CamNews

ព័ត៌មានជាតិ 

បញ្ជូនជនជាតិចិន ទៅតុលាការ ក្រោយបើករថយន្ត បុករថយន្ត សង្គ្រោះបន្ទាន់ មន្ទីរពេទ្យ ព្រះកេតុមាលា

ភ្នំពេញ៖ កម្លាំងនគរបាល ចរាចរជើងគោក រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ
២០១៣នេះ បានបញ្ជូន ជនសង្ស័យ ជាជនជាតិចិន ទៅកាន់សាលា ដំបូងរាជធានីភ្នំពេញដើម្បី
ចាត់ការ តាមនីតិវិធី ក្រោយពេល ដែលជនជាតិចិនរូបនេះ បានបើករថយន្ត ដោយស្ថាន ភាព
ស្រវឹង ហើយជ្រុលទៅបុក រថយន្ត សង្គ្រោះបន្ទាន់ របស់មន្ទីរពេទ្យ ព្រះកេតុមាលា បណ្តាលឲ្យ
អ្នកកំដរ អ្នកជំងឺ ម្នាក់រងរបួសស្រាល។

លោក ប៉ែន ឃុន នាយរងការិយាល័យ ចរាចរណ៍ជើងគោក បានថ្លែងឲ្យដឹងថា កម្លាំងសមត្ថកិច្ច
របស់លោក បានបញ្ជូនជននេះ ទៅកាន់តុលាការ ដើម្បីចាត់ការ តាមផ្លូវច្បាប់ ក្រោយបង្កគ្រោះ
ថ្នាក់ ចរាចរណ៍ ដោយសារតែ មានមានជាតិស្រវឹង។

គួរបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះ បានកើតឡើងកាល ពីវេលាម៉ោង ១៖៣០នាទីយប់
រំលងអាធ្រាត ចូលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៣ ស្ថិតនៅចំណុចភ្លើងស្តុប មហាវិថី ព្រះមុនីវង្ស កែង
ផ្លូវ លេខ២១៤ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា។

មន្រ្តីចរាចរណ៍ជើងគោក រាជធានីភ្នំពេញ បានឲ្យដឹងថា មុនពេលកើតហេតុ បុរសជនជាតិចិនមាន
ឈ្មោះ Wang Pihong អាយុ២៣ឆ្នាំ មុខរបរជាអ្នក ប្រមូលខោអាវ រោងចក្រ Hong Yun បានបើក
រថយន្តរបស់ខ្លួនម៉ាក Celica ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Q-4225 លុះមកដល់ចំណុច
កើតហេតុ បានបុកជាមួយរថយន្ត សង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យ ព្រះកេតុមាលា ខណៈកំពុងបើក
បរ បញ្ច្រាសទិសគ្នា បណ្តាលឲ្យរងការខូចខាត ទាំងសងខាង។

សមត្ថកិច្ចចរាចរណ៍ បានឲ្យដឹងទៀតថា រថយន្តសង្គ្រោះបន្ទាន់ របស់មន្ទីរពេទ្យ ព្រះកេតុមាលា
ម៉ាក Hyundai ពណ៌ស ពាក់ស្លាកលេខ ខម-១៧៩៣ បើកបរដោយឈ្មោះ កៅ វ៉ាន់ ភេទប្រុស
អាយុជិត៤០ឆ្នាំ ។

យ៉ាងណាក៏ដោយ គ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្តាលឲ្យនរណាម្នាក់រងរបួសនោះទេ។ ក្រោយ
កើតហេតុ រថយន្តទាំងពីរគ្រឿងត្រូវបានកម្លាំងនគរបាលចរាចរណ៍ ជើងគោក ស្ទួចយកទៅ រក្សា
ទុកនៅការិយាល័យចរាចរណ៍ជើងគោក ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ។ បើ
តាមសមត្ថកិច្ច គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើង ដោយសារ តែស្ថានភាព ស្រវឹង ដោយបុរស
ជនជាតិចិននោះ មានជាតិអាល់ កុលចំនួន ០,៤២ មីលីក្រាម ក្នុងមួយលីត្រខ្យល់ និងគ្មានប័ណ្ណ
បើកបរ។

យ៉ាងណាក៏ដោយ ដើម្បីចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ ដែលកំពុងមានការកើនឡើង
ខាងលើនេះ កម្លាំងនគរបាលចរាចរណ៍ជើងគោក រាជធានីភ្នំពេញ នៅតែបញ្ចេញប្រតិបត្តិការ ដ៏
ក្តៅគគុករបស់ខ្លួន ពោលរាល់ជនណាដែលបើកបរ បង្កគ្រោះថ្នាក់ចរាចរណ៍ ដោសារតែស្ថានភាព
ស្រវឹងនោះ ត្រូវចាប់ខ្លួន ហើយកសាងសំណុំរឿង បញ្ជូនទៅតុលាការ។

លោក ប៉ែន ឃុន បានថ្លែងឲ្យដឹងថា ដោយសារតែមានការរិតបណ្តឹង របស់សមត្ថកិច្ច របស់លោក
ជុំវិញនឹងការ បញ្ជូនជនល្មើស ទៅកាន់តុលាការ ដោយសារ តែបង្កគ្រោះ ថ្នាក់ចរាចរណ៍ បាន
បង្ហាញថា បទល្មើស ដូចជា បើករថយន្ត បុករនាំង បែងចែកទ្រូងផ្លូវ ដោយតែស្ថានភាពស្រវឹង
មានការថយចុះគួរ ឲ្យកត់សម្គាល់ នាដើមខែកុម្ភៈ ឆ្នាំ២០១៣នេះ។

បើតាម លោក ប៉ែន ឃុន កម្លាំងសមត្ថកិច្ច របស់លោក នៅតែបន្តប្រតិបត្តិការនេះ ដើម្បីចូលរួម
កាត់ បន្ថយ គ្រោះថ្នាក់ចរាចរណ៍ ដែលបាន និងកំពុងមានការកើនឡើង នាពេលនេះ ក្រោយពី
បទបញ្ជា របស់លោកស្នងការ នគរបាល រាជធានីភ្នំពេញ ឧត្តមសេនីយ៍ ជួន សុវណ្ណ។

លោកវរសេនីយ៍ត្រី ប៉ែន ឃុន បាន ថ្លែងអំពាវនាវឱ្យ ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ទាំងអស់
ត្រូវចូលរួមសហការនិងគោរព ច្បាប់ចរាចរណ៍ឱ្យបានត្រឹមត្រូវ ហើយកត្ដាដែលសំខាន់មួយទៀត
នោះ គឺមិនត្រូវបើកបរ ពេលដែលខ្លួនស្រវឹងនោះឡើយ ។

ជាមួយគ្នានេះ លោកប៉ែន ឃុន ក៏បាន មើលឃើញការបើកបរ ក្នុងល្បឿនលឿន ដែលភាគច្រើន
ជាក្រុមក្មេងស្ទាវ ដែលបានបង្កគ្រោះថ្នាក់ចរាចរណ៍ ក្នុងកម្រិតមួយដ៏ខ្ពស់ ហើយរថយន្ដដឹកកម្មករ
ដែលមានចំនួនច្រើន ជាពិសេសធ្វើ ចរាចរនៅ ជាយរាជធានីភ្នំពេញ បាននឹងកំពុងប្រឈមមុខ
យ៉ាងខ្លាំងផងដែរ។

ដើម្បីចូលរួមកាត់ បន្ថយគ្រោះថ្នាក់ចរាចរ ក្នុងរយៈពេលថ្មីៗនេះនិង រហូតមកដល់បច្ចុប្បន្ននេះ គេ
សង្កេតឃើញ កម្លាំងនគរបាលចរាចរណ៍ រាជធានីភ្នំពេញ និងកម្លាំងសមត្ថកិច្ចមូលដ្ឋាន នៅតាម
ខណ្ឌនីមួយៗ បានបើកប្រតិបត្ដិការ ត្រួតពិនិត្យច្បាប់ ចរាចរនៅតាមផ្លូវធំៗ មួយចំនួន នៅក្នុងរាជ
ធានីភ្នំ ពេញ ។

ជាមួយគ្នានេះ ចំពោះកត្ដាគ្រឿងស្រវឹងហើយនៅតែបើកបរ និងបានបង្កគ្រោះថ្នាក់ចរាចរ ក៏ដូច
ជាបំផ្លាញទ្រព្យ សម្បត្ដិរបស់រដ្ឋ នោះ ស្នងការនគរបាលរាជធានីភ្នំពេញ លោក ឧត្ដមសេនីយ៍
ផ្កាយ៣ ជួន សុវណ្ណ បានបញ្ជា ឱ្យបញ្ជូនសំណុំរឿងនិងមនុស្សទៅកាន់តុលាការ ដោយគ្មានការ
យោគយល់និង អន្ដរាគមន៍ នោះឡើយ។

លោកឧត្ដមសេនីយ៍ ជួន សុវណ្ណ ធ្លាប់បានថ្លែងប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ថា លោក
បានដាក់បទបញ្ជា ឱ្យអធិការនគរបាលខណ្ឌទាំង៩ និងកម្លាំងនគរបាលចរាចរណ៍ត្រូវត្រួតពិនិត្យ
ជាតិអាកុល ចំពោះអ្នកដំណើរតាមផ្លូវ ដោយលោកយល់ថា គ្រោះថ្នាក់ចរាចរ ដែលបាននិងកំពុង
កើនឡើងនេះ មួយផ្នែកបណ្ដាលមកពីគ្រឿងស្រវឹងតែម្ដង។

លោកស្នងការ ជួន សុវណ្ណ បានបញ្ជាក់ថា លោកក៏បានបញ្ជា ឱ្យសមត្ថកិច្ច បញ្ជូនខ្លួនជនណា
ដែលមានជាតិអាកុលខ្លាំង នៅក្នុងខ្លួនទៅតុលាការផង ដែរ ដើម្បីអនុវត្ដទៅ តាមច្បាប់ ក៏ដូចជា
ការព្រមានទៅកាន់ជនដទៃទៀត ។

សមត្ថកិច្ចជំនាញ បានឱ្យដឹងថា កម្រិតដែល ត្រូវផាកពិន័យ ចំពោះជនណា ដែលមានជាតិអា
កុលក្នុងខ្លួន ចាប់ពី០,៤០ឡើង ទៅ ហើយច្បាប់តម្រូវឱ្យ ផាកពិន័យ ពី ២ម៉ឺន៥ពាន់រៀល ទៅ
១លានរៀល ហើយត្រូវជាប់ ពន្ធនាគារ ពី ៦ថ្ងៃ ទៅ ៦ខែ ៕

Photo by DAP-News

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ