CamNews

ទេសចរណ៍ 

ទីក្រុងទេសចរណ៍ មានតម្លៃទាបបំផុត ក្នុងលោក

បណ្ដាទីក្រុងនៅអាស៊ី មានឈ្មោះច្រើនជាងគេនៅក្នុងបញ្ជីនៃតំបន់ទេសចរណ៍ ដែល
មានតម្លៃទាបបំផុតក្នុងលោក នេះបើតាមការវាយតម្លៃរបស់ TripAdvisor ។

TripIndex គឺជាអត្រានៃការវាយតម្លៃទីតាំងស្នាក់នៅរបស់ទីក្រុងទេសចរណ៍នានា ដែលគេពេញ
និយមបំផុតក្នុងលោក វាត្រូវបានធ្វើដោយគេហទំព័រ TripAdvisor។ តារាងចំណាត់ថ្នាក់នេះ គឺ
យោងទៅតាមស្ដង់ដារមួយចំនួន ដូចជា តម្លៃបន្ទប់ស្នាក់នៅ អាហារហូបចុក តាក់ស៊ី និងភេសជ្ជៈ
ជាដើម របស់សណ្ឋាគារ។ បញ្ជីនេះ ត្រូវបានគេធ្វើឡើងដោយប្រើប្រាស់ទិន្នន័យរបស់អង្គការទេស
ចារណ៍ពិភលោក (UNWTO)។

សណ្ឋាគារដែលត្រូវបានពិនិត្យនៅ TripIndex គឺសុទ្ធតែមានលំដាប់ផ្កាយ ៤ឡើងទៅ ហើយសណ្ឋា
គារទាំងនេះត្រូវបានជ្រើសរើស ទៅតាមការវាយតម្លៃ របស់គេហទំព័រ បញ្ជាកក់បន្ទប់ ឬក្រុមហ៊ុន
ទេសចារណ៍(១ មិថុនា ដល់ ៣១សីហា)។

អាហារពេលល្ងាច គឺជាតម្លៃអាហារមធ្យមសម្រាប់មនុស្សពីរនាក់ រួមមានមុខម្ហូបដំបូង និងអាហារ
សំខាន់ រួមជាមួយនឹងស្រា .ស​ ផងដែរ។ ចំណែកស្រាក្រឡុក គឺជាប្រភេទស្រាលាយ នៅក្នុងសណ្ឋា
គារលំដាប់ផ្កាយ ៥។

តម្លៃមធ្យមនៃការធ្វើដំណើរតាមតាក់ស៊ី សម្រាប់ ៣គម គឺត្រូវបានផ្ដល់ទិន្ន័យដោយអាជ្ញាធរមូល
ដ្ឋាន ក្រុមហ៊ុនតាក់ស៊ី ឬក្រុមហ៊ុនដឹកជញ្ជូនក្នុងតំបន់។ តម្លៃទាំងស្រុងដែលបានរៀបរាប់ខាងលើ
គឺមិនរួមបញ្ចូលពន្ធ និងសេវាកម្មនោះទេ(ប្រសិនមាន)។

១. ហាណូយ,វៀតណាម


តម្លៃបន្ទប់គ្រែធំមួយនៅក្នុងសណ្ឋាគារផ្កាយ ៤ ៖ 87,25ដុល្លារ

តម្លៃតាក់ស៊ី ៣គម ៖ 5,08 ដុល្លារ

តម្លៃស្រាក្រឡុង ២កែវ ក្នុងសណ្ឋាគារផ្កាយ ៥ ៖ 23,16ដុល្លារ

តម្លៃអាហារពេលល្ងាចសម្រាប់មនុស្សពីរនាក់(មានស្រាមួយដប) ៖ 29,46ដុល្លារ

សរុប ៖  144,95ដុល្លារ

ប៉េកាំង ,ចិន

តម្លៃបន្ទប់គ្រែធំមួយនៅក្នុងសណ្ឋាគារផ្កាយ ៤ ៖  109,25 USD

តម្លៃតាក់ស៊ី ៣គម ៖  1,76 USD

តម្លៃស្រាក្រឡុង ២កែវ ក្នុងសណ្ឋាគារផ្កាយ ៥ ៖  24,27 USD

តម្លៃអាហារពេលល្ងាចសម្រាប់មនុស្សពីរនាក់(មានស្រាមួយដប) ៖  28,15 USD

សរុប ៖  163,43 USD

បាងកក , ថៃ


តម្លៃបន្ទប់គ្រែធំមួយនៅក្នុងសណ្ឋាគារផ្កាយ ៤ ៖  83,38 USD

តម្លៃតាក់ស៊ី ៣គម ៖  2,07 USD

តម្លៃស្រាក្រឡុង ២កែវ ក្នុងសណ្ឋាគារផ្កាយ ៥ ៖  9,67 USD

តម្លៃអាហារពេលល្ងាចសម្រាប់មនុស្សពីរនាក់(មានស្រាមួយដប) ៖  70,92 USD

សរុប ៖  2,07 USD

ប៊ូដាបេស, ហ៊ុងហ្គារី

តម្លៃបន្ទប់គ្រែធំមួយនៅក្នុងសណ្ឋាគារផ្កាយ ៤ ៖  107,41 USD

តម្លៃតាក់ស៊ី ៣គម ៖  9,89 USD

តម្លៃស្រាក្រឡុង ២កែវ ក្នុងសណ្ឋាគារផ្កាយ ៥ ៖ 36,33 USD

តម្លៃអាហារពេលល្ងាចសម្រាប់មនុស្សពីរនាក់(មានស្រាមួយដប) ៖  43,58 USD

សរុប ៖  197,20 USD

កូឡាឡាំពួរ, ម៉ាឡេស៊ី


តម្លៃបន្ទប់គ្រែធំមួយនៅក្នុងសណ្ឋាគារផ្កាយ ៤ ៖  116,67 USD

តម្លៃតាក់ស៊ី ៣គម ៖  3,76 USD

តម្លៃស្រាក្រឡុង ២កែវ ក្នុងសណ្ឋាគារផ្កាយ ៥ ៖  20,13 USD

តម្លៃអាហារពេលល្ងាចសម្រាប់មនុស្សពីរនាក់(មានស្រាមួយដប) ៖  58,88 USD

សរុប ៖  199,44 USD

វ៉ស , ប៉ូឡូញ

តម្លៃបន្ទប់គ្រែធំមួយនៅក្នុងសណ្ឋាគារផ្កាយ ៤ ៖  112,37 USD

តម្លៃតាក់ស៊ី ៣គម ៖  12,45 USD

តម្លៃស្រាក្រឡុង ២កែវ ក្នុងសណ្ឋាគារផ្កាយ ៥ ៖  12,17 USD

តម្លៃអាហារពេលល្ងាចសម្រាប់មនុស្សពីរនាក់(មានស្រាមួយដប) ៖  66,23 USD

សរុប ៖  203,22 USD

តៃប៉ិក, តៃវ៉ាន់


តម្លៃបន្ទប់គ្រែធំមួយនៅក្នុងសណ្ឋាគារផ្កាយ ៤ ៖  145,69 USD

តម្លៃតាក់ស៊ី ៣គម ៖  3,78 USD

តម្លៃស្រាក្រឡុង ២កែវ ក្នុងសណ្ឋាគារផ្កាយ ៥ ៖  26,96 USD

តម្លៃអាហារពេលល្ងាចសម្រាប់មនុស្សពីរនាក់(មានស្រាមួយដប) ៖  32,52 USD

សរុប ៖  208,94 USD

សូហ្វៀ , ប៊ូលហ្គារី

តម្លៃបន្ទប់គ្រែធំមួយនៅក្នុងសណ្ឋាគារផ្កាយ ៤ ៖  119,51 USD

តម្លៃតាក់ស៊ី ៣គម ៖  3,47 USD

តម្លៃស្រាក្រឡុង ២កែវ ក្នុងសណ្ឋាគារផ្កាយ ៥ ៖  41,69 USD

តម្លៃអាហារពេលល្ងាចសម្រាប់មនុស្សពីរនាក់(មានស្រាមួយដប) ៖  47,68 USD

សរុប ៖  212,34 USD

ចាការតា, ឥណ្ដូនេស៊ី


តម្លៃបន្ទប់គ្រែធំមួយនៅក្នុងសណ្ឋាគារផ្កាយ ៤ ៖  127,68 USD

តម្លៃតាក់ស៊ី ៣គម ៖  2,09 USD

តម្លៃស្រាក្រឡុង ២កែវ ក្នុងសណ្ឋាគារផ្កាយ ៥ ៖  21,79 USD

តម្លៃអាហារពេលល្ងាចសម្រាប់មនុស្សពីរនាក់(មានស្រាមួយដប) ៖  63,66 USD

សរុប ៖  215,22 USD

ទុយនីស, ទុយណេស៊ី

តម្លៃបន្ទប់គ្រែធំមួយនៅក្នុងសណ្ឋាគារផ្កាយ ៤ ៖  155,37 USD

តម្លៃតាក់ស៊ី ៣គម ៖  5,37 USD

តម្លៃស្រាក្រឡុង ២កែវ ក្នុងសណ្ឋាគារផ្កាយ ៥ ៖  10,23 USD

តម្លៃអាហារពេលល្ងាចសម្រាប់មនុស្សពីរនាក់(មានស្រាមួយដប) ៖  51,56 USD

សរុប ៖  222,52 USD

ដោយ ៖ សូរីយ៉ា
ប្រភព ៖ DT


Tags: tourism tours chip