CamNews

ព័ត៌មានជាតិ 

ចាញ់ល្បិចពូ បក់ដៃហៅទៅ រំលោភ បានសម្រេចជាង១០ថ្ងៃ ក្រោយទើបប្តឹង នគរបាលឲ្យ ឃាត់ខ្លួន

កណ្តាល ៖ យុវជនម្នាក់ បានជាប់ពីបទ រំលោភសេពសន្ថវះ លើក្មេងស្រីមិនទាន់ គ្រប់អាយុត្រូវ ម្តាយឪពុក ក្មេងប្តឹង ឲ្យនគរបាលឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាព រំលោភក្មេងស្រីរងគ្រោះបានជាង១០កន្លងមក ហេតុការណ៍ឃាត់ខ្លួន កើតឡើង កាលពីវេលាម៉ោង១១និង៤០នាទីថ្ងៃទី៣ ខែកក្តដា ឆ្នាំ២០១៥ស្ថិតនៅក្នុងភូមិបុរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។

នគរបាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ស ស វ ភេទស្រីអាយុ១៣ឆ្នាំ មុខរបរសិស្សថ្នាក់ទី៥ នៅភូមិ ឃុំកើតហេតុជាមួយគ្នា ចំណែកឯជនសង្ស័យឈ្មោះ គុន វិឆៃ ភេទប្រុសអាយុ25ឆ្នាំមុខរបរសន្តិសុខរស់នៅក្នុង ភូមិ ឃុំកើតហេតុជាមួយគ្នា ។

 នគរបាលបានបន្តថា នៅវេលាម៉ោង១៤និង៣០នាទីថ្ងៃទី១៩ខែមិថុនា ឆ្នាំ២០២៥ ជនរងគ្រោះបានដើរទៅលេងផ្ទះមីងឈ្មោះទេព សុខលៀងនៅក្បែនោះ ។

ពេលទៅមិនទាន់ដល់ផ្ទះមីង ស្រាប់តែជួបជនសង្ស័យហើយ បានបក់ដៃហៅ អោយជនរងគ្រោះមកនេះ ពូប្រើបន្តិច ពេលមកដល់ជនសង្ស័យ ចាប់ជនរងគ្រោះអូសចូលទៅក្នុងផ្ទះរួចចាប់រំលោភក្មេងរងគ្រោះរហូតបានសម្រេច ។

ចាប់ពីថៃ្ងនោះមកមានឈាមចេះតែធ្លាក់ តាមប្រដាប់ភេទ មិនបាត់ម្តាយនឹកស្មានថា កូនពេញវ័យមាន ឈាមរដូវ៑វាតែង តែធ្លាក់មកអញ្ចឹងឯង ។ដោយទិញថ្នាំលេបមិនបាត់សោះទើបជីដូនលួងសួរ ។

 នៅថៃ្ងទី0៣ខែកក្តដា ឆ្នាំ២០១៥វេលាម៉ោង0៩ព្រឺក ទើបជនរងគ្រោះប្រាប់ថា ពូវិឆៃចាប់រំលោភខ្ញុំ គ្រាន់តែកូន ប្រាប់ភ្លាម ក្រុមគ្រួសារបាននាំក្មេងរងគ្រោះទៅដាក់ពាក្យបណ្តឹង និងឲ្យនគរបាលចាត់ទៅតាមផ្លូវច្បាប់ ។ ចំណែកជនសង្ស័យ បន្ទាប់នគរបាល ឃាត់នោះបានសារភាព ពីសកម្មភាពរបស់ខ្លួន។

បច្វុប្បន្នជនសង្ស័យ ត្រូវបានឃុំខ្លួនជាបណ្តោះ នៅអធិការដ្ឋានស្រុកអង្គស្នួល ដើម្បីកសាងសំណុំរឿងបញ្ជូន មកកាន់ស្នងការដ្ឋាន ចាត់បន្តទៅតាមផ្លូវច្បាប់  ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia kandal