CamNews

ព័ត៌មានជាតិ 

សមត្ថកិច្ច និងក្រុមចោរប្លន់ បាញ់តដៃគ្នា ជាច្រើនគ្រាប់, ឃាត់ខ្លួនពីរនាក់ បានភ្លាមៗ

ភ្នំពេញ៖ ស្នូរគ្រាប់កាំភ្លើង ជាច្រើនគ្រាប់ បានផ្ទុះឡើងជា បន្តបន្ទាប់ រវាងកម្លាំង នគរបាល
រាជធានីភ្នំពេញ និងក្រុមចោរប្លន់ ដោយចាប់ផ្តើមចេញ ពីមុខវត្តសំរោងអណ្តែត ខណ្ឌសែន
សុខ រហូតដល់ ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌពោធិ៍សែនជ័យ ហើយសមត្ថកិច្ច បាន
ឃាត់ខ្លួន ជនសង្ស័យចំនួន២នាក់ ខណៈជនសង្ស័យ ម្នាក់ទៀត ដែលបាញ់ តដៃជាមួយ សមត្ថ-
កិច្ច បាននិងកំពុងពួន នៅក្នុងដីឡូត៍មួយ។

ហេតុការណ៍បាញ់តដៃគ្នា រវាងក្រុមចោរប្លន់ និងកម្លាំង នគរបាល ខណ្ឌសែនសុខរបស់ លោក
ម៉ក់ ហុង និងកម្លាំងនគរបាល ខណ្ឌពោធិ៍សែនជ័យ របស់លោក ប៊ន សំអាត បានកើតឡើងនៅ
វេលាម៉ោងប្រមាណ ១០៖៣០នាទី យប់ថ្ងៃទី២៦ខែមីនា ឆ្នាំ២០១៣ នេះដែលប្រតិបត្តិការ បង្រ្កាប
ក្រុមចោរប្លន់ខាងលើនេះ បានធ្វើឡើង ក្រោមការបញ្ជាផ្ទាល់ ពីសំណាក់លោក ជួន ណារិន្ទ ស្នង
ការរងនគរបាល និងជាប្រធានការិយាល័យ កណ្តាលយុត្តិធម៌ ។

សេចក្តីរាយការណ៍ ពីសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ ខណៈកម្លាំងនគរបាល ខណ្ឌ
សែនសុខ បានស្ទះដើម្បីពិនិត្យ អាវុធជាតិផ្ទុះ ស្រាប់តែ លេចមុខក្រុមចោរប្លន់ ទាំងបីនាក់ ជិះម៉ូតូ
ស៊េរី ទំនើបមួយគ្រឿង ប៉ុន្តែនៅពេលសមត្ថកិច្ច ហៅឲ្យឈប់ ក្រុមចោរទាំងនោះ មិនបានឈប់
ហើយថែមទាំង បាញ់តដៃមក សមត្ថកិច្ចទៀតផង។ សមត្ថកិច្ចបានបន្តថា ក្រោយបាញ់ដៃតគ្នា
ជាមួយសមត្ថកិច្ចរួចមក ធ្វើឲ្យសមត្ថកិច្ចដេញតាម ពីក្រោយ ដោយបាញ់ជាច្រើនគ្រាប់ រហូតដល់
សង្កាត់ក្រាំងធ្នង់ ខណ្ឌពោធិ៍សែនជ័យ ។

នៅទីនោះ កម្លាំងសមត្ថកិច្ច បានឃាត់ខ្លួន ក្រុមចោរប្លន់ចំនួន២នាក់ បានភ្លាមៗ ខណៈជនសង្ស័យ
ម្នាក់ទៀត កំពុងពួននៅក្នុងដីឡូត៌ មួយកន្លែង ហើយកម្លាំងសមត្ថកិច្ច ជាច្រើននាក់ បាននិងកំពុង
ឡោមព័ន្ធពី ខាងក្រៅ គិតត្រឹមវេលាម៉ោង ១១៖១៥នាទីយប់ថ្ងៃដដែលនេះ ។ ជាមួយគ្នានេះ កម្លាំង
សមត្ថកិច្ចបានដកហូតម៉ូតូចំនួន២គ្រឿងផងដែរ។ ជនសង្ស័យទាំងពីរនាក់ ត្រូវបានសមត្ថកិច្ចប្រាប់
ថា ទីមានឈ្មោះ ថន វណ្ណៈ និងទី២ឈ្មោះ សឿន សុជាតិ។

លោក ជួន ណារិន្ទ ដែលបានបញ្ជាផ្ទាល់ ក្នុងប្រតិបត្តិការ ចាប់ក្រុមចោរប្លន់ ខាងលើនេះ បានឲ្យ
ដឹងថា ចំពោះប្រតិបត្តិការនេះ គឺ សមត្ថកិច្ច របស់លោកឃាត់ខ្លួន ជនសង្ស័យចំនួន២នាក់ ហើយ
កំពុងឡោមព័ទ្ធចាប់ជនសង្ស័យម្នាក់ទៀត។

លោក ជួន ណារិន្ទ បានបន្តថាចំពោះការបាញ់ដៃតគ្នានេះ មិនបានបណ្តាលឲ្យមន្រ្តីនគរបាលណា
ម្នាក់ រងរបួសនោះទេ ។ ជាមួយគ្នានេះ លោក ជួន ណារិន្ទ បានបញ្ជាឲ្យ សមត្ថកិច្ចប្រាប់ អ្នកលក់
ទឹកត្នោតជូ ដែលស្នាក់នៅ កន្លែងកើតហេតុចាកចេញ ដោយខ្លាចថា អាចមានគ្រោះថ្នាក់នៅពេល
សមត្ថកិច្ច និងក្រុមចោរបាញ់ តដៃគ្នាទៀតនោះ។

យ៉ាងណាក៏ដោយ រហូតមកដល់វេលាម៉ោង ១១៖២០នាទី យប់ថ្ងៃដដែលនេះ កម្លាំងសមត្ថកិច្ចទាំង
អស់ បាននិងកំពុងធ្វើការឡោមព័ទ្ធ តាមចាប់ក្រុមចោរ ម្នាក់ទៀត ដែលកំពុងពួននៅក្នុងដីឡូត៌ខាង
លើនេះ។

គិតវេលាម៉ោង ១២៖១០នាទីយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៣ នេះ កម្លាំងសមត្ថកិច្ច បានចាប់ផ្តើម
ដុត ស្មៅនិងដើមឈើតូចនៅ នៅក្នុងដីឡូត៌នោះហើយ ដើម្បីតាមចាប់ ជនសង្ស័យម្នាក់ ដែល
កំពុងពួន ៕

Photo by DAP-NEWS

ជនសង្ស័យឈ្មោះ ថន វណ្ណៈ

Photo by DAP-NEWS

ជនសង្ស័យឈ្មោះ សឿន សុជាតិ

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ លោក ប៊ន សំអាត កំពុងបញ្ជាកម្លាំងនៅកន្លែងកើតហេតុ

Photo by DAP-NEWS

អធិការនគរបាលខណ្ឌសែនសុខ លោក ម៉ក់ ហុង (ឆ្វេង) កំពុងបញ្ជាកម្លាំងនៅកន្លែងកើតហេតុ

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ