ភ្នំពេញៈ ផ្សារទំនើប KTH Premium Powermall ដែលប្រមូលផ្តុំដោយ ផលិតផល អេឡិចត្រូនិក
ច្រើនប្រភេទ នឹងត្រូវបើកសម្ពោធ នៅរាជធានីភ្នំពេញ នាថ្ងៃទី22 ខែកុម្ភៈ ខាងមុខនេះ ដើម្បី
បំពេញតម្រូវការ ដល់ប្រជាជនកម្ពុជា ចំពោះផលិតផល អេឡិចត្រូនិច។ នេះបើតាមការប្រកាស
របស់ក្រុមហ៊ុន KTH នៅក្នុងប្រទេសកម្ពុជា ។
តាមការគ្រោងទុក KTH Premium Powermall នឹងបើកសម្ពោធ នៅអគារលេខ113D មហាវិថី ម៉ៅ
សេទុង សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ ជាមួយនឹង វត្តមាន ពាណិជ្ជករ
ធំៗជាច្រើន ដូចជា លោកស្រី Siriporn Nimtiparat នាយិកា ប្រតិបត្តិKTH ,លោក Jerry Manus
នាយកប្រតិបត្តិ ក្រុមហ៊ុន Nokia ប្រចាំឥណ្ឌូចិន, លោក Nguyen AnhThi នាយកក្រុមហ៊ុន
Electrolux, លោកGwihan Lee អគ្គនាយកក្រុមហ៊ុន Samsung , លោក Andy Lee នាយក ក្រុម
ហ៊ុន Canon និងលោក Keo San នាយក និងជាអ្នកតំណាងក្រុមហ៊ុន Bose នៅកម្ពុជា ជាដើម
ហើយក៏មាន កម្មវិធីកម្សាន្ត ការតាំង លក់ទំនិញ កម្មវិធីបញ្ចុះតម្លៃ ការចែក និង ចាប់រង្វាន់ ជា
ច្រើនទៀតផងដែរ។
ផ្សារទំនើប KTH Premium Powermall គឺជាការបន្ថែម សក្តានុពលថ្មីមួយ ដល់ក្រុមហ៊ុន ចែកចាយ
បន្តរបស់ KTH ជាផ្នែកមួយ នៃក្រុមហ៊ុន PSK Group ផ្តោតលើ វិស័យសំខាន់ៗ ជាច្រើន រួមទាំង
ការចែកចាយ ផលិតផល FMCG ក្នុងសហគមន៍ ការចែកចាយ ឧបករណ៍ប្រើប្រាស់ និងគ្រឿង
អេឡិចត្រូនិក និងទូរគមនាគមន៍។
KTH Premium Powermall ប្រមូលផ្តុំដោយ ផលិតផលអេឡិចត្រូនិក ម៉ាកល្បីៗ ជាច្រើន ជុំវិញ
ពិភពលោក ដែលងាយស្រួល សម្រាប់អតិថិជន ស្វែងរកផលិតផលថ្មីសុទ្ធល្អ និងមានម៉ាកសញ្ញា
គួរជាទីទុកចិត្ត។ ផ្សារនេះ នឹងមានដាក់លក់ ផលិតផលទំនើបៗ របស់ក្រុមហ៊ុន Nokia, Electrolux,
Samsung, Haier, Lenovo, Canon, Bose, X-Box និងមានម៉ាកសញ្ញា ជាច្រើនទៀត។
ជាមួយបរិវេណ “Experience Area” នៅតាមហាង នៃម៉ាកសញ្ញានីមួយៗ អតិថិជននឹងមានឱកាស
សាកល្បងប្រើប្រាស់ ផលិតផល មុនពេល សម្រេចចិត្តទិញបាន។ ផ្សារទំនើបនេះ ក៏មានកន្លែង
KTH Studio សម្រាប់រៀបចំកម្មវិធី សិក្ខាសាលា កិច្ចប្រជុំ និងកម្មវិធី សម្ពោធផលិតផល ជាមួយ
បរិវេណ សម្រាប់ចតរថយន្ត ធំទូលាយ ដែលអាចចតបានជាង 80រថយន្ត និងកន្លែងចត ទោចក្រ
យានយន្ត ជាច្រើនទៀតព្រមទាំង មានសេវាបម្រើអតិថិជន ដែលជួយផ្តល់ ព័ត៌មាន និងការណែនាំ
ជូនអតិថិជន មជ្ឈមណ្ឌលផ្តល់សេវាកម្ម និងកន្លែង សម្រាកកាយ ប្រកបដោយ សុវត្ថិភាពខ្ពស់ ជា
ពិសេស មានការការពារសុវត្ថិភាព ជូនអតិថិជន ដែលប្រើម៉ាស៊ីន ដកប្រាក់ ATM ដែលមាន នៅ
ក្នុងផ្សារ នាពេលអនាគត ដើម្បីបង្កើនភាពងាយស្រួល ក្នុងការទិញទំនិញ ។ លើសពីនេះ នៅ
ផ្សារទំនើប KTH Premium Powermall ក៏អាចទូទាត់ ជាកាតឥណទាន ឬឥណពន្ធផងដែរ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល