ភ្នំពេញ ៖ មានការភ្ញាក់ផ្អើលមួយបាន កើតឡើងកាលពីវេលាម៉ោង៧និង១០នាទី ព្រឹកថ្ងៃទី២៤
ខែធ្នូ ឆ្នាំ២០១២ ស្ថិតក្នុងមន្ទីរ ពេទ្យកាល់ម៉ែត បន្ទាប់ពីបុរសម្នាក់ដែលអះ អាងថា ស្លាកលេខ
រថយន្ដ ភ្នំពេញ 2K-0097 ដែលពាក់នៅជាប់និងរថយន្ដលុច្ស ស៊ីស ពណ៌ខ្មៅ ស៊េរី៤៧០ គឺជា
ស្លាកលេខ រថយន្ដរបស់ខ្លួន ម៉ាកឆ្លាម ពណ៌ខ្មៅ ដែល ត្រូវបានចោរលួច កាលពីពេលកន្លងទៅ។
យោងតាមប្រភពព័ត៌មានពីមន្ទីរពេទ្យ កាល់ម៉ែត បានឱ្យដឹងថា រថយន្ដលុច្សស៊ីស ពណ៌ខ្មៅ ៤៧០
ដែលត្រូវបានម្ចាស់របស់វា យកទៅចត នៅក្នុងបរិវេណនៃមន្ទីរពេទ្យ កាល់ម៉ែត ប៉ុន្ដែមិនដឹងថា
ម្ចាស់រថយន្ដនេះ ចូលទៅក្នុងមន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើអ្វី នោះឡើយ ។
ប្រភពព័ត៌មានបានបន្ដទៀតថា ស្រាប់តែនៅវេលាម៉ោង៧និង១០នាទីព្រឹកថ្ងៃទី ២៤ ខែធ្នូឆ្នាំ២០១២
ស្រាប់តែមានបុរស ម្នាក់ឈ្មោះភត្រា អាយុជាង២០ឆ្នាំ ប្រទះ ឃើញស្លាកលេខរថយន្ដលុុច្សស៊ីស
ខាងលើ នេះ បានអះអាងថា ជាស្លាកលេខរថយន្ដ របស់ខ្លួន ម៉ាកឆ្លាម ពណ៌ខ្មៅ ដែលត្រូវបានចោរ
លួចទាំងមុខទាំងក្រោយ យកទៅបាត់ កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០១២កន្លងទៅ។
បើយោងតាមយុវជនរូបនេះ បានប្រាប់ សមត្ថកិច្ចថា នៅពេលចោរលួចស្លាកលេខ រថយន្ដរបស់ខ្លួន
ទាំងមុខទាំងក្រោយទៅបាត់នោះ ខ្លួនបានដាក់ពាក្យបណ្ដឹងទៅនគរបាលប៉ុស្ដិ៍បឹងកក់ទី២ ខណ្ឌទួល
គោក ដើម្បីជួយ អន្ដរាគមន៍ស្វែងរកស្លាកលេខរថយន្ដរបស់ ខ្លួន ។
ប៉ុន្ដែនៅពេលរូបមកមន្ទីរពេទ្យកាល់ ម៉ែត ក៏ប្រទះឃើញស្លាកលេខរបស់ខ្លួនពាក់ នៅជាប់រថយន្ដ
លុច្សស៊ីសពណ៌ខ្មៅ ដែលចត នៅក្នុងបរិវេណនៃមន្ទីរពេទ្យកាល់ម៉ែត រួច ក៏រាយការណ៍ទៅសមត្ថ
កិច្ចមកជួយអន្ដរា គមន៍ ។
យ៉ាងណាក៏ដោយ រហូតមកដល់រសៀល ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១២ មិនទាន់ឃើញ ម្ចាស់រថយន្ដ
លុច្សស៊ីស ចូលខ្លួនមកដោះ ស្រាយនៅឡើយទេ ខណៈម្ចាស់ស្លាកលេខ រថយន្ដពិតប្រាកដនិង
សមត្ថកិច្ច កំពុងរង់ចាំ នោះ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល