CamNews

តារា 

JT និង Jessica Biel និយាយពីរ៉ូប និងជញ្ជៀនក្នុងថ្ងៃរៀបការរបស់អ្នកទាំងពីរ


បើនិយាយអំពីស្នេហារបស់តារាពីរដួងគឺ Justin Timberlake (JT) និង Jessica Biel កន្លងមកតារា​ទាំងពីររូបនេះមានទំនាក់ទំនងស្នេហាមកប្រហែលជាប្រាំឆ្នាំមកហើយក៏មិនដែល​បានលេចឮអំពី​បញ្ហារៀបកា រនោះទេរហូតមកដល់ខែកុម្ភៈនេះដោយបានប្រកាសក្នុងកម្មវិធី Saturday Night after party របស់បណ្ដាញទូរទស្សន៍ NYC កាលពីថ្ងៃទី១៨កុម្ភៈនេះថាពួកគេនឹង​គ្រោងរៀបអាពាហ៍ពិពាហ៍ក្នុង​ខែធ្នូឆ្នាំនេះដោយបានបញ្ជាក់ថាកូនក្រមុំដែល នឹងត្រៀមខ្លួន​ក្លាយជាលោកស្រី Timerlake នឹងស្លៀរ៉ូប Monique Lhuillier ដែលជារ៉ូបកូនក្រមុំដែលតារាជា​ច្រើនធ្លាប់បានប្រើសម្រាប់បញ្ចប់ជីរិតនៅលីវ​របស់ខ្លួនដូចជា Reese Witherspoon, Jessica Alba, Venessa Minnillo និង Shannen Doherty ជាដើម។ ក្នុងនោះក៏មានបង្ហាញអំពី​ជញ្ជៀនរៀបការផងដែរដោយបានបញ្ជាក់ថា Jessica បានចំណាយ​ពេលជាង៦សប្ដាហ៍ក្នុងការ​រើសជញ្ជៀនមួយនេះនាង Jessica បានប្រាប់ផងដែរថា "ជញ្ជៀននេះ​វាមិនធំទេតែខ្ញុំស្រលាញ់​វាដោយសារវាជារបស់បូរាណ"។
ដោយ៖ វឌ្ឍនា
ប្រភពពី៖ usmagazine