CamNews

ព័ត៌មានជាតិ 

អ្នកកាសែតម្នាក់​ ត្រូវចាប់ខ្លួន ដោយករណី រំលោភសេពសន្ថវៈ លើក្មេងស្រី អាយុ ១៥ឆ្នាំ

កោះកុង ៖ អ្នកកាសែត សម្ព័ន្ធសារពត៌មាន ប្រជាធិតេយ្យខ្មែរម្នាក់ ត្រូវចាប់ខ្លួន ដោយចោទប្រកាន់
ពីបទ រំលោភសេពសន្ថវៈ លើ ក្មេងស្រីម្នាក់ ដែលមានអាយុ ១៥ឆ្នាំ ត្រូវជាប់ខ្នោះសមត្ថកិច្ច នៃស្នង
ការខេត្ដកោះកុង។

ករណីចំពោះ អ្នកកាសែតរំលោភសេពសន្ថវៈ លើក្មេងស្រី អាយុ ១៥ឆ្នាំ ដែលត្រូវសមត្ថកិច្ចចាប់ខ្លួន
បានធ្វើឡើង នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ ២០១៣ ល្ងាច វេលា ៣និង១០នាទី នៅលំនៅឋានជនល្មើស
ស្ថិតនៅភូមិ ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរ ភូមិន្ទ ខេត្ដកោះកុង។ 

អ្នកកាសែត ដែលរំលោភសេពសន្ថវៈ លើក្មេងស្រីនោះ មានឈ្មោះ ប៊ុត សុផុន អាយុ ៥១ឆ្នាំ ដែល
មានទីលំនៅ ភូមិ៣ សង្កាត់ ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្ដកោះកុង មានតួនាទី ជាអ្នកយក
ព័ត៌មាន ឱ្យកាសែតសម្ព័ន្ធសារពត៌មាន ប្រជាធិបតេយ្យ ខ្មែរ ។ ក្មេងស្រី ដែលជាជនរងគ្រោះឈ្មោះ
ក.ស.ម.ភ.ស ភេទស្រី អាយុ ១៥ ឆ្នាំ ដែលមានទីលំនៅភូមិ ស្មាច់មានជ័យ សង្កាត ស្មាច់មានជ័យ
ក្រុងខេមរភូមិន្ទ ។

លោក សុខ ញ៉  នាយការិយាល័យកំរិតធ្ងន់ បានឱ្យដឹង នៅព្រឹកថ្ងៃទី១៧ ខែសីហា នេះថា ដោយ
ទទួលបានពាក្យបណ្ដឹង ពី ឪពុកម្ដាយក្មេងស្រី លោកក៏បានចាត់វិធានការភ្លាម មិនឱ្យជនល្មើស
គេចខ្លួនបានឡើយ ដោយមានការចង្អុលបង្ហាញ ពីលោក ស្នងការ លោកក៏បានដឹកនាំកម្លាំង ចុះ
ទៅប្រតិបត្ដិការភ្លាម ចាប់បានជនសង្ស័យបានតែម្ដង។

លោកបានឱ្យដឹងទៀតថា តាមចម្លើយពីក្មេងស្រី ដែលដាក់ពាក្យបណ្ដឹង បាននិយាយថា មុនកើត
ហេតុ ជនល្មើសបានទូរស័ព្ទ មកប្រពន្ធឱ្យមកដឹកខ្លួន ទៅក្រុងព្រះសីហនុលេង ពេលនោះប្រពន្ធ
បានហៅក្មេងស្រីទៅជាមួយ ដើម្បីជួយកាន់កូនតូចពី ក្រោយ ពេលទៅដល់់ក្រុងព្រះសីហនុ ជន
ល្មើសក៏បបួលក្មេងស្រី ទៅដើរលេង ពេលទៅដល់កន្លែងស្ងាត់ ក្មេងស្រីរងគ្រោះបាន សួរថា ពូ
ដឹកខ្ញុំទៅណា ជនល្មើសបានឆ្លើយថា ទៅជួបគេ ពេលនោះជនល្មោភកាម បានដឹកក្មេងស្រីចូល
ក្នុងព្រៃ ចម្ងាយពីផ្លូវ ជាតិប្រហែល ៣០ម៉ែត្រ។ ហើយជនល្មើស បាននិយាយទៅក្មេងស្រីនោះថា
ពូស្រឡាញ់ឯង ពេលនោះក៏ចាប់ដៃក្មេងស្រីនោះ ស្រាតសម្លៀកបំពាក់ ហើយចាប់រំលោភរហូត
បានសម្រេច។

លោកបានបញ្ជាក់ថា នៅកន្លែងដែលជនល្មើស ចាប់ក្មេងស្រីរំលោភនោះ គឺគ្រោងទុកជាស្រេច
ដោយមានក្រាលតង់កៅស៊ូទុក ជាមុន។ ប្រភពពីឪពុកក្មេងស្រី បាននិយាយឱ្យដឹងថា គ្រួសារ
គាត់រាប់អានគ្នាជាយូរមកហើយ ហើយមានសេចក្កីទុកចិត្ដជន ល្មើស គាត់ដូចបងប្អូនអីចឹង ទើប
គាត់ឱ្យកូនគាត់ ទៅជាមួយប្រពន្ធបានជាគ្នា ពេលត្រឡប់មកវិញ កូនស្រីបានប្រាប់គាត់ថា ពូប៊ុត
សុផល (ហៅម៉ៅ) បានចាប់រំលោភខ្ញុំ បានសម្រេច រហូតដល់ទៅ ២ដង មិនសម្រេច ១ដង។ ពេល
ដឹងនូវហេតុការណ៍ ទាំងនេះហើយ លោកក៏មកដាក់ពាក្យបណ្ដឹង នៅសមត្ថកិច្ច នៃស្នងកាខេត្ដ
ដើម្បីចាប់ខ្លួនជនល្មើស មកផ្ដន្ទាទោសទៅតាម ផ្លួវច្បាប់់។

លោក សុខ ញ៉ បាននិយាយថា លោកកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ដ ដើម្បី
ចាត់ការទៅតាមនីតិវិធី ច្បាប់៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ