ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់ ក្នុងគណបក្សប្រឆាំង សម រង្ស៊ី បានអះអាងនៅថ្ងៃទី៨ ខែមករា ឆ្នាំ
២០១៣ថា ក្នុងការ បោះឆ្នោតជ្រើសតាំងតំណាងរាស្រត្តនីតិកាលទី៥ នាខែកក្កដា ឆ្នាំ២០១៣
ខាងមុខនេះ គណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សនឹងមិនដាក់ឈ្មោះក្នុងបញ្ជីបេក្ខភាព
បោះឆ្នោតឆ្នាំ២០១៣នោះទេ ហើយលោក សម រង្ស៊ី នៅតែជាប្រធានបក្សសង្គ្រោះជាតិរហូត
ទៅ។
លោកស្រី មូរ សុខហួរ សមាជិកសភាមកពីគណបក្សប្រឆាំង សម រង្ស៊ី បានមានប្រសាសន៍នៅ
ក្នុងសន្និសីទ កាសែតមួយនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៣ នាវិមានរដ្ឋសភាជាតិកម្ពុជា ថា លោក
សម រង្ស៊ី នៅពេលនេះ ក៏ដូចជាថ្ងៃអនាគតនៅតែជាប្រធានគណបក្សសង្គ្រោះជាតិដដែល គ្មាន
អ្នកណានិយាយថា លោក សម រង្ស៊ី មិនអាចធ្វើជាប្រធានគណបក្សសង្គ្រោះជាតិនោះទេ ។
លោកស្រី បន្តថា «ខ្ញុំសូមបញ្ជាក់ទៀត គណបក្ស សម រង្ស៊ី និងគណបក្ស សង្គ្រោះជាតិ នឹងមិន
ដាក់ នឹងមិន ដាក់ឈ្មោះក្នុងបញ្ជីបេក្ខភាពបោះឆ្នោតឆ្នាំ២០១៣នោះទេ មានតែគណបក្សសង្គ្រោះ
ជាតិតែមួយគត់»។
លោក មូរ សុខហួរ បានបញ្ជាក់ថា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៥ ក្នុង
ខែកក្កដា ឆ្នាំ២០១៣ ខាងមុខនេះលោក សម រង្ស៊ី នឹងវិលត្រឡប់ចូលមកក្នុងប្រទេសកម្ពុជាវិញ។
ហើយសំណួរយើងសួរទៅកាន់អ្នកកាន់អំណាច បច្ចុប្បន្នថាតើ ទៅប្រជែងក្នុងការបោះឆ្នោតដោយ
ខ្លួនឯង ឬមួយក៏មានភាពក្លាហាន ក្នុងការរកគូរប្រជែងជាមួយ ដោយស្មើភាពគ្នា ហើយមានតែការ
បោះឆ្នោតដោយសេរី និងយុត្តិធម៌ទេ ដែលអាចដោះស្រាយអនាគតខ្មែរបាន។
លោកស្រីបន្ថែមថា “បើសិនជានាយករដ្ឋមន្រ្តីនៅតែដដែល តើចំណេញដល់ប្រទេសកម្ពុជាដែរឬទេ
តើយើង សង្ឃឹមថា នាយករដ្ឋមន្រ្តីនៅអាណត្តិថ្មី នឹងដោះស្រាយបញ្ហាដែលកើតមានឡើងទាំងអស់
នោះទេ គឺអត់ដោះ ស្រាយទេ។ ដូច្នោះយើងមិនអនុញ្ញាតទុកឲ្យកូនចៅខ្មែរយើងនៅតែធ្វើជាទាសករ
ក្រុមហ៊ុន អ្នកធំនៅប្រទេស កម្ពុជាទេ ហើយបញ្ហានេះមានតែការផ្លាស់ប្តូរមេដឹកនាំប៉ុណ្ណោះ”។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០០៩ តុលាការកំពូល បានសម្រេចផ្តន្ទាទោសកំបាំង
មុខ លោក សម រង្ស៊ី ឲ្យជាប់ពន្ធនាគារ ១២ឆ្នាំ ក្នុងរឿងដកតម្រុយបង្គោលព្រំដែនកម្ពុជា-វៀតណាម
នៅស្រុកចន្ទ្រា ខេត្តស្វាយរៀង៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល