ភ្នំពេញ ៖ ឆាកប្រយុទ្ធដេញវាយកាប់ ចាក់គ្នា រវាងក្រុមក្មេងស្ទាវ២ក្រុមបានបង្ក ឱ្យមានការភ្ញាក់ ផ្អើល នាព្រឹកទៀបភ្លឺថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ២០១៤ ដោយសារតែពួក គេកើតជម្លោះ ដោយផ្ដើម ចេញពីការឌឺដង នៅពេលដែលក្រុមម្ខាង បានចេញពីរាំក្នុង ក្លឹប បណ្ដើរស្រីស្នេហ៍របស់ ខ្លួនក្នុង សភាព ស្រវឹងជោក ។
យោងតាមសេចក្ដីរាយការណ៍ ពីសមត្ថ កិច្ចមូលដ្ឋានបានឱ្យដឹងថា សកម្មភាពដេញ វាយកាប់ចាក់ គ្នា របស់ក្រុមក្មេងទំនើងទាំង ពីរក្រុម បានកើតឡើងនៅវេលាម៉ោង ៣ និង៤០នាទីទៀបភ្លឺ ថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ ២០១៤ ស្ថិតនៅលើផ្លូវ ១៩៨៦ ក្នុងក្រុមទី ៩ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌ សែន សុខ ។
សមត្ថកិច្ចបានបន្ដថា មុនពេលមានរឿង នេះកើតឡើង ភាគីម្ខាងដែលមានគ្នា៣នាក់ ក្នុងនោះ មាននារីម្នាក់ជាសង្សាររបស់ខ្លួន បាននាំគ្នាដើរចេញពីក្លឹបកំសាន្ដមួយ តាម បណ្ដោយផ្លូវលេខ ១៩៨៦ ក្នុងអាការៈ ស្រវឹងខ្លាំងដើរមិនចង់ត្រង់ផ្លូវ ។ នៅពេល ដែលក្រុមនេះកំពុងដើររេពេញផ្លូវ នោះ ស្រាប់តែលេចមុខក្រុមម្ខាងទៀតដែល មាន គ្នា ៤នាក់ បានចោទថា ក្រុមខាងលើដែល មានស្រីស្នេហ៍នៅជាមួយនោះឌឺដងដាក់ពួកគេ ក៏ចូលទៅបង្ករឿងកាប់បណ្ដាលឱ្យយុវ ជនម្នាក់ ត្រូវចំក្បាលធ្វើឱ្យមាន ការភ្ញាក់ ផ្អើលពីសំណាក់ប្រជាពលរដ្ឋនៅទីនោះ ហើយកម្លាំងសមត្ថកិច្ច មូលដ្ឋានបានចុះទៅ ជួយអន្ដរាគមន៍ភ្លាមៗ ដោយឃាត់ខ្លួនជន សង្ស័យម្នាក់ រីឯបក្ខពួក ៣នាក់ ផ្សេងទៀត រត់គេចខ្លួនអស់ ។
មន្ដ្រីនគរបាលមូលដ្ឋានបានបញ្ជាក់ថា យុវជនដែលត្រូវភាគីម្ខាងកាប់បណ្ដាលឱ្យ រយះក្បាល នោះ ឈ្មោះ យី អូ អាយុ ២០ឆ្នាំ មុខរបរ ជាចុងភៅ នៅភោជនីយដ្ឋាន សម្រស់ទឹកឈូ និងម្នាក់ ទៀតឈ្មោះ អៀម វិចិត្រ ធ្វើការជាមួយគ្នាដោយឡែកស្រីស្នេហ៍ របស់ខ្លួនមិនស្គាល់អត្ដសញ្ញាណ នោះទេ។ រីឯជនបង្កដែលត្រូវចាប់ ខ្លួនបានម្នាក់នោះ ឈ្មោះ សួន វីរៈ អាយុ ២៣ឆ្នាំ មុខរបរជា អ្នករត់តុ នៅហាងសាច់គោអាំងមួយកន្លែង រស់នៅភូមិតាផុស ឃុំដីឥដ្ឋ ស្រុកកៀន ស្វាយ ខេត្ដ កណ្ដាល ដោយឡែកបក្ខពួក ដែលរត់គេចខ្លួន ៣នាក់ផ្សេងទៀត មិនត្រូវ បានស្គាល់អត្ដ សញ្ញាណនោះទេ ។ បច្ចុប្បន្ន ជនបង្កដែលត្រូវចាប់ខ្លួន ត្រូវបានឃុំជាបណ្ដោះអាសន្ន នៅអធិការ ដ្ឋាននគរបាល ខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល