ភ្នំពេញៈ ករណីផ្ទុះអាវុធមួយ បានកើតឡើង នៅភូមិទឹកថ្លា ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ
រាជធានី ភ្នំពេញ កាលពីវេលាម៉ោង ៥និង១០នាទី ល្ងាច ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៣(ម្សិលម៉ិញ)
នេះ បណ្តាលឱ្យ បុរសម្នាក់ រងរបួសជាទម្ងន់ ហើយត្រូវបាន គេបញ្ជូន ទៅមន្ទីរពេទ្យ ភ្លាមៗ ។
បុរស ដែលរងរបួស ដោយកាំភ្លើងខ្លួនឯង រាលកៃនេះ មានឈ្មោះ ប៉ិច យូហេង អាយុ២៩ឆ្នាំ
ជាមន្រ្តី អង្គរក្ស នៅរាជធានីភ្នំពេញ ត្រូវរបួស ធ្លាយភ្លៅខាងឆ្វេង និងត្រូវបានគេដឹកបញ្ជូន ទៅ
សង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យ កាល់ម៉ែត។
យោងតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឱ្យដឹងថា មុននឹងមាន ស្នូរកាំភ្លើងផ្ទុះនេះ គេ
ឃើញ ជនរងគ្រោះ បានយកកាំភ្លើងខ្លី របស់ខ្លួន មកដុះលាងសម្អាត តែទំនងជា ខ្វះជំនាញបច្ចេក
ទេស ទើបបណ្តាលឱ្យ កាំភ្លើង របស់ខ្លួន រាលកៃ ត្រូវចំភ្លៅ ខាងឆ្វេង បៀមគ្រាប់ជាប់ តែម្តង ។
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល