CamNews

ទេសចរណ៍ 

តំបន់ទេសចរណ៍ល្បីៗរបស់ហ្វាំងឡង់

ទេសចរណ៍ក្នុងរដូវក្ដៅនៅហ្វាំងឡង់

រដូវក្ដៅនៅហ្វាំងឡង់ អនុញ្ញាតអោយប្រជាជនបានសប្បាយរីករាយជាត្រឹមតែ បីខែប៉ុណ្ណោះ គឺ
ចាប់ពីខែមុថុនា ដល់ពាក់កណ្ដាលខែកញ្ញា។ ប៉ុន្ដែ វាគឺជាពេលវេលាដ៏អស្ចារ្យសម្រាប់ការដើរ
លំហែកាយ។

នៅក្នុងបីខែនេះ​ យើងអាចដើរទេសចរណ៍ ឬលំហែកាយក្នុងតំបន់មួយចំនួន ដូចខាងក្រោម៖

ទីប្រជុំជន Aleksanterinkatu របស់រដ្ឋធានី Helsinki


ទីប្រជុំជន Aleksanterinkatu របស់រដ្ឋធានី Helsinki មានសភាពជាន់ខ្ពស់ ជាទីដែលមានវិហារ
Helsinki Cathedral និងរូបសំណាក Czar Alexander II (វិរបុរសដែលមានស្នាដៃក្នុងការជម្រុញ
អោយប្រទេសមានជាតិនិយម និងបង្កើតនូវគោលនយោបាយ ដូចជាបង្កើតប្រាក់ Mark ឬធ្វើ
អោយភាសាហ្វាំងឡង់ ក្លាយជាភាសាជាតិស្មើនឹងភាសាស្វីស នៅហ្វាំងឡង់។

ក្នុងរដូវក្ដៅ នៅទីលាននេះតែងមានអ្នកទេសចរណ៍រាប់ពាន់នាក់បានមកទស្សនាជារៀងរាល់
ថ្ងៃ។

ទីលានសភាជាន់ខ្ពស Senate Square



ឧទ្យាន Esplanadi ជាទីកន្លែងជួបជុំនៃប្រវត្ដិសាស្ដ្រ និងវប្បធម៌ហ្វាំងឡង់។ នៅទីនេះ មានរូប
សំណាក Johan Ludwig Runeberg ដែលជាអ្នកនិពន្ធដ៏ល្បីឈ្មោះ និងជាម្ចាស់បទចម្រៀងជាតិ
របស់ហ្វាំងឡង់ផងដែរ។ ក្រៅពីនេះ អ្នកក៏អាច ចូលក្រេបរសជាតិកាហ្វេនៅហាង Brasserie ឬ
ទស្សនាការសំដែង Espa។

កោះ Suomenlina –បន្ទាយកាំភ្លើងធំការពារសមុទ្រហ្វាំងឡង់



Suomenlina មានកោះតូចៗចំនួន ៦ វាគឺជាបន្ទាយកាំភ្លើងធំការពារសមុទ្ររបស់ហ្វាំងឡង់ ដែល
ត្រូវបានសាងសង់កាលពីសតវត្សទី ១៨ ដោយពេលនោះ ប្រទេសនេះ ស្ថិតក្រោមការត្រួតត្រា
របស់រាជាណាចក្រស៊ុយអែត។ ពេលនេះ បន្ទាយរបស់ទីបញ្ជាការកងទ័ពជើងទឹកនៅ ក្នុងតំបន់
Suomenlina បានក្លាយជាសារមន្ទីរកងទ័ពជើងទឹករបស់ហ្វាំងឡង់៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ DT

 

 


Tags: tourism Finland tour