ភ្នំពេញ៖ ផ្ទះប្រជាពលរដ្ឋ ស្ថិតនៅសង្កាត់ ព្រែកតាសេក ខណ្ឌឫស្សីកែវ នៅវេលាម៉ោង
ប្រហែល៨៖៣០នាទី ព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៣ នេះ បានរងនូវការឆាបឆេះ ខណៈ
កម្លាំងនគរបាល ពន្លត់អគ្គិភ័យ និងក្រុមអាជ្ញាធរ សមត្ថកិច្ច មូលដ្ឋាន បាននិងកំពុង ជួយ
អន្តរាគមន៍។
សេចក្តីរាយការណ៍ ពីកន្លែងកើតហេតុ បានឲ្យដឹងថា អគ្គិភ័យនេះ បានផ្តើមចេញពីផ្ទះ គ្រូ
បង្រៀនម្នាក់ ហើយបានឆេះបំផ្លាញទាំងស្រុង និងរីករាលដាល ទៅកាន់ ផ្ទះប្រជាពលរដ្ឋ
ផ្សេងទៀត។ យ៉ាងណាក៏ដោយ សមត្ថកិច្ច ពន្លត់អគ្គិភ័យ បាននិងកំពុងបញ្ជូន រថយន្តពន្លត់
អគ្គិភ័យ ទៅជួយសង្រ្គោះហើយ ។
មិនដឹងពីមូលហេតុ នៅឡើយទេ ទាក់ទិន និងករណីអគ្គិភ័យនេះ។ សេចក្តីរាយការណ៍ពី
កន្លែងកើតហេតុ បានឲ្យដឹងថា អគ្គិភ័យនេះបានបណ្តាលឲ្យ រងរបួសមនុស្សម្នាក់ផងដែរ។
រហូតមកដល់ វេលាម៉ោង ប្រហែល៩៖០០ព្រឹកថ្ងៃដដែលនេះ អគ្គិភ័យបានរលត់ទៅវិញ
ហើយ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល