តាកែវ៖ ករណីវាយតប់ មួយកើតឡើងនៅ ចំណុច៦ ក្នុងភូមិបាក់ដៃ ឃុំគោកធ្លក ស្រុកអង្គរបុរី
កាលពីវេលាម៉ោង ប៉ុន្មាន៨ និង៣០នាទី យប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៣ កន្លងទៅនេះ បាន
កើតមានទៅ លើបុរសកំសត់ម្នាក់ ដោយសារ មនុស្សបីនាក់ គ្មានត្រាប្រណី វាយស្ទើរស្លាប់ស្ទើរ
រស់ហើយប្តឹង ទៅសមត្ថកិច្ច អត់មកជួយ ដោះស្រាយទៀត។
យោងតាមការរៀបរាប់របស់បុរស សាំង ផលី ជាជនរងគ្រោះបានអោយដឹងថា នៅល្ងាចថ្ងៃកើត
ហេតុ គាត់បាន ធ្វើការ អស់កម្លាំង និងឈឺចាប់ពេញ រូបរាងកាយ ព្រោះតែការងារធ្ងន់ ទើបរូបគាត់
បាន ទិញស្រាបន្ដិច បន្ទួចមកហូបជាមួយ មិត្តភ័ក្រចំនួន៥នាក់ ក្នុងគោលបំណងបំបាក់ ការឈឺ
ចាប់ក្នុងខ្លួន ។
បន្ទាប់ពីការហូបចុករួច ស្រ្ដី ឈ្មោះ ហ៊ីង សាវ៉ាន ដែលជាបងស្រីជនរងគ្រោះបានរំលឹក បើកកកាយ
និយាយ ត្អូញត្អែអំពីរឿងថា រូបគាត់អស់លុយកាក់ច្រើន ក្នុងការព្យាបាលជំងឺ ម្ដាយអស់លុយជាង
១លានរៀល រូបគាត់ បានចងការអ្នកជិតខាង មកទិញថ្នាំព្យាបាល ហើយគ្មានបងប្អូន ម្នាក់ណាជួយ
ចេញសងវិញ តែការនិយាយ នោះគឺក្នុងគោលបំណង ឌឺដងពាក្យសម្ដីជាមួយ និងប្អូនប្រុស (ជនរង
គ្រោះ)។
ជាមួយគ្នានេះ សាំង ផលី ក៏បានតបមកវិញថា លុយនោះមិនច្រើនទេ ព្រោះថានៅពេលដែលម្ដាយ
នឹងស្លាប់ទៅ គឺបងស្រីនឹងទទួល ទ្រព្យសម្បត្តិជាដី ៣ហិចតា ច្រើនលើសពី១លានរៀល នេះទៀត
ឯណោះ បើសិនជាម្ដាយ គាត់លក់ដីឲ្យអ្នកដទៃ ពិតជាបានតម្លៃច្រើន ជានេះទៀតជាពុំ ខានឡើយ។
ពេលដែល សាំង ផលី និយាយចប់ ស្រ្ដី ហ៊ីង សាវ៉ាន ក៏ស្ទុះមកចង្អុលមុខជនរងគ្រោះស្ទើរតែដល់ភ្នែក
ថែម ទាំងចាប់ក្របួច សក់ដើម្បីឲ្យប្ដី របស់ខ្លួនវាយបន្ថែម បានឪកាសហើយប្តីទាញ ដំបងឬស្សី មក
វាយ ចំស្មងជើង,ភ្លៅ,និងក ស្ទើរតែបាត់បង់ជីវិតលើសពីនេះទៀតក៏មាន បុរស សុង វណ្ណៈ ដែលជាប្អូន
របស់ប្តីនិងត្រូវជា ជាប្អូនថ្លៃនោះ ជួយធ្វើអន្តរាគមន៍វាយដែរ ។
តែសំណាងល្អជនរងគ្រោះខិតខំស្រវ៉ាស្រទេញគេចខ្លួនរួចពីការវាយតប់ ហើយក៏ទៅទូរស័ព្ទ ទៅប្តឹង សមត្ថកិច្ចនៅមូលដ្ឋានឲ្យជួយអន្តរាគមនក្នុងករណីនេះ ប៉ុន្តែសមត្ថកិច្ចប្រាប់ថាជាថ្ងៃកាន់ទុក្ខព្រះបរម
សសម្តេចឪ មិនអាចដោះស្រាយបានទេ ប៉ុន្តែការពិតជាប់រវល់ផឹកស្រាសោះ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល