កោះកុង៖ សពកម្មករធ្វើផ្លូវ ម្នាក់ត្រូវបានគេប្រទះឃើញ ស្លាប់នៅក្នុងទឹកប្រឡាយ ក្នុងលូ ដោយ
មានស្នាមជាំ ត្រូវគេវាយសម្លាប់ ដែលការប្រទះឃើញ សពជនរងគ្រោះ បានកើតឡើងកាលពី វេ
លាម៉ោង ៩យប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២ ស្ថិតនៅក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្ត
កោះកុង នាំឲ្យមានការភ្ញាក់ផ្អើល ប៉ុន្តែជនសង្ស័យ ជាឃាតក មិនទាន់ត្រូវចាប់ខ្លួននៅឡើយទេ។
លោក រស់ សុឃឿន នាយការិយាល័យ ស្រាវជ្រាវ និងយុត្តិធម៌នៃទីបញ្ជាការដ្ឋាន អាវុធហត្ថ ខេត្ត
កោះកុង បានឲ្យដឹងថាជនរងគ្រោះមានឈ្មោះ ឡា អាយុ២០ឆ្នាំ មានមុខរបរជាកម្មករ ធ្វើផ្លូវ នៅ
ខេត្តកោះកុង ត្រូវបានគេវាយសម្លាប់ រួចហើយយកទៅទម្លាក់ចោលនៅក្នុងទឹកប្រឡាយ ក្នុងលូ ។
អ៊ុំស្រីម្នាក់ដែលជាកម្មករ ធ្វើផ្លូវផងដែរនោះ បាននិយាយថា មុនពេលកើតហេតុ ជនរងគ្រោះបានទៅ
បើកប្រាក់ខែ ចំនួន២០ដុល្លារ នៅវេលាម៉ោង ៨យប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២ ប៉ុន្តែមិនឃើញត្រូវឡប់
មកវិញ ស្រាប់តែប្រទះឃើញសពជនរងគ្រោះ ត្រូវគេវាយសម្លាប់ រួចហើយ យកទៅទម្លាក់ចោល នៅ
ក្នុងទឹកប្រឡាយ ក្នុងលូ នាំឲ្យមានការភ្ញាក់ផ្អើលតែម្តងទៅ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល