CamNews

ព័ត៌មានជាតិ 

ចូលប្លន់ យកគ្រឿង អលង្កាដល់ក្នុង ផ្ទះប្អូន ស្រីលោកឧកញ៉ា សូរ ងួន យកអស់ជាង ២ម៉ឺន ដុល្លារ

ភ្នំពេញ៖ បើទោះបីកម្លាំងសមត្ថកិច្ចចម្រុះ នៅក្នុងរាជធានីភ្នំពេញ ទាំងនគរបាលនិង អាវុធហត្ថ
ត្រូវបានគេមើល ឃើញថា មាន ស្នាដៃយ៉ាងច្រើន ក្នុងការ បង្ក្រាប ក្រុមចោរ ប្លន់ប្រដាប់អាវុធ
មុខសញ្ញាគ្រឿងញៀន និងអំពើលួចឆក់ជាដើម ប៉ុន្ដែទន្ទឹមនឹងនេះ មុខសញ្ញាប្លន់ប្រដាប់អាវុធ
រហូតដល់មាន ការបាញ់ ប្រហារទៅ លើជនរងគ្រោះ នៅ តែបន្ដកើតមានធ្វើឱ្យប្រជាពលរដ្ឋមាន
ការ ព្រួយបារម្ភ និងភ័យខ្លាចពីសុវត្ថិភាពផ្ទាល់ខ្លួន ក៏ដូចជាទ្រព្យសម្បត្ដិនោះ ។

ជាក់ស្ដែងរំលងបានមួយថ្ងៃ  បន្ទាប់ពី មានសកម្មភាពបាញ់ប្លន់យកកាបូបលុយនិង គ្រឿងអលង្កា
អស់ជាង៣ម៉ឺនដុល្លារពីអ្នករក ស៊ីទទួលរបស់បញ្ចាំ ស្ថិតក្នុង ភូមិ ព្រែក តាគង់ សង្កាត់ចាក់អង្រែលើ
ខណ្ឌមានជ័យ ស្រាប់តែសកម្មភាពភ្ជង់ប្លន់យកគ្រឿងអលង្កាមួយករណីទៀត បានកើតឡើងដែល
ជនរងគ្រោះ មានឈ្មោះសូ ពៅធីតា ជាប្អូនស្រីបង្កើត របស់លោកឧកញ៉ាសូរ ងួន និងមានប្ដី ឈ្មោះ
គល់ វឌ្ឍនៈ ជាមន្ដ្រីបម្រើការងារ នៅគណៈ កម្មាធិការជាតិទន្លេមេគង្គ ដោយក្រុមចោរ មានគ្នាពីរ
នាក់ ហើយចូលទៅភ្ជង់ប្លន់យក គ្រឿងអលង្កានិងលុយកាក់អស់ជាង២ម៉ឺន ដុល្លារដល់ក្នុងផ្ទះតែ
ម្ដង។

សកម្មភាពប្លន់ប្រដាប់អាវុធខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៧និង៣០ នាទី យប់ថ្ងៃទី
០៣ ខែមករា ឆ្នាំ២០១៣ បន្ទាប់ពីជនសង្ស័យចំនួន២នាក់ប្រដាប់ ដោយ កាំភ្លើង ខ្លីមួយដើម បានធ្វើ
សកម្មភាព ចូលទៅភ្ជង់ និងប្លន់យកគ្រឿងអលង្កា ដល់ ក្នុងផ្ទះយីហោ សូពៅ អ៊ិចប្រេស លក់សំភារៈ
និងក្រដាស ស្ថិតនៅផ្ទះ លេខ៣៨C ផ្លូវម៉ៅ សេទុង សង្កាត់បឹងត្របែក ខណ្ឌចំការមន ខណៈជនរង
គ្រោះ មានស្រីនិងប្រុស៥ទៅ៦ នាក់ កំពុងនៅក្នុង ផ្ទះទាំងអស់គ្នា។

នេះជាសកម្មភាព ប្លន់ថ្មីមួយទៀត ដែល មានកើតឡើង នៅក្នុងទឹកដី ខណ្ឌចំការមន ដោយជន
សង្ស័យហ៊ានធ្វើសកម្មភាព ដោយ គ្មានខ្លាចសមត្ថកិច្ចនោះឡើយ បើទោះបី ផ្ទះជនរងគ្រោះមាន
ទីតាំងនៅតាមផ្លូវធំ ក៏ ដោយនោះ។

សេចក្ដីរាយការណ៍ពីកន្លែងកើតហេតុ បានឱ្យដឹងថា ខណៈជនរងគ្រោះទើបត្រឡប់ មកពីហូបការ
ដោយជិះរថយន្ដលុច្សស៊ីស ៤៧០ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2I-8278 ស្រាប់តែមកដល់ផ្ទះ
ក៏លេចមុខជន សង្ស័យចំនួន២នាក់ ដែលជាក្រុមចោរប្លន់ បានដើរចូលទៅក្នុងផ្ទះហើយធ្វើការភ្ជង់
រួច ប្លន់យកគ្រឿង អលង្កាអស់ មួយចំនួន ប៉ុន្ដែ មិនទាន់ដឹងថា មានចំនួនប៉ុន្មាននោះទេ ។

មន្ដ្រីនគរបាលមួយរូប បានថ្លែងឱ្យដឹងថា នេះជាការអសមត្ថភាពរបស់សមត្ថកិច្ច ខណ្ឌ ចំការមន
ដែលអាចឱ្យក្រុមចោរហ៊ានធ្វើ សកម្មភាព ចូលទៅភ្ជង់ប្លន់ បានយ៉ាងស្រួល ដល់ក្នុងផ្ទះ ខណៈជន
រងគ្រោះមានស្រី និង ប្រុស ៥ទៅ៦នាក់ កំពុងនៅជុំគ្នា។

ជាមួយគ្នានេះ មានការរិះគន់ពីការគ្រប់ គ្រងអាវុធ នៅភាពទន់ខ្សោយនៅឡើយ ខណៈក្រុមចោរ
អាចមានកាំភ្លើងនៅក្នុងដៃ ធ្វើសកម្មភាពប្លន់ យ៉ាងដូច្នេះនោះ។

ក្រោយកើតហេតុ គេសង្កេតឃើញសមត្ថ កិច្ចមូលដ្ឋាន និងសមត្ថកិច្ច បានចុះទៅត្រួត ពិនិត្យនិង
សួរនាំជនរងគ្រោះ ខណៈក្រុម ចោរ មិនដឹងជិះម៉ូតូដល់ណានោះ។
គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី០២ ខែ មករា ឆ្នាំ២០១៣ អ្នករកស៊ីទទួលរបស់បញ្ចាំ ត្រូវបានក្រុម
ចោរចំនួនពីរនាក់ ធ្វើសកម្មភាព បាញ់ប្លន់យកកាបូបលុយនិងគ្រឿង អលង្កាអស់ជាង៣ម៉ឺនដុល្លារ
និងបណ្ដាលឱ្យស្ដ្រីជ ប្រពន្ធរងរបួសចំភ្លៅជើងខាងស្ដាំបន្ទាប់ពី ក្រុមចោរបាញ់ចំនួនពីរគ្រាប់ហើយ
ត្រូវមួយគ្រាប់ មុនពេលដែលពួកវាឆក់យកកាបូបលុយ និងគ្រឿងអលង្កាជិះម៉ូតូគេចខ្លួនបាត់ដោយ
សុវត្ថិភាព ។

ចំពោះសកម្មភាពប្លន់ប្រដាប់អាវុធខាង លើនេះ កម្លាំងសមត្ថកិច្ចពាក់ព័ន្ធរបស់រាជ ធានីភ្នំពេញ ទាំង
នគរបាលនិងអាវុធហត្ថ បាន នឹងកំពុងធ្វើការស្រាវជ្រាវតាម ជំនាញ របស់ខ្លួន និងអាចកំណត់មុខ
សញ្ញាជន សង្ស័យ បានខ្លះហើយ។

យ៉ាងណាក៏ដោយប្រជាពលរដ្ឋ នៅតែ មានការភ័យខ្លាច ចំពោះសកម្មភាពប្លន់ប្រដាប់ អាវុធ ដែល
ករណីខ្លះក្រុមចោរបានបាញ់ បណ្ដាលឱ្យជនរងគ្រោះរងរបួស និងខ្លះរហូត ដល់ស្លាប់ ហើយសូម
អំពាវនាវឱ្យសមត្ថកិច្ច ពង្រឹងនិងបង្កើនការការពារសន្ដិសុខជូនប្រជា ពលរដ្ឋកាន់តែប្រសើរឡើង ៕

 

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ