CamNews

ព័ត៌មានជាតិ 

ព្រះធម្មញាណ ច័ន្ទ សោភា ទទួលអនិច្ចធម្ម ក្នុងជន្មាយុ៥៧ ព្រះវស្សា ដោយរោគាពាធ

ភ្នំពេញ៖ ព្រះធម្មញាណ ច័ន្ទ សោភា បានទទួលអនិច្ចធម្ម នៅវេលាម៉ោង៩និង២២នាទី ព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៤ នេះ ក្នុងព្រះជន្ម ៥៧ ព្រះវស្សា ដោយរោគាពាធ នៅកុដិលេខ២៤ ស្ថិតក្នុងវត្តលង្កា ក្បែរវិមានឯករាជ្យ រាជធានីភ្នំពេញ ។

សេចក្ដីដូចបានជម្រាបជូនខាងលើនេះ សូមសម្ដេច ទ្រង់ ឯកឧត្តម លោក លោកស្រី ព្រះថេរា នុថេរៈ គ្រប់ព្រះអង្គ និងញាតិមិត្តជិតឆ្ងាយ ចូលរួមក្នុងកម្មវិធីបុណ្យសព របស់ព្រះតេជគុណ ឲ្យបានច្រើកុះករ និងជាការចូលរួមរំលែកទុក្ខ ដ៏ក្រៀមក្រំនេះ ផងដែរ៕

ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: social News Cambodia PP