CamNews

ព័ត៌មានជាតិ 

ស្រោមអនាម័យ​១០ម៉ឺន ត្រៀមចែកជូន​យុវវ័យ នៅថ្ងៃបុណ្យ​នៃក្តីស្រឡាញ់

ភ្នំពេញៈ មិនខុសពីរៀងរាល់ឆ្នាំប៉ុន្មានទេ ឲ្យតែដល់ថ្ងៃទីវានៃក្តីស្រឡាញ់ ១៤ ខែកុម្ភៈ មកដល់ ក្រសួងសុខាភិបាល និងអង្គការក្រៅរាជរដ្ឋាភិបាល តែងតែរួមគ្នាចែកស្រោមអនាម័យជួនពលរដ្ឋ ជាពិសេសយុវវ័យ ដើម្បីឲ្យពួកគេចេះការពារខ្លួន ពីជំងឺកាមរោគ ពិសេសមេរោគអេដស៍តែម្តង។

នៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០១៤ ខាងមុខនេះ ក្រសួងសុខភាពបាល និងរួមគ្នាជួយអង្គការ មូលនិធិ ថែទាំសុខភាព អ្នកជំងឺអេដស៍ (AHF) នឹងចែកស្រោមអនាម័យ ១០ម៉ឺន ស្រោម ជូនដល់យុវវ័យ ដើម្បីអាចថែទាំងសុខភាពផ្លូវភេទ របស់ពួកគេ ជៀសផុតពីជំងឺ។

ប្រធានការិយាល័ប្រចាំតំបន់អាស៊ី AHF លោក ឈឹម សារ៉ាត់ បានមានប្រសាសន៍ ក្នុងកិច្ចប្រជុំពិគ្រោះ យោបល់ ស្តីពីការរៀបចំទិវា ស្រោមអនាម័យអន្តរជាតិ២០១៤ កាលពីថ្ងៃទី១០ ខែ កុម្ភៈ ឆ្នាំ២០១៤ ថា ទីតាំងសំខាន់ៗ ចំនួន១០ ក្នុងរាជ ធានីភ្នំពេញ ត្រូវបានជ្រើសរើស ក្នុងការធ្វើយុទ្ធនាការនោះ ក្នុងនោះ មានដូចជា ទីវាលកោះពេជ្រ ផ្សារស៊ីធីម៉ល ពហុកីឡដ្ឋានជាតិឡាំពិក ផ្សារសំាហាន់ ទីកន្លែងកំសាន្ត ចំការព្រីង ផ្សារទំនើបនានា ទីប្រជុំជន កន្លែងកំសាន្តសប្បាយ និងទីប្រជុំមួយចំនួនទៀត។

បើតាមលោក ឈឹម សារ៉ាត់ ក្រៅពីចែកស្រោមអនាម័យហើយ នៅឆ្នាំនេះ នឹងមាន បន្ថែមការ ធ្វើ តេស្តឈាម រកមេរោគអេដស៍ ផងដែរ។

អនុប្រធានមន្ទីរ សុខាភិបាលរាជធានី ភ្នំពេញ លោក ឡុង ឡាវី ចាត់ទុកថានេះ ជាយុទ្ធនាការមួយ ក្នុងការ ទប់ស្កាត់ មេរោគអេដស៍ ដែលមាន ប្រសិទ្ធភាព ចំណាយថវិកាតិច ទទួលបានប្រយោជន៍ ច្រើន៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ