ភ្នំពេញ៖ កម្លាំងនគរបាល ចរាចរណ៍ជើងគោក រាជធានីភ្នំពេញ កាលពីរសៀល ថ្ងៃទី១៤ ខែកុម្ភៈ
ឆ្នាំ២០១៣ បានសម្រេចបញ្ជូន កូនប្រុសថៅកែ លក់រថយន្ត ឈ្មោះ ម៉ុង ទៅកាន់សាលាដំបូង
រាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ ក្រោយពេលដែល ក្មេងទំនើរូបនេះ ដែលអាងមាន
លុយ និងទ្រព្យសម្បត្តិ ហូរហៀរ រួមនិងបក្ខពួករបស់ខ្លួន ម្នាក់ទៀត បានបើក រថយន្តស៊េរីទំនើប
ដេញបុកនិស្សិតម្នាក់ នៅជុំវិញវត្តភ្នំ ក្នុងសង្កាត់វត្តភ្នំ គ្រាន់តែជនរងគ្រោះ បើកម៉ូតូវ៉ាក់អើ និងរថ
យន្តរបស់គេនោះ។
ប្រធានការិយាល័យ ចរាចរណ៍ជើងគោក រាជធានីភ្នំពេញ លោក ហេង ចាន់ធារី បានថ្លែងឲ្យដឹងថា
កម្លាំងសមត្ថកិច្ច របស់លោក បានបញ្ជូនជននេះ និងសំណុំរឿង ព្រមទាំងរថយន្ត របស់គេ ទៅកាន់
សាលា ដំបូងរាជធានីភ្នំពេញ កាលពីវេលាម៉ោង២ រសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៣ ដើម្បីចាត់
ការ តាមនីតិវិធី។
តាមសេចក្តីរាយការណ៍ មិនទាន់ផ្លូវការ បានឲ្យដឹងថា ក្រោយពីទទួលបាន ព័ត៌មាន ដែលកូនថៅកែ
លក់រថយន្ត ឈ្មោះ ម៉ុង បើករថយន្ត ដេញបុកគេ នៅកណ្តាល រាជធានីភ្នំពេញ ប៉ងសម្លាប់ចោល
ដែលពុំមានការ គោរពច្បាប់ប្រទេសជាតិនោះ បានធ្វើឲ្យមានការ ប្រតិកម្មយ៉ាងខ្លាំង ពីសំណាក់ថ្នាក់
ដឹកនាំ ហើយបានបញ្ជា ឲ្យសមត្ថកិច្ច ដាច់ខាត ត្រូវតែកសាងសំណុំរឿង ទៅកាន់តុលាការ ពោលមិន
ត្រូវដោះលែងជននេះ ក្រៅប្រព័ន្ធច្បាប់នោះទេ។
យ៉ាងណាក៏ដោយ មជ្ឈដ្ឋានមួយ ចំនួនសង្ឈឹមថា តុលាការរាជធានីភ្នំពេញ របស់ លោក ជីវ កេង នឹង
ចាត់ការ តាមផ្លូវច្បាប់ កុំឲ្យក្មេងទំនើងរូបនេះ អាងមានលុយ និងទ្រព្យសម្បត្តិ ហ៊ានធ្វើអ្វី ស្រេចតែ
នឹងចិត្ត នៅក្នុងសង្គមខ្មែរ ដែលបាននិងកំពុង មានសន្តិសុខល្អនោះ។ មជ្ឈដ្ឋានខាងលើ នឹងរង់ចាំ
មើល ហើយធ្វើការតាមដាន ចំពោះលទ្ធផល នៃការកាត់ក្តី របស់តុលាការ ចាត់ការតាម នីតិវិធីណា
នោះ។
សូមបញ្ជាក់ថា ក្មេងស្ទាវចំនួន ២នាក់ ដែលគេដឹងថា ជាកូនអ្នកមានលុយ ហើយបើករថយន្ដ មែក
សឺដេស ស៊េរីទំនើប ដេញបុកអ្នកជិះម៉ូតូ ប៉ងសម្លាប់ ព្រោះតែ ខឹងនឹងអ្នកជិះម៉ូតូ ធ្វើឱ្យរាំងស្ទះដល់
ផ្លូវធ្វើដំណើរ របស់ពួកគេនោះ ឥឡូវត្រូវបានគេស្គាល់អត្ដសញ្ញាណហើយ គឺជាកូនថៅកែ លក់រថ
យន្ដឈ្មោះ ម៉ុង ដែលមាន ទីតាំងនៅម្ដុំផ្លូវស្ដុបទេព ។
ប្រភពព័ត៌មាន បានបង្ហើបឱ្យដឹងថា ក្មេងស្ទាវដែលជាម្ចាស់រថយន្ដបង្ក ត្រូវបានគេស្គាល់ឈ្មោះ ចាន់
ប៉ថេង អាយុជាង ២០ឆ្នាំ ជាកូនថៅកែ លក់រថយន្ដ ឈ្មោះ ម៉ុង មានទីតាំងនៅម្ដុំស្ដុបទេពផន មានទី
លំនៅផ្ទះលេខ ២៣២ ផ្លូវលេខ ១៨២ កែង ២២៩ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក ។
សូមបញ្ជាក់ថា កាលពីវេលាម៉ោងប្រមាណ ៥និង៣០នាទីល្ងាច ថ្ងៃទី១២ ខែកុម្ភៈឆ្នាំ២០១៣ នៅតាម
បណ្ដោយផ្លូវលេខ ៥១កែង១០៦ ក្នុងសង្កាត់ស្រះចក ខណ្ឌ ដូនពេញ មានកើតករណីក្រុមក្មេងស្ទាវ
ជិះរថយន្ដមែកសឺដេស ស៊េរីទំនើប មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AA-1000 ដែលនៅក្នុងរថ
យន្ដនោះ មាន មនុស្សជិះចំនួន ២នាក់ បានបើកដេញបុកម៉ូតូមួយគ្រឿង ម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាក
លេខ 1BO-4794 ដែលជិះដោយយុវជនម្នាក់ឈ្មោះ វុធ វឌ្ឍនា អាយុ ២០ឆ្នាំ ជានិស្សិត នៅសាកល
វិទ្យាល័យន័រតុន មានទីលំនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ បណ្ដាលឱ្យជនរងគ្រោះដួលម៉ូតូ
រងនូវការខូចខាតអស់មួយចំនួន និងម៉ូតូ ២គ្រឿងទៀត ក៏រង ការខូចខាតដែរ។ ករណីនេះត្រូវបានគេ
អះអាងថា ផ្តើមចេញពីភាគីជនបង្ក បើករថយន្តនៅតាមបណ្តោយផ្លូវ លេខ១០៦ ក្នុងទិសដៅពីកើត
មកលិច។
ចំណែកភាគីរងគ្រោះ ជិះម៉ូតូតាមបណ្តោយផ្លូវលេខ ៥១ ក្នុងទិសដៅពីជើងទៅត្បូង ។ លុះពេលមក
ដល់ចំណុចកើតហេតុ ភាគីរថយន្តនិងម៉ូតូបានវ៉ាក់អឺគ្នា នៅចំណុចផ្លូវកែង តែភាគីទាំងពីរជាន់ហ្វ្រាំង
ជាប់ ដោយមិនបណ្តាលឲ្យបុកគ្នានោះទេ។ ខណៈម៉ូតូរៀបបន្តដំណើរទៅមុខ ស្រាប់តែអ្នកជិះរថយន្ត
ទំនងជាខឹងអ្នក ជិះម៉ូតូធ្វើឲ្យរាំងស្ទះផ្លូវរថយន្តទំនើបរបស់គេ ក៏ជាន់ហ្គែ ដេញបំបុកអ្នកជិះម៉ូតូតែម្តង
ទៅ។
បន្ទាប់ពីជិះរថយន្ដ ដេញបុកអ្នកជិះម៉ូតូ បណ្ដាលឱ្យដួលហើយ កម្លាំងសមត្ថកិច្ចខណ្ឌដូនពេញ ក៏បាន
ចុះទៅឡោមព័ទ្ធ ឃាត់រថយន្ដខាងលើនេះ បាន តែក្មេងស្ទាវ ខាងលើនេះ មិនព្រមចុះពីលើរថយន្ដមក
ធ្វើការដោះស្រាយនោះឡើយ មិនតែប៉ុណ្ណោះ ក្មេងស្ទាវរូបនេះ អង្គុយជក់បារីក្នុងរថយន្ដធ្វើព្រងើយ
ហើយថែមទាំងយក ទូរស័ព្ទ ថតរូបសមត្ថកិច្ចថែមទៀតផង ។
ក្រោយពីមិនគោរពតាមសមត្ថកិច្ច និងបន្ទាប់ពីមានបញ្ជាពីស្នងការរាជធានី លោក ស្នងការរង ស
សុខា បានដឹកនាំកម្លាំង ចុះទៅដល់កន្លែងកើតហេតុ រួចហើយបញ្ជាឱ្យយករថយន្ដស្ទូច ទៅស្ទូចរថ
យន្ដបង្កខាងលើនេះទាំងអ្នកជិះនៅខាងក្នុង យកទៅកាន់ស្នងការដ្ឋានបាត់ទៅហើយក្នុងនោះសមត្ថ
កិច្ច ក៏បានណែនាំឱ្យជនរងគ្រោះ ដាក់ពាក្យបណ្ដឹងតាមផ្លូវច្បាប់ផងដែរ ។
អ្នកច្បាប់មួយរូប បានអះអាងឱ្យដឹងថា ករណីខាងលើ បើតាមការពិនិត្យទៅលើអង្គហេតុជាក់ស្ដែង វា
មិនមែនជាករណីគ្រោះថ្នាក់ចរាចរ ត្រូវ ដោះស្រាយគ្នា តាម សំណងរដ្ឋប្បវេណី ដើម្បីបញ្ចប់រឿងនោះ
ទេ បើទោះបីករណីខាងលើ ផ្ដើមចេញពីការជិះម៉ូតូ និងបើករថយន្ដរកប៉ះពារគ្នាក៏ដោយ។
អ្នកច្បាប់ខាងលើ បានអះអាង បន្ថែមថា បើពិនិត្យលើអង្គហេតុ និងសកម្មភាពជាក់ស្ដែង វាជាករណី
បទល្មើសព្រហ្មទណ្ឌ ព្រោះតែ ភាគីបង្ក បានបើករថយន្ដតាមដេញបំបុកអ្នកជិះម៉ូតូ តែ សំណាងល្អ
ដែលបុកមិនទទួលរងគ្រោះថ្នាក់ធ្ងន់ធ្ងរ ដោយគ្រាន់តែដួលម៉ូតូខូចខាត ប៉ុណ្ណោះ តែប្រសិនបើបុកចំ
ពេញទំហឹង ធ្វើឱ្យជនរងគ្រោះរងរបួសធ្ងន់ធ្ងរ ឬក៏ រហូតដល់ស្លាប់នោះ វាគឺជាករណីមនុស្សឃាត
ដោយចេតនាជាមិនខាន ដែលច្បាប់មិនគួរលើកលែង ដែលជាការលើកទឹកចិត្ដ ធ្វើឱ្យអ្នកផ្សេងៗទៀត
អាងមានលុយ មានអំណាច ចូលចិត្ដបំពានច្បាប់នោះឡើយ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល