមក
ថាមានកុមារជាច្រើននាក់ ដែលកំពុង ទទួលរងនូវ ជំងឺផ្សេងៗ ដូចជា៖ ជំងឺគ្រុនឈាម, ក្អក, គ្រុន
សន្ធុំ, រាគ, ក្តៅខ្លួន, ឈឺក្បាល, របេង, រលាកស្រោមពោះវៀន, គ្រុនចាញ់, កង្វះជីវជាតិ, រលាកសួត,
ផ្លូវដង្ហើម និងជម្ងឺដែលបង្កជាយថាហេតុផ្សេងៗ ដូចជា៖ របួស, បាក់ឆ្អឹង, បែកក្បាល, រលាកភ្លើង,
រលាកទឹកក្តៅ។ នៅក្នុងពេលនេះ មានកុមារជាច្រើននាក់ ទៀត ដែលកំពុងទទួល ការវះកាត់នៅក្នុង
មន្ទីរពេទ្យផងដែរ។ ទិន្នន័យ ដែលទទួលបាន ពីមន្ទីរ ពេទ្យគន្ធបុប្ផា បានឲ្យដឹងថា កុមារដែលមក
សម្រាកព្យាបាលដោយមិនគិតថ្លៃ មានចំនួនជាមធ្យមជាង១ពាន់ អ្នកក្នុង១ខែៗ។

បន្ទាប់ពីបាន ទទួលព័ត៌មាន ស្តីពីការខ្វះខាត ថវិកាក្នុងការគាំពារ សុខភាព របស់កុមារ ដែលមក
សម្រាកព្យាបាល ជំងឺនៅមន្ទីរពេទ្យគន្ធបុប្ផា លោកជំទាវហ៊ុន ម៉ាណា ក្នុងនាមជាប្រធាន  មូលនិធិ
បាយ័ន និងក្នុងនាមជា យុវជនកម្ពុជា ជាពិសេស ក្នុងនាមជាមាតា មួយរូបផងដែរនោះ បានចុះទៅ
ពិនិត្យ ដោយផ្ទាល់នៅមន្ទីរពេទ្យ គន្ធបុប្ផា រាជធានីភ្នំពេញ ជាច្រើនដង ។

ស្ថិតក្រោមឆន្ទៈជា ប្រជាជនកម្ពុជា និងក្នុងនាមជា មាតាមួយរូប លោកជំទាវ ហ៊ុន ម៉ាណា បានធ្វើការ
អំពាវនាវ ក្នុងការស្វែងរកការគាំទ្រ ផ្នែកថវិកាជួយ ដល់មន្ទីរពេទ្យគន្ធបុប្ជា សម្រាប់ ការគាំពារ បម្រើ
ដល់វិស័យ សុខមាល ភាព កុមារដែលកំពុងតែទាមទារ ការជួយសង្រ្គោះ។

ឆន្ទៈសេ្នហាជាតិ ខ្មែស្រឡាញ់ខ្មែរ និងក្រោមទឹកចិត្ត សណ្ដោសប្រណី ដ៏ខ្លាំងក្លា ដល់កុមារកម្ពុជា រាប់
សែននាក់ដែល កំពុងតែរង់ចាំការ ជួយសង្គ្រោះនោះ បានធ្វើឲ្យមូល និធិបាយ័នអាចស្វែង រកមូលនិធិ
គាំទ្រ ដល់មន្ទីរពេទ្យគន្ធបុប្ជា រហូតដល់ជិត៣លាន ដុល្លារអាមេរិក ពីសំណាក់ សប្បុរសជនជាច្រើន
ដែលពួកគាត់តែងតែ បានចូលរួមចំណែកយ៉ាង សកម្មជាមួយ នឹងសកម្មភាពនានា របស់មូលនិធិបា
យ័នក្នុងទិសដៅជួយទ្រទ្រង់ដល់ចលនា មនុស្សធម៌ក្នុង សង្គមកម្ពុជា ដើម្បីចូលរួមចំណែក ក្នុងការ
អភិវឌ្ឍន៍ប្រទេសកម្ពុជាជាមួយនឹងរាជរដ្ឋាភិបាល។

រហូតមកដល់បច្ចុប្បន្ននេះ មូលនិធិបាយ័ន ក៏កំពុងទទួល ថវិកាបរិច្ចាគ ជាបន្តបន្ទាប់ ពីសប្បុរសជន
ដទៃទៀតហើយ ថវិកាដែលប្រមូលបាន នឹងប្រគល់ដល់ មន្ទីរពេទ្យគន្ធបុប្ផា ក្នុងពេលឆាប់ៗ ខាងមុខ
នេះ។ មូលនិធិបាយ័ន ក៏នៅរង់ចាំទទួល ស្វាគមន៍ដល់ សណ្តានចិត្ត ដ៏ប្រពៃពីសប្បុរសជន គ្រប់មជ្ឈ
ដ្ឋាន ដែលមានបំណង ចង់ចរិច្ចាគ ថវិកាជួយដល់ មន្ទីរពេទ្យ គន្ធបុប្ផា ៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ