CamNews

ព័ត៌មានជាតិ 

ភរិយា ចៅសង្កាត់ព្រែកលាប ឆបោក លុយ និងចេញមូលបត្រ អត់សាច់ប្រាក់ជិត ១លានដុល្លារ

ភ្នំពេញ ៖ ភរិយា ចៅសង្កាត់ព្រែកលាប ខណ្ឌឫស្សីកែវ អ្នកស្រី ពេជ្រ សុភី រួមទាំង កូនស្រី
ឈ្មោះ ព្រាប សេរីសុភា និងប្ដីរបស់ ខ្លួន ឈ្មោះ ម៉ម សិលា ត្រូវបានជនរងគ្រោះ ប្ដឹង ទៅកាន់
ស្ថាប័នតុលាការ ដោយជាប់ ពាក់ព័ន្ធពីបទ ឆបោក និងចេញមូលបត្រ អត់សាច់ប្រាក់ជិត ១លាន
ដុល្លារសហរដ្ឋអា មេរិក ។

យោងតាមប្រភពព័ត៌មាន ពីជនរងគ្រោះ បានឱ្យដឹងថា កាលពីចុងឆ្នាំ២០១២ អ្នកស្រី ពេជ្រ សុភី
ដែលត្រូវជាភរិយាចៅសង្កាត់ ព្រែកលាប ខណ្ឌឫស្សីកែវ លោក ព្រាប មុន្នី ព្រមទាំងកូនស្រី និង
កូនប្រសារប្រុស បានបោកលុយ និងចេញមូលបត្រអត់សាច់ ប្រាក់ ចំនួន ៨២ម៉ឺនដុល្លារ ហេតុ
ដូច្នេះ ហើយ ទើបជនរងគ្រោះឈ្មោះ រស់ លីនណា   បានសម្រេចដាក់ពាក្យបណ្ដឹង ទៅកាន់
សាលាដំបូង រាជធានីភ្នំពេញ ។ យ៉ាងណាក៏ ដោយ រហូតមកដល់ពេលនេះ ពុំទាន់មាន ការឃាត់
ខ្លួនជនសង្ស័យខាងលើនៅឡើយ ទេ ប៉ុន្ដែ ប្រភពព័ត៌មានពីសាលាដំបូងរាជ ធានីភ្នំពេញ បានឱ្យ
ដឹងថា ភរិយារបស់ លោកចៅសង្កាត់ព្រែកលាប រួមទាំងកូនស្រី និងកូនប្រសារត្រូវបានចៅក្រម
ចោទប្រកាន់ រួចហើយ ។ ចំពោះព័ត៌មានលំអិត ស្ដីពីការ ឆបោក និងចេញមូលបត្រអត់សាច់ប្រាក់
ខាងលើនេះ មិនទាន់មានការបញ្ជាក់លំអិត ពីជនរងគ្រោះនៅឡើយទេ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ