CamNews

ទេសចរណ៍ 

កន្លែងកំសាន្តដ៏ល្បីៗនៅអ៊ឺរ៉ុបនាសតវត្សទី២១

ប្រទេសអ៊ឺរ៉ុបមិនត្រឹមតែល្បីល្បាញផ្នែកសេដ្ឋកិច្ច​ និង​កីឡាប៉ុណ្ណោះទេ ​​ប៉ុន្តែផ្នែកទេសចរណ៍ក៏
មានការចាប់អារម្មណ៍ពីសំណាក់ភ្ញៀវទេសចរណ៍គ្រប់ទីកន្លែងដែរ។ ជាក់ស្តែងក្នុងរយៈពេល
ប៉ុន្មានឆ្នាំចុងក្រោយនេះ មានភ្ញៀវបរទេសរាប់សិបម៉ឺននាក់ចូលទៅទស្សនាក្នុង​តំបន់ទេសចរណ៍
អ៊ឺរ៉ុបជាច្រើនកន្លែងដូចជាអង់គ្លេស បារាំង និងអ៊ីតាលីជាដើម។

កំនើនចំនួនអ្នកទេសចរណ៍កាន់តែច្រើនឡើងៗក្នុងទឹកដីអ៊ឺរ៉ុប។​ ពួកអ្នកមាន និងវណ្ណៈអភិជន
បាននាំគ្នាធ្វើដំណើរទៅកាន់តំបន់ទេសចរណ៍មួយចំនួនក្នុងថ្ងៃឈប់សំរាក។​​ មនុស្សភាគច្រើន
ធ្វើដំណើរពេលថ្ងៃក្នុងការទស្សនា​តំបន់ទាំងនោះ។ The Promenade des Anglais គឺជាទន្លេ
របស់បារាំង​ដែលមានភ្ញៀវចរណ៍ច្រើនបំផុតចូលទៅទស្សនា ជាពិសេសពីចក្រភពអង់គ្លេស។
នៅទីនោះ មានសណ្ធាគារដ៏ប្រណិត និងមានផាសុខភាពទៀតផង។

តំបន់ទេសចរណ៍ធម្មជាតិនៅអ៊ឺរ៉ុបក៏ជាកន្លែងដ៏ទាក់ទាញភ្ញៀវទៅចូលទស្សនាដែរ។
ជាឧទាហរណ៍ Europe​ River Cruises ជាកន្លែង​ដែល​មានទេសភាពស្រស់ស្អាតបំផុត
ដែលមានភ្ញៀវទេសចរណ៍មកពីជំវិញពិភពលោកទៅចូលទស្សនា។​ នៅទីនោះភ្ញៀវអាច
ចុះងូតទឹកដ៏ថ្លាឈ្វេង និង​ត្រជាក់ដល់បេះដូង អ្នកខ្លះអាចបោះតង់គេងក៏បាន។

 

ដោយ ៖ នល់ សារិន
ប្រភព ៖ akademifantasia

 

 

 

 

 

 

 

 


Tags: tourism tours