-ប្រជាពលរដ្ឋ អត់បាយក្រហាយទឹក ក្មេងៗយំពេញភូមិ ដោយសារមិនអនុញ្ញាតឱ្យចេញ
-ក្រោយអស់ដី អស់ផ្ទះជីវភាព បច្ចុប្បន្ន របស់អ្នកភូមិកែវផុស ៤៩គ្រួសារវិលទៅរកជីវ
ភាពថ្ងៃទី៨ ខែមករា ឆ្នាំ១៩៧៩ គឺចេញពីអាពតមក គ្មានអ្វីទាំងអស់ ក្រៅតែពីអីវ៉ាន់ មួយ
សំពាយ ខោអាវមួយចង្កេះ
ព្រះសីហនុ ៖ ប្រជាពលរដ្ឋទាំង ៤៩ គ្រួសារ រស់នៅចំណុចចម្រាំង ភូមិកែវផុស ឃុំកែវផុស ស្រុក
ស្ទឹងហាវ ខេត្ដព្រះសីហនុ បានស្រែកយំថា អយុត្ដិ ធម៌ជាទីបំផុត ចំពោះសាលក្រមរបស់សាលាដំ-
បូង ខេត្ដ ព្រះសីហនុ ដែលកាត់ក្ដីឱ្យឧកញ៉ា ជៀម ផែន ឈ្នះ ហើយសមត្ថកិច្ច អាជ្ញាធរដឹកនាំដោយ
មន្ដ្រីតុលាការ ចុះអនុវត្ដសាលក្រម ដោយប្រើគ្រឿងចក្រ ឈូសឆាយផ្ទះ សម្បែង និងដំណាំរបស់
ពួកគាត់រាបដល់ដី បើទោះបីផ្ទះសម្បែង និងដំណាំ ទាំងនេះជា កម្មសិទ្ធិស្របច្បាប់ជាយូរណាស់មក
ហើយ របស់ពួកគាត់ក៏ដោយនោះ ។
ជាមួយគ្នានេះ មិនត្រឹមតែសមត្ថកិច្ច ឈូសបំផ្លាញផ្ទះដីដំណាំរបស់ពួកគាត់នោះទេ ប៉ុន្ដែថែមសម្ពាធ
មួយជាន់ទៀត គឺឃុំ ពួកគាត់ទាំងនោះ មិនឱ្យចេញមកក្រៅ ទុក ឱ្យពួកគាត់ដាច់បាយដាច់ទឹក រីឯ
ក្មេងៗ ស្រែកយំពេញភូមិ ។ ជាមួយគ្នានេះលោក ឧកញ៉ា ម៉ុង ឫទ្ធី ដែលមានតួនាទី ជាសមាជិក
ព្រឹទ្ធសភាដែរនោះ ក៏មិនត្រូវបាន អនុញ្ញាតឱ្យនាំបាយ ម្ហូប ក្នុងនាមជាសកម្ម ភាពមនុស្សធម៌ជូន
ដល់ពួកគាត់ដែរ ប៉ុន្ដែ លោកឧកញ៉ា ម៉ុង ឫទ្ធី បានប្រកាសថា លោកបានត្រៀមរួចរាល់ហើយ
ទទួលយក ប្រជាពលរដ្ឋទាំងនេះ មកស្នាក់នៅ និងឱ្យ ធ្វើការ នៅចំការរបស់លោក ។
យោងតាមប្រភពព័ត៌មាន ពីប្រជាពល រដ្ឋដែលរងគ្រោះ ដោយសារឧកញ៉ាមាន លុយ អាចធ្វើអ្វីៗ
បានទាំងអស់នោះបាន បញ្ជាក់ថា រហូតមកដល់ រសៀលថ្ងៃទី០៥ ខែមីនា នេះ ប្រជាពលរដ្ឋទាំង
អស់ មិន ត្រូវបានអនុញ្ញាតឱ្យចេញ ពីភូមិដ្ឋានរបស់ គាត់ឡើយ ខណៈដែលក្មេងៗជាកូនអ្នកភូមិ
បានស្រែកយំនៅទីនោះ ។ កម្លាំងសមត្ថកិច្ច ចម្រុះ រួមមាននគរបាល អាវុធហត្ថ និង មន្ដ្រីយោធា
ដែលលោកឧកញ៉ា ជៀម ផែន ជះលុយទៅឱ្យនោះ ត្រូវបានដាក់ពង្រាយ នៅកន្លែងអនុវត្ដសាល
ក្រម ហើយមិន អនុញ្ញាត ឱ្យមាននរណាផ្សេងចូលទៅ ឡើយ សូម្បីតែលោកឧកញ៉ា ម៉ុង ឫទ្ធី ជា
សមាជិកព្រឹទ្ធសភាក៏ដោយនោះ ។
ជាថ្មីម្ដងទៀត ប្រជាពលរដ្ឋដែលផ្ទះ របស់ពួកគាត់ ដីដំណាំរបស់ពួកគាត់ និង ទ្រព្យសមត្ដិផ្សេងៗ
ទៀត បានរងការខូច ខាតទាំងស្រុង សូមលើកដៃ អំពាវនាវសុំកិច្ច អន្ដរាគមន៍ ដោយក្ដីយោគ
យល់បំផុតពីសំ ណាក់សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន និង លោកជំទាវ ដែលតែងតែមានព្រហ្ម
វិហារ ធម៌ និងការសន្ដោស ប្រោសប្រណីចំពោះពលរដ្ឋ ក្រីក្រ និងជួបការលំបាក ។
មន្ដ្រីសង្គមស៊ីវិល បានចាត់ទុកថា ជា អំពើដ៏អយុត្ដិធម៌បំផុត ចំពោះសាលក្រម ខាងលើនេះ ដែល
ទៅបំផ្លាញផ្ទះសម្បែង និងដំណាំរបស់ពួកគាត់ ខណៈដែលដំណាំ ផ្លែឈើ បានដុះពេញភូមិ និង
ផ្ទះសម្បែង បានកសាងជាយូរណាស់មកហើយ ទាំងនេះ បង្ហាញឱ្យឃើញថា ប្រជាពលរដ្ឋនៅ
ទីនោះ រស់នៅជាច្រើនឆ្នាំ មិនមែនទើបតែទៅចាប់ ដីខុសច្បាប់ នាពេលថ្មីៗនេះឡើយ ។
អង្គការសង្គមស៊ីវិល សូមអំពាវនាវឱ្យ រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំពាក់ព័ន្ធនានា ពិនិត្យមើល
បញ្ហានេះឡើងវិញ ជៀសវាង ធ្វើឱ្យប្រជាពលរដ្ឋ រងគ្រោះដោយសារ ឧកញ៉ា មានលុយ ៕
ទាហាន ដែលឈរជើងតាំងពីសម័យអតីតរដ្ឋកម្ពុជានៅចំរាំង និងជាអ្នកដែលទទួល
បានសិទ្ធិពីមេបញ្ជាការ ឲ្យបែងចែកដីនៅតំបន់នេះ ទៅប្រជាពលរដ្ឋ និងគ្រួសារ
កងទ័ពកាលពីសម័យនោះ និងជាអ្នកជួយកសាងអគារសិក្សាមុនគេ ធ្វើពីឈើប្រក់ស្បូវ
សាលាបឋមសិក្សាចំរាំង កសាងនៅឆ្នាំ២០០៦ បច្ចុប្បន្នពុំមានទៀតទេ
ព្រះវិហារគ្រិស្ត បច្ចុប្បន្នពុំមានទៀតទេ
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល