ភ្នំពេញ : នៅព្រឹកព្រលឹមស្រាងៗ ក្រុមកម្មករនៅលើ ទូកបូមខ្សាច់ ដែលស្ថិតនៅខាងក្រោយ
រោងចក្របារី រំដោះ បានប្រទះឃើញសព បុរសម្នាក់អណ្តែតទឹកនៅ ក្បែរច្រាំងទន្លេបាសាក់
ខណ:ក្រុមកម្មករទាំងនោះ ក្រោកពីដេក ហើយរៀបចំ លុបលាងមុខ និងមុជទឹកនោះ។
ករណីឃើញសពអណ្តែតទឹក នេះ ស្ថិតនៅក្នុងភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមាន
ជ័យ ខាងក្រោយរោងចក្របារីរំដោះ។ បើតាមលោកមេប៉ុស្តិ៍ ចាក់អង្រែលើ បានឲ្យដឹងថា កាល
ពីថ្ងៃទី៣១ ខែធ្នូ មានករណីបុរសម្នាក់ មកលោតទឹកសម្លាប់ខ្លួន ពីលើស្ពានព្រះមុនីវង្សថ្មី វេលា
ម៉ោង១១ និង៤៤នាទី ដោយមានបន្សល់ទុកនូវ អាវ១ ស្បែកជើង១គូ បារី១កញ្ចប់ និងដែកកេះ
មួយ ព្រមទាំងមួកស្លឹកមួយ។
សមត្ថកិច្ចបន្តថា ឥឡូវនេះ សមត្ថកិច្ចកំពុងធ្វើកោសល្យ វិច័យ និងអំពាវនាវដល់បង ប្អូនណាដែល
បាត់សមាជិក គ្រួសារ សូមមកពិនិត្យមើល សពដែលតម្កល់ទុកនៅវត្ត ចាក់អង្រែ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល