-ជនសង្ស័យទាំងពីរ អាចជាសមត្ថកិច្ច ឈរជើង នៅរង្វង់មូល កាំកូស៊ីតធី
ភ្នំពេញ៖ ម្ចាស់រថយន្តទួរីសរកស៊ីដឹកបន្លែ ពីស្រុកកោះធំ ខេត្តកណ្តាល ឆ្ពោះទៅព្រំដែន ខេត្ត
ប៉ៃលិន ត្រូវបានជន សង្ស័យចំនួន២នាក់ ស្លៀកពាក់ឯកសណ្ឋាននគរបាល ពណ៌ទឹកដោះគោ
បាញ់ប្រហារមួយគ្រាប់ចំស្មា បណ្តាល ឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង ១២ និង១៥នាទីយប់
រំលងអាធ្រាត្រ ចូលថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៣ ស្ថិត នៅជិតស្ពានលី យ៉ុងផាត ក្នុងសង្កាត់
ស្វាយប៉ាក ខណ្ឌឬស្សីកែវ។
ការបាញ់ប្រហារនេះ បានកើតមានឡើង បន្ទាប់ ពីជនសង្ស័យទាំងពីរតាមទារលុយមិនបានពីជន
រងគ្រោះ។ អ្នកស្រី វ៉ាត ស្រីលក្ខណ៍ អាយុជាង២០ឆ្នាំ ជាភរិយារបស់ជនរងគ្រោះ ឈ្មោះ ឌី វិចិត្រ
អាយុ ២៩ឆ្នាំ រស់នៅក្នុង ភូមិសាលាឃុំ ឃុំពពេល ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង បានប្រាប់ដើម
អម្ពិលនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត្រ ពេល កំពុងមើលថែប្តីថា មុនពេលកើតហេតុប្តីរបស់គាត់ ជា
មួយប្អូនប្រុសម្នាក់ទៀត បានបើករថយន្តទៅដឹកម្ទេស ពី ស្រុកកោះធំ លុះពេលមកដល់ភ្នំពេញ
បានចូលយកអ្នកស្រីទៅទាំងអស់គ្នា។
អ្នកស្រី វ៉ាត ស្រីលក្ខណ៍ បានបន្តថា ពេលបើករថយន្តដល់ចំណុចកើតហេតុ មានបុរស២នាក់ ជិះ
ម៉ូតូ២គ្រឿង ស្លៀកពាក់ឯកសណ្ឋាន ជានគរបាល ពណ៌ទឹកគោ បានជិះតាមពីក្រោយ ហើយគិត
តែជេរបញ្ចោរទំនងចង់សុំ លុយ។
ភ្លាមៗនោះពួកគេទាំងពីរនាក់ បានទាញដុំថ្មគប់លើរថយន្តបណ្តាលឲ្យបែកកញ្ចក់។ អ្នកស្រីបន្ត
ទៀតថា នៅពេលឃើញបែបនេះ ប្តីរបស់អ្នកស្រីបានចុះពីរថយន្ត ក៏ត្រូវជនសង្ស័យម្នាក់ ទាញ
កាំភ្លើងបាញ់ ១គ្រាប់ចំស្មា ហើយគេចខ្លួនបាត់។
បច្ចុប្បន្នជនរងគ្រោះ កំពុងសម្រាក់ព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។
ទាក់ទិនករណីបាញ់ប្រហារខាងលើនេះ អធិការនគរបាលខណ្ឌឫស្សីកែវ លោកទៀង ច័ន្ទសា បាន
ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើម អម្ពិលតាមទូរស័ព្ទ កាលពីរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៣ ថា
កម្លាំងសមត្ថកិច្ច របស់លោកបាននឹងកំពុងខិតខំធ្វើការស្រាវ ជ្រាវ ស្វែងរកជនសង្ស័យទាំងនេះ ប៉ុន្ដែ
លោកបានអះអាងថា រហូតមកដល់ពេលនេះ មិនទាន់ដឹងថា ពួកគេទាំងពីរនាក់ ធ្វើការនៅ អង្គភាព
ណានោះទេ ។
លោកទៀង ច័ន្ទសា បានដាក់ការសង្ស័យ ថា ជនសង្ស័យទាំងពីរនាក់ខាងលើនេះអាច បន្លំខ្លួនជា
សមត្ថកិច្ច ហើយតាមទារលុយពី រថយន្ដដឹកម្ទេស ។
យ៉ាងណាក៏ដោយ ប្រភពព័ត៌មានពីសមត្ថ កិច្ចផ្សេងទៀតបានឱ្យដឹងថា ជនសង្ស័យទាំង ពីរខាង
លើអាចជាសមត្ថកិច្ចដែលឈរជើង នៅរង្វង់មូលកាំកូស៊ីធី ដែលការលួចបង្ហើប ប្រាប់នេះ វាស្រ
ដៀងទៅនឹងការលើកឡើង របស់ប្រពន្ធជនរងគ្រោះ ដែលនិយាយថា ជនសង្ស័យទាំងពីរនាក់នេះ
បានជិះម៉ូតូពីរ គ្រឿងដេញតាមរថយន្ដរបស់ពួកគេតាំងពី រង្វង់មូលកាំកូស៊ីធី លុះដល់ចំណុចកើត
ហេតុ ក៏ស្រាប់តែបើកការបាញ់ប្រហារយ៉ាងនេះ ទៅ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល