បុរសវ័យចំណាស់ម្នាក់ បានជិះកង់លក់ការ៉េមកី ហើយច្រៀងល្ខោនបាសាក់នៅតាមផ្លូវ ដើម្បី
ឲ្យគេចាប់អារម្មណ៍ នូវការ៉េមកីរបស់គាត់ ហើយ ពេលនេះត្រូវបាន អ្នកប្រើប្រាស់បណ្តាញ
ទំនាក់ទំនង សង្គមហ្វេសប៊ុក បង្ហោះវីដេអូឃ្លីបរបស់គាត់ ព្រោងព្រាត នៅលើបណ្តាញ សង្គម
ដ៏ពេញនិយមកមួយនេះ ។
គ្រាន់តែវីដេអូឃ្លីប របស់បុរសលក់ការ៉េមកី ច្រៀងល្ខោនបាសាក់នោះ បង្ហោះនៅលើហ្វេសប៊ុក
ភ្លាម ស្រាប់តែមានអ្នកប្រើប្រាស់ បណ្តាញសង្គមមួយនេះ ចែកចាយតៗគ្នាព្រោងព្រាត ដែល
មើលទៅហាក់ដូចជាសម្តែង នូវការគាំទ្រយ៉ាងខ្លាំងដោយនឹងស្មានមិនដល់ ។
តាមរយៈវីដេអូឃ្លីបមួយនេះ ត្រូវបានគេមើលឃើញថា កំពុងតែមានប្រជាប្រិយភាពយ៉ាងខ្លាំង
មិនចាញ់វីដេអូឃ្លីបអ្នកលក់ម៉ាំល្ហុង កាលពីពេលកន្លង ទៅប៉ុន្មានឡើយ ព្រោះគេមើលឃើញថា
សកម្មភាពបែបនេះនេះ ត្រូវបានអ្នកប្រើប្រាស់បណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុកចុច Share
និងLike រាប់រយនាក់ក្នុងរយៈពេលដ៏ខ្លី ។
ដូច្នេះកុំបង្អង់យូរ ចង់ដឹងថាវីដេអូឃ្លីប របស់បុរសលក់ការ៉េមកីនេះ យ៉ាងណានោះ សូមអញ្ជើញ
ទស្សនាវីដេអូខាងក្រោមនេះ ទាំងអស់គ្នា៖
ដោយ៖ LookingToday
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល